ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹម សុខា ឈាន​ដល់​ធ្វើសកម្មភាពសង្គម! តើលោកអាច​ធ្វើ​នយោបាយឆាប់ៗនេះវិញ​ឬទេ?

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ថ្ងៃទី២៨កញ្ញានេះ លោក កឹម សុខា អ្នកនយោបាយដែលតុលាការ ហាមមិនឲ្យធ្វើសកម្មភាពន​យោបាយ ថ្មីៗនេះបានចុះយកអង្ករ អាវភ្លៀងនិងស្បៀង​ និងសម្ភារៈមួយចំនួនទៀត…

រាជធានីភ្នំពេញ៖ ថ្ងៃទី២៨កញ្ញានេះ លោក កឹម សុខា អ្នកនយោបាយដែលតុលាការ ហាមមិនឲ្យធ្វើសកម្មភាពន​យោបាយ ថ្មីៗនេះបានចុះយកអង្ករ អាវភ្លៀងនិងស្បៀង​ និងសម្ភារៈមួយចំនួនទៀត ចែកជូនប្រជាពលរដ្ឋក្រីក្រ​ រងគ្រោះដោយទឹកជំនន់ នៅខេត្តព្រះសីហនុ។

សកម្មភាពនៅលើទឹកដីជាប់សមុទ្ររបស់អ្នកនយោបាយដែលកំពុងជាប់ចោទពីទោសក្បត់ជាតិនៅតុលាការនៅខេត្តព្រះសីហនុនៅថ្ងៃទី ២៨ ខែកញ្ញា នេះគឺមួយថ្ងៃបន្ទាប់ពីលោកបានចុះទៅដល់ខេត្តពោធិ៍សាត់ ក្នុងសកម្មភាពដូចគ្នានេះ ។ លោក កឹម សុខ បានបញ្ជាក់ថាអ្វីដែលលោកធ្វើនោះជា «សទ្ធា» នៅក្នុងការជួយពលរដ្ឋ។

លោកបញ្ជាក់ថា «ជាការរំលែកទុក្ខលំបាក និងការខ្វះខាតខ្លះៗ​ ដែលខ្ញុំតែងតែចូលរួមដោយសុទ្ធចិត្តទោះតិចតួចក្តី។​ ជាមួយគ្នានេះដែរ ខ្ញុំក៏មិនភ្លេចនូវសទ្ធាក្នុងព្រះពុទ្ធសាសនា ដោយបានប្រគេនទេយ្យទានដល់ព្រះសង្ឃផងដែរ» ។

លោកកឹម សុខា ត្រូវបានតុលាការកំហិតពីសកម្មភាពនិងការធ្វើដំណើរដោយសារលោកស្ថិតនៅក្នុងការចោទប្រកាន់សំណុំរឿងក្បត់ជាតិ ដែលតុលាការកំពុងដំណើរនីតិវិធី។ ប៉ុន្តែរយៈពេលចុងក្រោយនេះ លោកហាក់បង្ហាញសកម្មភាពជាសាធារណច្រើន។

ពីដំបូងលោកបានទទួលជួបអ្នកការទូតនានានៅគេហដ្ឋានរបស់លោក។ បន្ទាប់មកលោកបានធ្វើដំណើរចេញពីផ្ទះ ចុះខេត្តនានា ជួបជាមួយអ្នកគំាទ្រ និងធ្វើសកម្មភាពក្នុងកិច្ចការសាសនា ដូចជាចូលរួមបុណ្យភ្ជុំបិណ្ឌ ជាដើម។ នៅពេលនេះទៀតលោកធ្វើសកម្មភាពមនុស្សធម៌ ចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។

អ្នកឃ្លំាមើលសង្គមបានចោទសួរថាតើលោក កឹម សុខាអាចនឹងវិលទៅរកសកម្មភាពនយោបាយវិញក្នុងពេលឆាប់ៗនេះឬយ៉ាងណា។ ស្របពេលមានជម្ឈដ្ឋានខ្លះចង់ឃើញលោកកឹម សុខា មានសេរីភាពធ្វើនយោបាយឡើយវិញក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែខាងរដ្ឋាភិបាលធ្លាប់បញ្ជាក់ថា ដំណើររឿងក្តីរបស់លោក កឹម សុខា នៅតុលាការ អាចប្រើពេលវេលាយូរឆ្នាំ។ មានការលើកឡើងខ្លះទៀតថានេះជាករណីនយោបាយ ជួនកាលអាចមានការប្រែប្រួលឆាប់ រហ័យ គ្មាននណាអាចស្មានត្រូវនោះទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ