ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គមស៊ីវិល៖ទំបន់វារីអគ្គិសនីតាម​ទន្លេមេគង្គប៉ះពាល់សន្តិសុខស្បៀងនិងបរិមាណទឹកទន្លេសាបខ្មែរ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិល ចំនួន១១ បានសម្តែងការព្រួយ​បារម្ភពីការកសាងសង់ទំបន់វារីអគ្គិសនីនៅលើដៃនិងតួទន្លេមេគង្គ ដែលនឹងបង្ករផលប៉ះពាល់ធ្ងន់ធ្ងរទំាងបរិស្ថាន ធនធាតិជលផល និងសន្តិសុខស្បឿងដល់ប្រជាពលរដ្ឋនៅតាមសហគមន៍។ អង្គការសង្គមស៊ីវិល ដែលធ្វើការខាងបរិស្ថានបានអំពាវដល់សមាជិកគណកម្មការទន្លេមេគង្គទំាងបួនប្រទេស មានកម្ពុជា…

រាជធានីភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិល ចំនួន១១ បានសម្តែងការព្រួយ​បារម្ភពីការកសាងសង់ទំបន់វារីអគ្គិសនីនៅលើដៃនិងតួទន្លេមេគង្គ ដែលនឹងបង្ករផលប៉ះពាល់ធ្ងន់ធ្ងរទំាងបរិស្ថាន ធនធាតិជលផល និងសន្តិសុខស្បឿងដល់ប្រជាពលរដ្ឋនៅតាមសហគមន៍។

អង្គការសង្គមស៊ីវិល ដែលធ្វើការខាងបរិស្ថានបានអំពាវដល់សមាជិកគណកម្មការទន្លេមេគង្គទំាងបួនប្រទេស មានកម្ពុជា វៀតណាម ថៃនិងឡាវ យកលទ្ធផលដែលគេបានសិក្សាកន្លងមកពីផលប៉ះពាល់ដោយសារជំទប់វារីអគ្គីសនី ជាមូលដ្ឋានក្នុងការសិក្សា ផលប៉ះពាល់ពីការសាងសង់គម្រោងទំបន់វារីអគ្គិសនីមួយទៀតឈ្មោះថា សាណាខាំ។ សាណាខំា ត្រូវបានស្នើឡើងដោយរដ្ឋាភិបាលប្រទេសឡាវ។ សាងសង់លើតួទន្លេមេគង្គតែម្តង ដែលអាចផលិតថាមពលអគ្គិសនី ពេញមួយឆ្នាំបាន៦៨៤ មេហ្កាវ៉ាត់។

គណៈកម្មការទន្លេមេគង្គ នឹងជួបប្រជុំប្រឹក្សាយោយល់ជាមួយអ្នកពាក់ព័ន្ធលើសំណើរ សាងសង់វារីអគ្គីសនីនៅថ្ងៃទី២៤វិច្ឆិកា ខាងមុខនេះ នៅក្នុងប្រទេសឡាវ។ ក្រៅពីការស្នើសុំឲ្យមានការសិក្សាលម្អីតពីផលប៉ះពាល់ សង្គមស៊ីវិលទទួចឲ្យលើកពេលការពិភាក្សានោះដែល ដោយរងចំាស្ថានភាពកូវីដ១៩ធូរស្រាល ដើម្បីឲ្យមានការចូលរួមដោយទូលំទូលាយ។

បើតាមសង្គមស៊ីវិល តាមការសិក្សាមួយ ដែលធ្វើឡើងរយៈពេល៦ឆ្នាំពីឆ្នាំ២០១២ដល់ឆ្នាំ២០១៧ រកឃើញថាទំនប់វារីអគ្គិសនី លើតួទន្លេមេគង្គចំនួន១១និងដៃទន្លេមេគង្គចំនួន ១២០ទៀត ដែលសាងសងរួចរាល់នៅឆ្នាំ២០៤០ នឹងប៉ះពាល់ប្រព័ន្ធអេកូឡូស៊ី សេដ្ឋកិច្ច និងសន្តិសុខស្បឿងក្នុងតំបន់យ៉ាងខ្លំាង ដោយសារទំបន់វារីអគ្គិសនីទំាងនោះនឹងកាត់បន្ថយបរិមាណដីល្បាប់ដល់ទៅ៩៧% មិនអាចហូរទៅដល់ដីសណ្តរទន្លេមេគង្គ។ ទំបន់វារីអគ្គិសនីទំាងនោះនឹងជារនំាងដល់ការបំលាស់ទីត្រី។ ធ្វើឲ្យបាត់បង់ពូជត្រី  បរិមាណផលធនធានជលផលសរុបនឹងថយចុះ៤០%នៅឆ្នាំ២០២០និង៨០% នៅឆ្នាំ២០៤០។ អសន្តិសុខស្បៀងនៅប្រទេសឡាវ និងកម្ពុជា។

ក្នុងចំណោមសំណើគម្រោង សាងសង់ទំនប់វារីអគ្គិសនី កាត់ទន្លេមេគង្គក្រោមទាំងនេះ មានគម្រោងស្នើពីប្រទេសកម្ពុជា មានចំនួន៣គម្រោង ឡាវចំនួន៣០គម្រោង ថៃចំនួន២គម្រោង និងពីប្រទេសវៀតណាម ១៤គម្រោង ។

យោងតាម របាយការណ៍ របស់គណៈកម្មការ ទន្លេមេគង្គ បានឲ្យដឹងថា បច្ចុប្បន្ន មានគម្រោងចំនួន ៤៩ តាមដៃនៃដងទន្លេមេគង្គក្រោម ត្រូវបានដាក់ស្នើឡើង។ ក្នុងចំណោមសំណើគម្រោង សាងសង់ទំនប់វារីអគ្គិសនី កាត់ទន្លេមេគង្គក្រោមទាំងនេះ មានគម្រោងស្នើពីប្រទេសកម្ពុជា មានចំនួន៣គម្រោង ឡាវចំនួន៣០គម្រោង ថៃចំនួន២គម្រោង និងពីប្រទេសវៀតណាម ១៤គម្រោង ។

សង្គមស៊ីវិលបានសម្តែងក្តីព្រួយបារម្ភជាមួយការប្រែប្រួលកម្ពស់ទឹកទន្លេសាបយ៉ាងខ្លាំងនៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋរាប់លាននាក់។​ការប្រប្រួលអាកាសធាតុនិងវត្តមានទំនប់វារីអគ្គិសនីលើដៃនិងតួទន្លេមេគង្គ បានបង្កើនក្តីព្រួយបារម្ភកាន់តែខ្លំាងពីនិរន្តទឹកទន្លេមេគង្គនិងបឹងទន្លេសាបនៅក្នុងប្រទេសកម្ពុជា។នេះបើតាមការបញ្ជាក់សង្គមស៊ីល។ សង្គមស៊ីវិលដែលបានសម្តែងក្តីបារម្ភទំាង១១នោះ មានដូចជា អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ សម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ជាដើម ។

យ៉ាងណាមិញ កន្លងមកថ្នាក់ដឹកនាំគណៈកម្មាធិកាជាតិទន្លេមេគង្គកម្ពុជាធ្លាប់បានអះអាងថា ទំនប់វារីអគ្គិសនីមិនមែនជាកត្តាចម្បងធ្វើឱ្យកម្រិតទឹកទន្លេមេគង្គស្រកទាបនោះទេ ប៉ុន្តែវាបានកើតឡើងដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលធ្វើឲ្យ ប៉ះពាល់ដល់របបទឹកទន្លេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ