ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វះពោះយកច្រាសដុសធ្មេញ ក្រោយពីច្រឡំលេបទាំងច្រាស

3 ឆ្នាំ មុន

ឥណ្ឌា៖ តាមប្រភពព័ត៌មាន Metro បានឱ្យដឹងថា បុរសម្នាក់បានទទួលការវះកាត់យកច្រាសដុសធ្មេញចេញពីក្នុងពោះ ក្រោយពីច្រលំលេបពេលកំពុងដុសធ្មេញ។ ច្រាសដុសធ្មេញដែលសុទ្ធតែឈាម ត្រូវយកចេញពីក្រពះរបស់បុរសម្នាក់ បន្ទាប់ពីគាត់បានលេបវាពេលកំពុងលូកច្រាសជ្រៅពេកដើម្បីសម្អាតក្រឡើត។ ក្រុមវេជ្ជបណ្ឌិតបានយកច្រាសដុសធ្មេញប្រវែង…

ឥណ្ឌា៖ តាមប្រភពព័ត៌មាន Metro បានឱ្យដឹងថា បុរសម្នាក់បានទទួលការវះកាត់យកច្រាសដុសធ្មេញចេញពីក្នុងពោះ ក្រោយពីច្រលំលេបពេលកំពុងដុសធ្មេញ។ ច្រាសដុសធ្មេញដែលសុទ្ធតែឈាម ត្រូវយកចេញពីក្រពះរបស់បុរសម្នាក់ បន្ទាប់ពីគាត់បានលេបវាពេលកំពុងលូកច្រាសជ្រៅពេកដើម្បីសម្អាតក្រឡើត។

ក្រុមវេជ្ជបណ្ឌិតបានយកច្រាសដុសធ្មេញប្រវែង ១៩សង់ទីម៉ែត្រចេញពីក្នុងពោះ ក្រោយពីបានលេបចូលអស់រយៈពេល២៤ម៉ោង ដោយបារម្ភថាទុកវាចោលយូរអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត។ អ្នកជម្ងឺអាយុ ៣៩ឆ្នាំ ដែលមិនត្រូវបានបញ្ចេញឈ្មោះ បានដុសធ្មេញហើយច្រលំលេបកាលពីនៅថ្ងៃទី១៥ ខែកញ្ញា។ ភ្លាមៗនោះ គាត់បានប្រញាប់ប្រញាល់ទៅគ្លីនិកសុខភាពក្បែរនោះ ដែលបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យដែលមានចម្ងាយជាង ១០០គីឡូម៉ែត្រ។

ការថតកាំរស្មីអ៊ិច និងការធ្វើតេស្តបន្ថែមទៀត មិនអាចរកឃើញច្រាសដុសធ្មេញ នៅក្នុងបំពង់កទេ រហូតទាល់តែគ្រូពេទ្យឈានដល់ការសន្និដ្ឋានថាវានៅក្នុងពោះរបស់គាត់។ គេបានធ្វើការវះកាត់យកវាចេញពីក្នុងពោះរបស់គាត់។

បុរសម្នាក់នេះ បានស្នាក់នៅក្នុងមន្ទីរពេទ្យ ខណៈពេលដែលគាត់បានជាសះស្បើយហើយត្រូវបានអនុញ្ញាតឱ្យចេញមកផ្ទះវិញ​នៅពីរបីថ្ងៃក្រោយមក។ វេជ្ជបណ្ឌិត Bomni Tayeng ដែលជាគ្រូពេទ្យវះកាត់ជាន់ខ្ពស់នៅមន្ទីរពេទ្យទូទៅ Bakin Pertin ខេត្ត Pradesh ប្រទេសឥណ្ឌាបានមានប្រសាសន៍ថា «អ្នកជម្ងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជនមួយនៅ Pasighat ពីទីនោះគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរបស់យើង។ គ្រូពេទ្យវះកាត់ត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យរបស់យើង បានធ្វើការថតមើល ហើយធ្វើការវះកាត់» ។

The toothbrush after it was removed

បុរសខាងលើត្រូវបានសម្រេចឱ្យចចេញមកផ្ទះនៅថ្ងៃទី២១ ខែកញ្ញា ដោយមានសុវតិ្ថភាព។ ករណីនេះ ពិតជាតម្រូវឱ្យគ្រប់គ្នាមានការប្រុងប្រយ័ត្ននឹងការដុះធ្មេញ ហើយជាពិសេសត្រូវដុសដោយយកចិត្តទុកដាក់ ដើម្បីឱ្យធ្មេញស្អាតផង និង ដើម្បីកុំឱ្យដូចបុរសខាងលើផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ