ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទីរទួលស្លែងជាប់ពានរង្វាន់ អង្គការយូណេស្កូ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ អង្គការយូណេស្កូ ដែលមានមូលដ្ឋាននៅក្នុងប្រទេសបារំាង បានសម្រេចផ្តល់ពានរង្វាន់ JIKJI នៃស្មារតីចងចំាពិភពលោករបស់អង្គការយូណេស្កូ ដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។…

រាជធានីភ្នំពេញ៖ អង្គការយូណេស្កូ ដែលមានមូលដ្ឋាននៅក្នុងប្រទេសបារំាង បានសម្រេចផ្តល់ពានរង្វាន់ JIKJI នៃស្មារតីចងចំាពិភពលោករបស់អង្គការយូណេស្កូ ដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។

 ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសដំណឹងល្អនេះ នៅថ្ងៃទី៤កញ្ញានេះ។នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងបានដឹងថា ការផ្តល់ពានរង្វាន់នេះ គេបានធ្វើឡើងយ៉ាងហ្មត់ចត់ជាទីបំផុត។ពាន់ពានរង្វាន់នេះ ដោយសារសារមន្ទីរប្រល័យពួជសាសន៍ទួលស្លែង បានកសាងសមិទ្ធផលនៃការខិតខំប្រឹងប្រែងក្នុងការអភិរក្សឯកសារនិងបណ្ណសាររូបថត ដែលជាមរតឯកសារប្រវត្តិសាស្រ្តដ៍សំខាន់សម្រាប់មនុស្សជាតិ។

សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងជា អតីតសាលារៀនហើយនៅក្នុងរបបប៉ុល បានក្លាយគុកទួលស្លែងឬមន្ទីរស២១ ដែលធ្វើទារុណកម្មពលរដ្ឋខ្មែរយ៉ាងឃោឃៅព្រៃផ្សៃ មុនបញ្ជួនទៅសម្លាប់នៅវាលពិឃាតជើងឯងជាយក្រុងភ្នំពេញ។

ពាន់រង្វាន់JIKJI នៃស្មារតីចងចំាពិភពលោករបស់អង្គការយូណេស្កូនេះ ជាពាន់រង្វាន់ដែលបានបង្កើតដើម្បីរំលឹកដល់ខូបនៃការចុះបញ្ជី សៀវភៅ Buljo Jikji Sinche Yoel ជាឯកសារដែលបានបោះចេញពីពុម្ពអក្សរលោហៈផ្គុំគ្នា ដែលនៅសល់ចាស់ជាងគេលើពិភពលោក នាអំឡុងពេលនៃកិច្ចប្រជុំប្រតិបត្តិរបស់អង្គការយូណេស្កូ កាលពីខែមេសាឆ្នាំ២០០៤។

គោលបំណងនៃការបង្កើតពាន់រង្វាន់នេះ គឺដើម្បីលើកស្ទួយ និងលើកទឹកចិត្តដល់បុគ្គលឬស្ថាប័ន ដែលបានខិតខំគាំពារ  ថែរក្សាមរតឯកសារ ដោយផ្តោតលើទិសដៅអប់រំ ពណ្តុះបណ្តាល ផ្សព្វផ្សាយនិងការចែកចាយចំណេះដឹងដល់ពលរដ្ឋគ្រប់ជាតិសាសន៍និងគ្រប់វ័យ។ ពាន់រង្វាន់នេះផ្តល់ជួនជ័យលាភីក្នុងរយៈពេល២ឆ្នាំម្តង។ សារមន្ទីរទួលស្តែងជាស្ថាប័នទី៨ ដែលបានទទួលពានរង្វាន់នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ