ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វី​លី​ពី​ន​សម្រេច​ជីក​ប្រេង​នៅ​ឈូង​សមុទ្រ​ចិន ដោយ​គ្មាន​ការ​ចូលរួម​ពី​ចិន

3 ឆ្នាំ មុន

ហ្វី​លី​ពី​ន​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ហ្វី​លី​ពី​ន​បាន​និយាយ​ថា ការ​រុក​រក​​ប្រេង​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​មាន​ជម្លោះ អាច​បន្ត​ដោយ​គ្មាន​ប្រទេស​ចិន ដែល​វា​ជា​សញ្ញា​មួយ​នៃ​បង្ហាញ​ថា​…

ហ្វី​លី​ពី​ន​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ហ្វី​លី​ពី​ន​បាន​និយាយ​ថា ការ​រុក​រក​​ប្រេង​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​មាន​ជម្លោះ អាច​បន្ត​ដោយ​គ្មាន​ប្រទេស​ចិន ដែល​វា​ជា​សញ្ញា​មួយ​នៃ​បង្ហាញ​ថា​ ប្រទេស​នេះ​មាន​ជំហរ​រឹង​មាំ​ប្រឆាំង​នឹង​ទីក្រុង​ប៉េ​កាំ​ង​។

រដ្ឋលេខាធិការ​ក្រសួង​ថាមពល​ហ្វី​លី​ពី​ន លោក Alfonso Cusi បាន​និយាយ​ថា ក្រុមហ៊ុន PXP Energy Corp អាច​ធ្វើការ​ស្វែងរក​ប្រេង​នៅ Reed Bank នៃ​សមុទ្រ​ដែល​មាន​ជម្លោះ ទោះបី​មិន​មាន​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ប្រេង​ជាតិចិន Offichore Corp. នៅ​ក្នុង​តំបន់​ក្រោម​កិច្ចសន្យា​សេវាកម្ម ៧២ ដែល​ជា​កិច្ចសន្យា​មួយ​ក្នុង​ចំណោម​កិច្ចសន្យា​ទាំង​៥ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ការ​រុករក​ឡើង​វិញ​។

នៅ​ពេល​សួរ​ថា ​តើ PXP គួរតែ​សុំ​ការ​អនុញ្ញាត​ពី​ប្រទេស​ចិន​ដើម្បី​បន្ត​ការ​រុករក​ដែរ​ឬទេ? លោក Cusi ថា​៖ «​ប្រសិនបើ​ពួក​គេ​អាច​ធ្វើ​វា​ដោយ​ខ្លួនឯង ចូរ​បន្ត​ទៅ​មុខ​ទៀត​។ ប្រសិនបើ​ពួក​គេ​មិន​អាច​ធ្វើ​បាន​ទេ ហើយ​ពួក​គេ​ត្រូវការ​ដៃគូ ពួក​គេ​ត្រូវធ្វើ​ជា​ដៃគូ​ជាមួយ​ប្រទេស​ចិន​»។​

Philippines' PXP Energy in talks with CNOOC on S.China Sea development |  BusinessWorld

ប្រធានាធិបតី Rodrigo Duterte កាលពី​ខែ​មុន បាន​ដក​បម្រាម​រយៈពេល ៦​ឆ្នាំ​លើ​ការ​រុករក​ប្រេង​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​អ្នកនាំពាក្យ​របស់​លោក​បាន​ពណ៌នា​ថា ជា​ការ​អះអាង​អំពី​សិទ្ធិ​របស់​ហ្វី​លី​ពី​ន​នៅ​ក្នុង​ដែនទឹក​ដែល​មាន​ជម្លោះ​។ មេដឹកនាំ​ហ្វី​លី​ពី​ន​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាន់​ជំហរ​រឹងប៉ឹង​ប្រឆាំង​នឹង​ប្រទេស​ចិន និង​បាន​ងាក​ទៅ​រក​សហរដ្ឋអាមេរិក ដែល​បាន​បង្កើន​ការ​រិះគន់​របស់​ខ្លួន​ចំពោះ​សកម្មភាព​របស់​ទីក្រុង​ប៉េ​កាំ​ង​នៅ​ក្នុង​ដែនទឹក​ដែល​មាន​ជម្លោះ​។

Duterte reopens South China Sea oil exploration amid Beijing talks - Nikkei  Asia

លោក Manuel Pangilinan ប្រធាន​ក្រុមហ៊ុន PXP កាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា ​ខ្លួន​បាន​បញ្ជូន​​កម្មវិធី​ការងារ​បឋម​ទៅ​មន្ទីរ​ថាមពល​។ លោក Pangilinan បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា តំបន់ Reed Bank ត្រូវការ​ការ​រុករក​មួយ​ផ្សេង​ទៀត ដោយ​បន្ថែម​ថា លោក​មិនដឹង​ទេ ប្រសិនបើ​ការ​រុករក​អាច​បន្ត​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ប្រទេស​ចិន​។

យោង​តាម លោក Gregory Poling ប្រធាន​អង្គការ​គំនិត​ផ្តួចផ្តើម​តម្លាភាព​សមុទ្រ​អាស៊ី នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ប្រទេស​ចិន​ទំនងជា​នឹង​រារាំង​ការ​រុករក​ថ្មី​នៅ​ក្នុង​ដែនទឹក ដែល​មាន​ជម្លោះ​ដូច​ជា​បាន​បង្ហាញ​នៅ​ក្នុង​ជម្លោះ​ជាមួយ​វៀតណាម​និង​ម៉ា​ឡេ​ស៊ី​នា​ពេល​ថ្មី​ៗ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ