ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេង ឲ្យមន្រ្តីបន្តតាមដានបណ្តាញសង្គមនិងដោះស្រាយបណ្ដឹងពលរដ្ឋឲ្យមានប្រសិទ្ធភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការសកម្មភាពដោះស្រាយបញ្ហាដល់ពលរដ្ឋ តាមរយៈការទទួលពាក្យបណ្តឹង សំណូមពរ…

រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការសកម្មភាពដោះស្រាយបញ្ហាដល់ពលរដ្ឋ តាមរយៈការទទួលពាក្យបណ្តឹង សំណូមពរ ពីពលរដ្ឋតាមបណ្តាញសង្គម ពិសេសតាម Page Facebook ផ្ទាល់របស់សម្តេច និងបណ្តាញព័ត៌មាននានា។

សម្តេចបានលើកឡើងថា នេះជាមធ្យោបាយផ្តល់សេវាជូនពលរដ្ឋដ៏សំខាន់ ។ តាមរយៈលិខិតណែនាំមួយដល់មន្រ្តី អង្គភាពពាក់ព័ន្ធ នៅក្រោមក្រសួងមហាផ្ទៃ ធ្វើការងារនេះបន្តទៀត ហើយដោះស្រាយរាល់បញ្ហាដល់ពលរដ្ឋឲ្យមានប្រសិទ្ធភាព ទាន់ពេលវេលា និងមានតម្លា​ ភាពបន្តទៀត ។

ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារ តាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុង Facebook Page របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ២០២០កន្លងមកនេះ ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ