ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោនិងលោកកឹមសុខា មានយោបល់ផ្សេងគ្នាលើការអនុវត្តរដ្ឋធម្មនុញ្ញ២៧ឆ្នាំមកនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រយៈពេល ២៧ឆ្នាំហើយដែលកម្ពុជាបានកសាងរដ្ឋធម្មនុញ្ញដែល​ជាច្បាប់កំពូលសម្រាប់ការដឹកនាំនិងគ្រប់គ្រងប្រទេស។ រដ្ឋធម្មនុញ្ញដែលកកើតនៅថ្ងៃទី២៤កញ្ញា ឆ្នាំ១៩៩៣ គឺកើតចេញពីគោលការណ៍បង្រួបបង្រូបជាតិ ផ្សះផ្សារបញ្ចប់វិបត្តិផ្ទៃក្នុងនៅកម្ពុជា តាមរយៈការបោះឆ្នោតឆ្នាំ១៩៩៣ បន្ទាប់ពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ រយៈពេល២៧ឆ្នាំមកនេះ…

រាជធានីភ្នំពេញ ៖ រយៈពេល ២៧ឆ្នាំហើយដែលកម្ពុជាបានកសាងរដ្ឋធម្មនុញ្ញដែល​ជាច្បាប់កំពូលសម្រាប់ការដឹកនាំនិងគ្រប់គ្រងប្រទេស។ រដ្ឋធម្មនុញ្ញដែលកកើតនៅថ្ងៃទី២៤កញ្ញា ឆ្នាំ១៩៩៣ គឺកើតចេញពីគោលការណ៍បង្រួបបង្រូបជាតិ ផ្សះផ្សារបញ្ចប់វិបត្តិផ្ទៃក្នុងនៅកម្ពុជា តាមរយៈការបោះឆ្នោតឆ្នាំ១៩៩៣ បន្ទាប់ពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

រយៈពេល២៧ឆ្នាំមកនេះ ការអនុវត្តរដ្ឋធម្មនុញ្ញខ្មែរបានឲ្យតម្លៃផ្សេងគ្នា។ នៅក្នុងឱកាសខូប២៧ឆ្នាំនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក ស្ថាប័នរដ្ឋ ឥស្សរជននយោបាយ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន បានអបអរសាទរទិវារដ្ឋធម្មនុញ្ញក្នុងន័យផ្សេងៗគ្នា។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា «ចំណុចសំខាន់ៗបំផុតមួយចំនួនដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជាកម្ពុជាត្រូវគោរពដាច់ខាតនូវ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស ហើយរដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នា គឺអំណាចនីតិប្បញ្ញត្តិ, នីតិប្រតិបត្តិ និង តុលាការហើយក៏បានអនុម័តនូវសិទ្ធិជា មូលដ្ឋានរបស់ប្រជាពលរដ្ឋ និង គោលការណ៍នីតិរដ្ឋជាដើម » ។

ចំណែកលោកកឹម សុខ អតីតមេបក្សប្រឆាំងនិងជាអ្នកនយោបាយមួយរូប ដែលច្បាប់បានហាមមិនធ្វើរនយោបាយ និងកំពុងជាប់ចោទពីបទល្មើសក្បត់ជាតិ បានលើកឡើងថា «ខ្ញុំយល់ឃើញថា​ ការរំឭកខួប​ នៃការប្រកាសរដ្ឋធម្មនុញ្ញ​ នៃព្រះរាជាណាចក្រកម្ពុជា​ គឺជាការរំឭកនូវស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស៍ ស្ដីពីកម្ពុជា​ (២៣តុលា១៩៩១)» ។

លោកបានបញ្ជាក់ថា ស្មារតីនៃកច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍​ គឺមានសារសំខាន់​ និងមានផលប្រយោជន៍ខ្លាំងណាស់​ សម្រាប់ធានាការពារនូវ​ ឯករាជ្យ​ បូរណភាពទឹកដី​ អធិប​តេយ្យ​ភាពកម្ពុជាផង​ និងការពារនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋផង។​ ជាពិសេស​ គឺការអនុវត្តន៍នូវគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងការធានាស្ដារ​ កសាង​ និងអភិវឌ្ឍន៍ឡើងវិញដែលកម្ពុជាបាន និងបន្តទទួលជំនួយ​ និងកិច្ចសហប្រតិបត្តិការពីសហគមន៍អន្តរជាតិ​ដល់ពេលបច្ចុប្បន្ននេះ។

អ្នកឃ្លំាមើលសង្គមលោកបណ្ឌិត មាស នី បានលើកឡើងថា «ខ្ញុំនៅតែមើលឃើញថាមកទល់ពេលនេះច្បាប់រដ្ឋមួយនេះមិនទាន់ត្រូវបា នគេគោរពនិងអនុវត្តន៍អោយបានពេញលេញនៅឡើយទេ!! នេះជាការវាស់វែងរបស់ខ្ញុំជាពលរដ្ឋម្នាក់» ។

សម្តេចហេង សំរិនប្រធានរដ្ឋសភា តាមរយៈ page Facebook សម្តេចបានលើកឡើងថា  ក្នុង   រយៈពេល ២៧ឆ្នាំ កន្លងមកនេះ រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិមួយ បានបំពេញតួនាទីរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ដោយបានតាក់តែងនិងអនុម័តច្បាប់ សរុបបានចំនួន ៥៧៥ច្បាប់ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមជាតិ ទាំងក្នុងផ្នែកនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ។

ប្រធានរដ្ឋសភាបានធ្វើការអំពាវនាវថា «ចូរយើងរួមគ្នាបន្តគោរព ការពារនិងអនុវត្តតាមរដ្ឋធម្មនុញ្ញ សំដៅកសាង និងលើកកម្ពស់នីតិរដ្ឋ ជាកោះសន្តិភាព មានការអភិវឌ្ឍ និងរុងរឿងរហូតតទៅ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ