ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក WHO ប្រាប់​ថា វ៉ាក់សាំង​កូវី​ដ​អាច​នឹង​ហើយ​រួចរាល់​នៅ​ចុងឆ្នាំ

3 ឆ្នាំ មុន

ស្វី​ស​ ៖ ​តាម​ប្រភព​ព័ត៌មាន Reuter បានឱ្យ​ដឹង​ថា អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍​នេះ​ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ អាច​ត្រៀម​រួចរាល់​នៅ​ដំណាច់ឆ្នាំ​នេះ​។…

ស្វី​ស​ ៖ ​តាម​ប្រភព​ព័ត៌មាន Reuter បានឱ្យ​ដឹង​ថា អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍​នេះ​ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ អាច​ត្រៀម​រួចរាល់​នៅ​ដំណាច់ឆ្នាំ​នេះ​។

លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ថ្លែង​នៅ​ចុងបញ្ចប់​នៃ​ការ​ប្រជុំ​រយៈពេល ២​ថ្ងៃ របស់​ក្រុមប្រឹក្សា​ប្រតិបត្តិ​ស្តី​ពី​ជំងឺ​រាតត្បាត បាន​និយាយ​ថា​៖ «​យើង​នឹង​ត្រូវការ​វ៉ាក់សាំង ហើយ​សង្ឃឹមថា​នៅ​ចុងឆ្នាំ​នេះ​យើង​អាច​មាន​វ៉ាក់សាំង​ប្រើប្រាស់​។ សង្ឃឹម​គឺ​នៅ​តែ​មាន​»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា វ៉ាក់សាំង​កូ​វី​ដ​ពិសោធន៍​ចំនួន​ប្រាំបួន កំពុង​ស្ថិត​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​ឯ​កន្លែង​ពិសោធន៍​វ៉ាក់សាំង COVAX ដែល​មាន​គោលដៅ​ចង់​ចែកចាយ​វ៉ាក់សាំង​ឱ្យ​បាន ២​ពាន់​លាន​ដូ​ស នៅ​ចុងឆ្នាំ​២០២១៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ