ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចហ៊ុន សែន៖ ទឹកជំនន់កុំភ្លេចការពារកូវីដ១៩និងជំងឺផ្សេងៗទៀត

3 ឆ្នាំ មុន

បន្ទាយមានជ័យ ៖ ពលរដ្ឋកម្ពុជាបានកំពុងទទួលគ្រោះផ្ទួនៗ គឺជំងឺកូវីដ១៩មិនទាន់ ចប់ផង បើជាមកជួបគ្រោះធម្មជាតិ។ នៅក្នុងពេលចុះជួបពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាប់មានជ័យ ព្រឹកថ្ងៃទី២១តុលានេះ ​សម្តេចតេជោ ហ៊ុន…

បន្ទាយមានជ័យ ៖ ពលរដ្ឋកម្ពុជាបានកំពុងទទួលគ្រោះផ្ទួនៗ គឺជំងឺកូវីដ១៩មិនទាន់ ចប់ផង បើជាមកជួបគ្រោះធម្មជាតិ។ នៅក្នុងពេលចុះជួបពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាប់មានជ័យ ព្រឹកថ្ងៃទី២១តុលានេះ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបន្តអំពាវនាវដល់ពលរដ្ឋកុំភ្លេចវិធានការការពារជំងឺកូវីដ១៩ ដោយត្រូវរក្សាគម្លាត ពាក់ម៉ាស និងឧស្សាហ៍លាងសម្អាតដៃ ដោយសាប៊ូ និងអាកុល។

សម្តេចបានស្នើដល់មន្រ្តីឲ្យលើកកម្ពសសុខភាពពលរដ្ឋនៅពេលទឹកជំនន់នេះ និងក្រោយពេកទឹកស្រកទៅ ជាពិសេសគឺលើកកម្ពស់ការទទួលទានទឹកស្អាត។ សម្តេចបានស្នើឲ្យអាជ្ញាធរប្រើប្រាស់ថវិកាដែលសម្តេចបានទម្លាក់ឲ្យទិញទឹកបរិសុទ្ធចែកពលរដ្ឋបានទទួលទាន ជាប្រចំា។

ជាទូទៅនៅពេលមានទឹកជំនន់ហើយការទទួលទានទឹកមិនស្អាត ចំណីអាហារខ្វះអនាម័យពលរដ្ឋអាចប្រឈមជំងឺរាគរួសជាដើម។

ចំណែកករណីជំងឺកូវីដ១៩វិញ នៅព្រឹកថ្ងៃទី២១តុលានេះក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកកើតជំងឺនេះថ្មីម្នាក់ទៀតលើជនជាតិប៉ឡូញ។ ដូច្នេះចំនួនអ្នកកើតជំងឺកូវីដ១៩ នៅកម្ពុជា មាន២៨៦នាក់។ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មាន៦នាក់ ជាសះស្បើយចំនួន ២៨០នាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ