ទស្សនាវដ្ដីបុរសឈ្មោះ MAXIM ទើបនឹងចេញផ្សាយបញ្ជីមួយរបស់ពួកបុរសដែលពូកែចែចង់ស្រីបំផុតលើពិភពលោក ។ ក្នុងបញ្ជីនេះមានតារាជាច្រើននាក់ តែអ្នកមានលំដាប់ទីមួយគឺជាបុរសដែលគេមិនធ្លាប់ស្គាល់មុខម្នាក់ទៅវិញ ។ ទស្សនាវដ្ដី MAXIM បានចេញផ្សាយបញ្ជីឈ្មោះពួកអ្នកកំពូលចែចង់ស្រីបំផុតលើពិភពលោក តែអ្នកពូកែចង់ស្រីបំផុតពុំមែនជាអ្នកល្បីឈ្មោះឡើយ តែជាបុរសដែលគេពុំស្គាល់ម្នាក់ ។
បុរសនោះឈ្មោះ UMBERTO BILLO ដែលជាអ្នកអាចចង់ស្រីមករួមរ័កមេត្រីបានសរុបដល់ទៅ៨.០០០នាក់ ។ បុរសនេះជាភ្ញៀវពិសេសសំរាប់សណ្ឋាគារមួយ ។ រូបគេអាចចេញចូលបន្ទប់ស្នាក់របស់នារីទាំងឡាយដែលស្នាក់នៅក្នុងសណ្ឋាគារនោះបានដោយស្រួល ។ យោងតាមសំដីរបស់ម្ចាស់សណ្ឋាគារនោះថា បុរសឈ្មោះ BILLO ជួនកាលបានរួមរ័កជាមួយនារីដល់ទៅ៤នាក់ក្នុងពេលតែមួយ ហើយគេក៏មាននារីម្នាក់ប្រចាំជាប់ក្នុងផ្ទះរបស់គេដែរ ។
ទស្សនាវដ្ដីនេះបានបង្ហាញបុរសកំពូលចង់ស្រី១០នាក់លើពិភពលោកដែលលេខ១ គឺលោក UMBERTO BILLO ដែលចែចង់ស្រីបានមករួមរ័ក៨.០០០នាក់, ទី២លោក CHARLIE SHEEN ចែចង់ស្រីបាន៥.០០០នាក់, ទី៣ លោក GENE SIMMONS ចែចង់ស្រីបាន៤.៦០០នាក់, ទី៤-លោក JULIO IGLESIUAS ចែចង់ស្រីបាន៣.០០០នាក់, ទី៥លោក ENGLEBERT HUMPERDINCK ចែចង់ស្រីបាន៣.០០០នាក់, ទី៦ លោក LLIE NASTASE ចែចង់ស្រីបាន២.៥០០នាក់, ទី៧លោក ហ្សាក់ នីកូលសុន ចែចង់ស្រីបាន២.០០០នាក់, ទី៨ លោក ឡេមមី គីមីស្ទរ ចែចង់ស្រីបាន ១.២០០នាក់, ទី៩ លោក ម៉ាហ្ស៊ិក ចនសុន ចែចង់ស្រីបាន១.០០០នាក់ និងទី១០ លោក ប៊ីល វីម៉ាន់ ចែចង់ស្រីបាន១.០០០នាក់ ៕
ចែករំលែកព័តមាននេះ