ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង​កូ​វី​ដ​មួយ​របស់​ចិន ត្រូវ​បាន​គេ​សិក្សា​ឃើញ​ថា ​មាន​សុវត្ថិភាព

3 ឆ្នាំ មុន

ចិន​៖​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ការ​សិក្សា​ថ្មី​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហាញ​ថា បេក្ខជន​វ៉ាក់សាំង​ការពារ​នឹង​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​ត្រូវ​បាន​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​ចិន គឺ​មាន​សុវត្ថិភាព​និង​អាច​ការពារ​ជំងឺ​បាន​។ វ៉ាក់សាំង​នេះ​មានឈ្មោះ​ថា BBIP-Corv ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ចិន…

ចិន​៖​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ការ​សិក្សា​ថ្មី​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហាញ​ថា បេក្ខជន​វ៉ាក់សាំង​ការពារ​នឹង​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​ត្រូវ​បាន​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​ចិន គឺ​មាន​សុវត្ថិភាព​និង​អាច​ការពារ​ជំងឺ​បាន​។

វ៉ាក់សាំង​នេះ​មានឈ្មោះ​ថា BBIP-Corv ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ចិន ឈ្មោះ Sinopharm​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រាយការណ៍​នៅ​ក្នុង​ទស្សនាវដ្តី The Lancet Infectious ថា​ការ​សិក្សា​ដំណាក់កាល​ទី ១/២ ដែល​ចូលរួម​ដោយ​អ្នក​ស្ម័គ្រចិត្ត​ជាង ៦០០​នាក់ បាន​បង្ហាញ​ថា វ៉ាក់សាំង​ទាំងនេះ​បាន​បង្កើត​ជា​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​នឹង​ជំងឺ​ ហើយ​មិន​មាន​ប្រតិកម្ម​គ្រោះថ្នាក់​ដល់​ជីវិត​។

តែ​ការ​សាកល្បង​នេះ​មិន​អាច​កំណត់​ថា តើ​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ការ​ឆ្លង​វីរុស​នេះ​ដល់​កម្រិត​ណា​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ