ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីពធំៗខ្លះមិនចូលប្រជុំរឿងវិសោធនកម្មច្បាប់ការងារព្រោះថានាំឲ្យខាតប្រយោជនកម្មករ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សហជីពមួយដែលគេមើលឃើញថាមានសកម្មនៅក្នុងការការពារផលប្រយោជន៍កម្មករកាត់ដេរសម្លៀកបំពាក់និងស្បែកជើង មានសហភាពការងារកម្ពុជា សម្ព័ន្ធសហជីពចលនាកម្មករ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករ​កាត់ដេរកម្ពុជា សហ័ន្ធសហជីពកម្ពុជា ជាដើមនោះ មិនបានចូលរួម ប្រជុំ…

រាជធានីភ្នំពេញ ៖ សហជីពមួយដែលគេមើលឃើញថាមានសកម្មនៅក្នុងការការពារផលប្រយោជន៍កម្មករកាត់ដេរសម្លៀកបំពាក់និងស្បែកជើង មានសហភាពការងារកម្ពុជា សម្ព័ន្ធសហជីពចលនាកម្មករ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករ​កាត់ដេរកម្ពុជា សហ័ន្ធសហជីពកម្ពុជា ជាដើមនោះ មិនបានចូលរួម ប្រជុំ ពិភាក្សាបន្តទៅលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដែលរៀបចំឡើងដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅ ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះទេ​។

ការមិនចូលប្រជុំលើកទី២ នេះ  ដោយសារសហជីពទំាងនោះបានមើលឃើញថា ក្នុងស្ថានភាពសេដកិច្ចដូចពេលបច្ចុប្បន្ននេះ មិនគួរណាធ្វើវិសោធនកម្មច្បាប់​ការងារនោះទេ។ ការធ្វើវិសោធនកម្មច្បាប់ការងារនៅពេលនេះ នាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍កម្មករ។ សហជីពទំាងអស់នោះបានស្នើទៅ​ក្រសួងការងារ រួចហើយដើម្បីបញ្ឈប់ការធ្វើវិសោធនកម្មនេះ តែក្រសួងការងារដូចជាពិតព្រមមិនព្រមដោយសារគេឃើញនីតិវិធីឈានទៅការធ្វើវិសោធនកម្មនោះ ក្រសួងបានអនុវត្តបន្តបន្ទាប់។

បើតាមសហជីព ការធ្វើវិសោធនកម្ម មាត្រាមួយចំនួនច្បាប់ការងារ ដូចជាមាត្រា១៤៤ ស្តីពីការកាត់បន្ថយប្រាក់ឈ្នួលការងារវេនយប់ពី១៣០% មកត្រឹម១០០% និងមាត្រា១៦២ ស្តីពីការធ្វើការងារថ្ងៃបុណ្យចំថ្ងៃអាទិត្យមិនលើកពេលឈប់សម្រាក១ថ្ងៃបន្ថែមទៀត ដែលនាំខាតផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់កម្មករនិយោជិត។​

ទោះយ៉ាងណាក្រសួងការងារ រៀបចំឡើងកិច្ចប្រជុំលើកទី២ ពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ទៅដោយរលួននៅព្រឹកនេះ។ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ    បណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំ។ ទោះបីសហជីពដូចខាងលើ មិនបានចូលរួមប្រជុំ តែមានសហជីពផ្សេងទៀតចូលប្រជុំ។

បើតាមក្រសួងការងារការធ្វើ វិសោធនកម្មច្បាប់ស្តីពីការងារ នេះ ធ្វើឡើងស្របតាមវិធានការកែទម្រង់មុតស្រួចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកអ៊ិត សំហេង លើកឡើងថាអនុវត្តកំណែទម្រង់របស់សម្តេចនាយករដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារសិក្សាលទ្ធភាពក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារឱ្យស្របតាមបរិបទសេដ្ឋកិច្ចនិងសង្គម ដោយបានបញ្ចប់ការសិក្សាជាបឋមលើភាពចាំបាច់និងអត្ថប្រយោជន៍នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដោយបានសហការជាមួយអង្គការអន្តរជាតិខាងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដើម្បីពិភាក្សាអំពីលទ្ធភាពលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ។

លោករដ្ឋមន្រ្តីបន្ថែមថា ផ្អែកលើលទ្ធផលនៃសិក្ខាសាលានោះ ក្រុមការងារយន្ដការត្រីភាគីបូកសម្រាប់ពិភាក្សាការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារត្រូវបានបង្កើតឡើង និងបានរៀបចំកិច្ចប្រជុំលើកទី១ របស់ខ្លួន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដើម្បីពិនិត្យនិងពិគ្រោះយោបល់លើសេចក្តីព្រាងបឋមនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការងារ ដោយមានការចូលរួមយ៉ាងសកម្មពីសមាជិកទាំងអស់។ សេចក្តីព្រាងវិសោធនកម្ម ត្រូវបានបញ្ជូនទៅអង្គការអន្តរជាតិខាងការងារ ដើម្បីពិនិត្យផ្តល់យោបល់ ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ