ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វី​សអា​ចនឹង​ខ្វះ​មន្ទីរពេទ្យ ខណៈ​​ករណី​កូ​វី​ដ​នៅ​តែ​បន្ត​កើនឡើង

3 ឆ្នាំ មុន

ស្វី​ស​៖​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មន្ត្រី​សុខាភិបាល​ប្រទេស​ស្វី​ស បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍​ថា ប្រទេស​ស្វី​សមាន​ហានិភ័យ​នៃ​ការ​ខ្វះ​គ្រែ​មន្ទីរពេទ្យ និង បន្ទប់ ICU ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ…

ស្វី​ស​៖​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មន្ត្រី​សុខាភិបាល​ប្រទេស​ស្វី​ស បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍​ថា ប្រទេស​ស្វី​សមាន​ហានិភ័យ​នៃ​ការ​ខ្វះ​គ្រែ​មន្ទីរពេទ្យ និង បន្ទប់ ICU ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ ដោយសារ​ចំនួន​នៃ​ការ​ឆ្លង​មេរោគ​វីរុស​នេះ​កើនឡើង​នៅ​ក្នុង​ប្រទេស។

លោក Andreas Stettbacher ប្រតិភូ​ទទួល​បន្ទុក​ផ្នែក​វេជ្ជសាស្ត្រ​សម្របសម្រួល​ជា​ក្រុម​ផ្តល់​ប្រឹក្សា​ខាង​វិទ្យាសាស្ត្រ​របស់​រដ្ឋាភិបាល បាន​ព្រមាន​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ថា ប្រសិនបើ​ការ​កើនឡើង​នៃ​ករណី​នៅ​តែ​បន្ត មន្ទីរពេទ្យ​នឹង​ត្រូវ​ពេញ​ក្នុង​រយៈពេល ១៥ ថ្ងៃ​។

Despite Crisis at Home, US Provides Foreign Coronavirus Aid | Voice of  America - English

នៅ​ក្នុង​សន្និសីទ​ដដែល​នេះ​ប្រធាន​ក្រុមការងារ​ជាតិ​ស្វ៊ី​ស​កូ​វី​ដ​១៩ របស់​ប្រទេស​ស្វី​ស លោក Martin Ackermann បាន​មាន​ប្រសាសន៍​ថា​៖ “​យើង​មិន​មាន​ពេលវេលា​យូរ​ទៀត​ទេ​។​” ដោយ​​ព្រមាន​ថា ​មន្ទីរពេទ្យ​បាន​ជិត​ពេញ​ហើយ​។ លោក Ackermann ក៏​បាន​និយាយ​ផង​ដែរ​ថា មិន​មានការ​ចង្អុលបង្ហាញ​សម្រាប់​ក្រុមការងារ​ដែល​ថា​ជំងឺ​​រាតត្បាត​កំពុង​ថយ​ចុះ​នៅ​ក្នុង​ប្រទេស​ស្វី​ស​។

COVID-19: Are there enough health workers? - ILOSTAT

លោក Ackermann បាន​មាន​ប្រសាសន៍​ថា​៖ “​សព្វ​ថ្ងៃនេះ​ប្រទេស​ស្វី​សមាន​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ និង​ការ​បាត់​បង់​ជីវិត​ច្រើន​ជាង​ពាក់កណ្តាល​ខែមីនា ហើយ​ចំនួន​កំពុង​តែ​កើនឡើង​។​”

កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Alain Berset បាន​ប្រកាស​ថា រដ្ឋាភិបាល​ស្វ៊ី​ស​​គ្រោង​នឹង​ប្រកាស​ពី​វិធានការ​តឹងរ៉ឹង​នៃ​ជំងឺឆ្លង​មេរោគ​នេះ​នៅ​ថ្ងៃ​ពុធ ដើម្បី​គ្រប់គ្រង​ការ​រីក​រាល​ដាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ