ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ព័ន្ធស្រូវអង្ករអំពាវនាវឲ្យរោងម៉ាស៊ីនទិញស្រូវសើមពីកសិករតាមតំបន់ទឹកជំនន់

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានធ្វើការអំពាវនាវដល់សាមាជិករបស់ខ្លួន ដែលមានរោងមាស៊ីនកិនស្រូវដែលនៅជិតទីតាំងស្រែ របស់កសិក ជួយទិញស្រូវសើម ពីប្រជាកសិករក្នុងតម្លៃសមរម្យឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន ដោយសារពេលនេះកសិករជួបការលំបាក ។ ទឹកជំនន់បានធ្វើឲ្យកសិករប្រមូលផល…

រាជធានីភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានធ្វើការអំពាវនាវដល់សាមាជិករបស់ខ្លួន ដែលមានរោងមាស៊ីនកិនស្រូវដែលនៅជិតទីតាំងស្រែ របស់កសិក ជួយទិញស្រូវសើម ពីប្រជាកសិករក្នុងតម្លៃសមរម្យឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន ដោយសារពេលនេះកសិករជួបការលំបាក ។ ទឹកជំនន់បានធ្វើឲ្យកសិករប្រមូលផល ផ្លូវដឹកជញ្ជូនបានកាត់ផ្តាច់ ដែលអាចធ្វើឲ្យកសិករពិបាកក្នុងការទុកដាក់ស្រូវ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា “ស្ថានភាពនៃគ្រោះទឹកជំនន់នា​ពេលបច្ចុប្បន្នមានការកើនឡើងយ៉ាងគំហុកនៅតាមបណ្តាខេត្តមួយចំនួននៃតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា ដែលជាហេតុបង្ករឱ្យមានផលប៉ះពាល់​ខ្លាំងទៅដល់ស្រូវដែលកំពុងនឹងត្រូវប្រមូលផលនាពេលខាងមុខ ហើយស្របពេលមានការផ្អាកចរាចរណ៍នៃរថយន្តធំៗសម្រាប់ដឹកទំនិញ រួមទាំងស្រូវផងដែរ”។

មាន​ខេត្តក្រុងចំនួន១៦បានកំពុងជួបគ្រោះទឹកជំនន់មាន រាជធានី​ភ្នំពេញ ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ កំពង់ចាម ស្ទឹងត្រែង ប៉ៃលិន និង​ពោធិ៍សាត់។ ក្នុងចំណោមខេត្តក្រុងទំាងអស់នេះ មានតំបន់ជាច្រើនដែលកសិកកំពុងប្រមូល។

 ផលស្រូវសើមកសិករអាចលក់បាននៅពេលនេះ ស្រូវអ៊ីអ៊ែរ មួយកីឡូក្រាមមានតម្លៃពី៨២០ទៅ៩០០រៀល ស្រូវសែនក្រអូបអាចលក់បានតម្លៃ៩២០រៀលទៅ១០៦០រៀល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ