ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ហក់​ឡើង​ពិ​ដាន​គុក​ មិន​និយាយ​​ជាមួយ​ប៉ូលិស ​ព្រោះតែ​ខឹង​រឿង​​មួយ

3 ឆ្នាំ មុន

ថៃ​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ឡើង​លើ​ពិ​ដាន​កម្ពស់ ៣​ម៉ែត្រ ក្នុង​គុក​នៅ​ឯ​ស្ថានីយ​ប៉ូ​លិ​ស ​បន្ទាប់​ពី​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​កាន់កាប់​អាវុធ…

ថៃ​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ឡើង​លើ​ពិ​ដាន​កម្ពស់ ៣​ម៉ែត្រ ក្នុង​គុក​នៅ​ឯ​ស្ថានីយ​ប៉ូ​លិ​ស ​បន្ទាប់​ពី​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​កាន់កាប់​អាវុធ ​និង​គ្រាប់​កាំភ្លើង​​ខុសច្បាប់ នៅ​មុខ​ស្ថានីយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។

ស្ថានីយទូរទស្សន៍​ប៉ូ​លិសបាន​រាយការណ៍​ថា ស្ត្រី​ឈ្មោះ Ploypatcha Sukpansila អាយុ ៣៧ ឆ្នាំ បាន​ឡើង​លើ​រនាំង​លើ​ពិ​ដាន​នៅ​ក្នុង​គុក​នៅ​ឯ​ស្ថានីយប៉ូ​លិ​ស Sutthisan ក្នុងស្រុក Din Daeng​។ យោង​តាម​រូបថត​គេ​ពុំ​ឃើញ​ពិ​ដាន​មាន​ប្រហោង​ឡើង​ទៅ​ខាងលើ​ទៀត​នោះ​ទេ​។

នាង​ឈរ​នៅ​លើ​រនាំង​គុក​ខាងលើ ប្រហែល ៣០​នាទី ខណៈ​ប៉ូ​លិស​ព្យាយាម​ធ្វើ​ឱ្យ​នាង​ស្ងប់​។ ទីបំផុត​ប៉ូ​លិសបាន​ឡើង​ទៅ​ខាងលើ ហើយ​យក​នាង​ចុះ​មក​ក្រោម​។ នាង​បាន​បដិសេធ​មិន​និយាយ​ជាមួយ​អ្នក​សួរ​ចម្លើយ​។ ប៉ូ​លិសបាន​និយាយ​ថា នាង​ទៅ​ជា​បែប​នេះ ដោយសារ​តែ​ភាព​តានតឹង​។

ស្ត្រី​រូប​នេះ ត្រូវ​បាន​ចាប់ខ្លួន​ខណៈ​ពេល​កំពុង​អង្គុយ​លើ​កៅអី​តៃកុង​ក្នុង​រថយន្ត​របស់​ខ្លួន នៅ​មុខ​ប៉ុ​ស្តិ៍​ប៉ូ​លិ​ស Sutthisan នៅ​ប្រហែល​ម៉ោង ៤​ព្រឹក​។ ប៉ូ​លី​សត្រូវ​បាន​គេ​ជូនដំណឹង​អំពី​រថយន្ត​ដែល​​សង្ស័យ​នៅ​ខាង​មុខ​ស្ថានីយ​។

ពួក​គេ​បាន​រក​ឃើញ​កាំភ្លើងខ្លី​ចំនួន​១​ដើម គ្រាប់​ចំនួន ៦​គ្រាប់ និង​ស្រោម​កាំភ្លើង​នៅ​លើ​កៅអី​ខាងក្រោយ​។ នាង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ច្បាប់​ត្រឹមត្រូវ និង​កាន់​កាំភ្លើង​និង​គ្រាប់កាំភ្លើង​នៅ​កន្លែង​សាធារណៈ​ដោយ​គ្មាន​ការ​អនុញ្ញាត​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ bangkokpost

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ