ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ ៖ ​ពេល​អ្នក​នៅ​មិន​ទាន់​មាន​ប្រាក់ខែ​ច្រើន ឬ​នៅ​ក្នុង​ភាព​វ័យក្មេង​ គួរធ្វើបែបណា ?

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​យើង​លែង​លាដៃ​សុំ​លុយ​ឳ​ពុក​ម្តាយ​ហើយ ចឹង​យើង​ត្រូវ​ដឹង​ពី​របៀប​ចាយ​លុយ របៀប​គ្រប់គ្រង​លុយ ​ឬ​ហិរញ្ញវត្ថុ​ឲ្យបានច្បាស់លាស់ បើ​មិន​ដូចនេះ​ទេវា​នឹង​ធ្វើ​ឱ្យ​ឆាកជីវិត​យើង​រស់នៅ​តែលតោ​ល លិចអណ្តែត​ៗ ។ ហើយ​ប្រសិនជា​យើង​កំពុង​នៅ​ជា​យុវវ័យ…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​យើង​លែង​លាដៃ​សុំ​លុយ​ឳ​ពុក​ម្តាយ​ហើយ ចឹង​យើង​ត្រូវ​ដឹង​ពី​របៀប​ចាយ​លុយ របៀប​គ្រប់គ្រង​លុយ ​ឬ​ហិរញ្ញវត្ថុ​ឲ្យបានច្បាស់លាស់ បើ​មិន​ដូចនេះ​ទេវា​នឹង​ធ្វើ​ឱ្យ​ឆាកជីវិត​យើង​រស់នៅ​តែលតោ​ល លិចអណ្តែត​ៗ ។ ហើយ​ប្រសិនជា​យើង​កំពុង​នៅ​ជា​យុវវ័យ ពេញកំលាំង​មាំមួន យើង​គួរ​យក​ពេលវេលា​ដែល​យើង​កំពុង​តែ​ពេញកំលាំង​នឹង​ទៅ​រក​លុយ​ឱ្យ​ខ្លាំង តែ​មិន​ចឹ​ង​ទេ អ្នកខ្លះ​បែរជា​យក​អា​កំលាំង​ដែល​កំពុង​មាំមួន​ដើរ​សប្បាយ​ចាយវាយ ផឹកស៊ី​។

យើង​គួរ​ណា​ត្រូវធ្វើ​ឱ្យ​មាន​ភាព​ស្មើគ្នា ៥០=៥០ ភាគរយ ប្រសិនជា​យើង​ពិតជា​មិន​អាច​អត់​ការ​សប្បាយ​បាន ។ ប៉ុន្តែ​ជា​ទូទៅ​ពេល​ដែល​យើង​នៅ​ពេញកំលាំង​ចេះ គួរ​ណាស់​តែ​យើង​ត្រូវ​រក​លុយ​ឱ្យ​បាន ៨០ ភាគរយ និង​ការ​ដែល​ចង់​សប្បាយ​នឹង​ត្រឹមតែ ១០ ទៅ ២០ ភាគរយ អី​បាន​ហើយ បើ​មិន​ចង់ឱ្យ​ទឹកភ្នែក​ស្រក់​នៅ​ពេល​ដែល​យើង​មាន​វ័យ​ចំណាស់​នោះ​។


លោក លី ហាវ ស្ថាបនិក​សាលា អាយ​ឌា​លី អន្តរជាតិ បាន​លើក​ឡើង​ថា «​តើ​អ្នកដឹង​ទេ​ថា​ការ​ចាត់ចែង​ហិរញ្ញវត្ថុ គឺ​មាន ៤ តំណាក់កាល ដែល​យើង​គួរ​ដឹង ៖ ដំណាក់កាល​ទី​១)- នៅ​ពេល​ដែល​យើង​នៅ​លីវ ៖ តើ​នៅ​ពេល​យើង​នៅ​លីវ យើង​ត្រូវ​ចាត់ចែង​ហិរញ្ញវត្ថុ​របស់​យ៉ាងដូចម្តេច? ដំណាក់កាល​ទី​២)- នៅ​ពេល​យើង​មានគ្រួសារ ដំណាក់កាល​ទី​៣) – នៅ​ពេលវេលា​ដែល​យើង​ក្លាយជា​ឪ​ពុ​​ក​ម្តាយ​របស់​គេ និង​ដំណាក់កាល​ទី​៤) – នៅ​ពេលវេលា​ដែល​យើង​មាន​ភាព​វ័យ​ចំណាស់ ឬ​ចូល​និវត្តន៍​។ អ្នកខ្លះ​មិន​បាន​ខ្វល់​អំពី​ការ​ចាត់ចែង​ហិរញ្ញវត្ថុ​នេះ ទើប​ធ្វើ​ឱ្យ​គាត់​ចាស់​ទៅ មិន​បាន​សោយសុខ តែ​បែរជា​សោយទុក្ខ​»​។


ដូចនេះ ដំណើរ​នៃ​ការ​វិវឌ្ឍន៍​នៃ​ជីវិត​យើង គឺ​មាន​ដំណាក់កាល​ទាំងអស់​នឹង ហើយ​៤ ដំណាក់កាល​នឹង​វា​ពាក់ព័ន្ធ​ជាមួយ​លុយ​នឹង ពីព្រោះ​ជីវិត​រស់នៅ​សព្វថ្ងៃ គឺជា​សម័យ​បច្ចេកវិទ្យា​ជឿនលឿន​នេះ អត់​មាន​លុយ​ពិបាកទៅ​និយាយ​ជាមួយ​គេ​ណាស់​។ ហើយ​លុយ​និង​គ្រួសារ មិន​អាច​យក​ទៅ​ប្រៀប​ថា មួយ​ណា​សំខាន់​ជាង​មួយ​ណា​នោះ​ទេ ព្រោះ​ទាំង​ពីរ​នឹង​គឺ​សំខាន់​ដូច​គ្នា​។ ប៉ុន្តែ​សម័យ​បច្ចេកវិទ្យា គេ​ច្រើន​តែ​គិតគូ​ទៅ​លើ​លុយ​រាង​សំខាន់​ជាង​បន្តិច ពីព្រោះ​អ្វី​ដែល​គេ​រក​ឃើញ ឱ្យ​តែ​មាន​លុយ​វា​ងាយ​នឹង​ឱ្យ​មាន​សុភមង្គល​ដែល ហើយ​នៅ​ពេល​ដែល​អត់​លុយ វា​ងាយ​នឹង​ធ្វើ​ឱ្យ​យើង​អត់​សុភមង្គល​ដូច​គ្នា​ដែរ​។


លោកគ្រូ បាន​បន្ត​ថា «​ខ្ញុំ​ចង់​លើកទឹកចិត្ត​មនុស្ស​ស្រី ប្រសិនជា​មាន​មនុស្ស​ប្រុស​ចង់​ចូល​មក​ស្តី​យើង ឬ​ក៏​ចង់​មក​តាម​ស្រឡាញ់​យើង យើង​គួរ​ស្វែង​យល់​ពី​ម្នាក់​ប្រុស​នឹង​ធ្វើ​សល់​លុយ​អត់​។ ហើយ​ប្រសិនជា​ម្នាក់​ប្រុស​នឹង​ធ្វើការ ក្នុង​មួយ​ខែ​ៗ​មិន​សល់​លុយ​នោះ​ទេ មិន​ចាំបាច់​ពិ​ចារ​នោះ​ទេ ពេល​ដែល​ខ្ញុំ​និយាយ​បែប​នេះ មាន​គេ​ប្រតិកម្ម​ជាមួយ​ខ្ញុំ ដោយ​គេ​សួរ​ខ្ញុំ​ថា ចឹ​ង​ឱ្យ​ស្រឡាញ់​តែ​អ្នកមាន​ចោះ​!​។ ត្រង់នេះ ខ្ញុំ​មិន​បាន​មាន​ន័យ​ថាឱ្យ​ស្រឡាញ់​តែ​អ្នកមាន​នោះ​ទេ ប៉ុន្តែ​ចង់​ប្រាប់​ថា បើសិនជា​ធ្វើការ​គ្មាន​សល់​លុយ វា​ស្មើនឹង​គ្មាន​កំណើត​។ អត់​សល់​លុយ​ត្រង់​ន័យ​នេះ មិន​បាន​សំដៅ​ទៅ​លើ​ការ​បង់​រំ​លោះ​ដីធ្លី​អី​ផ្សេង​ៗ​នោះ​ទេ គឺ​មាន​ន័យ​ថា​អត់​សល់​លុយ​ហើយ​ចាយ​មិន​គ្រាន់ ឧទាហរណ៍​ថា ប្រាក់​ចំណូល​រកបាន ២០០​ដុល្លារ​អា​មេ​រិ​ក ចាយ​អស់​២៥០​ដុល្លារ​បាត់​ទៅ​ហើយ ចាយ​ៗ​រហូត​ដល់​ទៅ​ចូល​ដើម​»​។


លោក​បន្ត​ថា មាន​បងប្អូន​យើង​ខ្លះ​ពិបាក​ក្នុង​ការ​ពន្យល់​ណាស់ គាត់​បាន​លើក​ឡើង​មក​ថា ចុះ​គេ​រក​លុយ​មក​គេ​បង់​ធានា​គារ គេ​មាន​ប្រពន្ធ​ផង គេ​មានកូន​ផង បាន​អ្វី​សល់​លុយ? ដូចនេះ​មាន​ន័យ​ថា គាត់​មិន​បាន​យល់​អំពី​អ្វី​ដែល​លោក​កំពុងនិយាយ​។ ត្រង់នេះ ខ្ញុំ​ចង់​និយាយ​ថា​មនុស្ស​ដែល​ធ្វើការ​បាន​ប្រាក់​ចំណូល​តិច​តែ​ចាយ​ច្រើន មិនមែន​សំដៅ​អ្នក​ដែល​យក​លុយ​ទៅ​បង់​ធនាគារ​ឬ​យក​ទៅ​ចិញ្ចឹម​គ្រួសារ​នោះ​ទេ​។

មានការ​លើក​ឡើង​បន្ត​ទៀត​ថា ចុះ​ឱ្យ​ខ្ញុំ​ចាត់ចែង​យ៉ាងដូចម្តេច បើ​លុយ​ខ្ញុំ​ចាយ​សឹងតែ​មិន​គ្រាន់​ផង? នោះ​ហើយ​ជា​ចំលើយ ចាយ​មិន​គ្រាន់​ដោយសារ​អ្នក​មិន​ចេះ​ចាត់ចែង​។ លោក​លើក​ឧទាហរណ៍​ដូចនេះ​ថា មាន​ប្រាក់ខែ ២០០ ដុល្លារ តើ​ធ្វើ​យ៉ាងណា​ដើម្បី​សល់ បើ​ប្រាក់ខែ​ប៉ុណ្ណេះ​តិច​ណាស់? ចំលើយ​ខ្ញុំ​គឺ ខ្ញុំ​នឹង​ធ្វើការ​បែង​ចែង​៤​ផ្លូវ​ធំ ក្នុង​ការ​ចំណាយ​នៃ​ប្រាក់ខែ​នោះ ដើម្បី​បងប្អូន​អាច​ពិចារណា​បាន​។


ទី​១ យើង​ត្រូវ​បែងចែក​លើ​ថ្លៃ​ជីវភាព ៖ មាន​ដូច​ជា អាហារ​បី​ពេល អង្ករ ហើយ​ប្រ​សិន​អ្នក​ជួល​ផ្ទះ​ត្រូវ​ជួល ថ្លៃ​ទឹក​ថ្លៃ​ភ្លើង សាំង​ម៉ូតូ សម្លៀក​បំពាក់​។​ល​។ វា​ចូល​ទៅ​ក្នុង​ថ្លៃ​សម្រាប់​ជីវភាព​។ ដូចនេះ​បើ​ប្រាក់ខែ ២០០ ដុល្លារ​ចឹ​ង​ថ្លៃ​ជីវភាព​នេះ គួរតែ​ចាយ ១២០​ដុល្លារ​នោះ​ទេ ហើយ​ប្រ​សិន​យើង​ជួល​ផ្ទះ​ត្រូវ​រក ដៃគូ​មក​នៅ​ជាមួយ ដើម្បី​ជួយ​ចេញថ្លៃ​គ្នា​។ ហើយ​សូម​គិត​ផង​ដែរ​ថា ប្រាក់ខែ ២០០ ដុល្លារ​កុំ​លោត​ឱ្យ​សោះ​រឿង​ទិញ​អីវ៉ាន់​តាម​អ៊​ន​ឡាញ​។
ទី​២ ថ្លៃ​សិក្សា​ឬ​ក៏​ហៅ​ថា​ថ្លៃ​សេពគប់ ឬ​អាច​ហៅ​ថា​ការ​ទំនាក់ទំនង​សង្គម ៖ ប្រសិនជា​យើង​មិនសូវ​មាន​លុយ ប្អូន​ៗ​គួរ​ខំប្រឹង​រៀន ធ្វើ​យ៉ាងណា​ដាក់​សុំ​អាហារ​ណ៍​រូបករណ៍​ឱ្យ​បាន នេះ​ជា​ការ​សន្សំ​បាន​ខ្លាំង​ណាស់​។ មានកូន​អ្នកមាន​ខ្លះ​មិន​មានសំណាង​ទៅ​រៀន​នៅ​ក្រៅប្រទេស​ផង ដូចនេះ​ប្រសិនជា​យើង​មិនសូវ​មាន​លុយកាក់​ត្រូវ​តែ​រក​វិធី នេះ​ដើម្បី​ការ​សិក្សា​ខ្ពស់​។ ហើយ​ធ្វើ​យ៉ាងណា​ចំណាយ​លើ​ការ​ចាយវាយ​ក្នុង​ការ​សិក្សា​នេះ​ឱ្យ​បាន​កាន់តែ​តិច​កាន់តែ​ប្រសើ ចាយ​ត្រឹមតែ ២០ ដុល្លារ​បាន​ហើយ​ក្នុង​មួយ​ខែ​។ ម្យ៉ាងវិញទៀត​កុំ​សេពគប់​ដាច់ខាត​ជាមួយ​មិត្ត​ភ័ក្តិ​ដែល​បបួល​តែ​ស៊ីផឹក អ្នកខ្លះ​ឥតប្រយោជន៍​។

ទី​៣ បែងចែក​ទៅ​លើ​មានការ​បន្ទាន់​ឬ​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ៖ ចំណុច​នេះ បើ​ទោះបី​យើង​មិន​មាន​អ្វី​កើតឡើង ឬ​គ្មាន​ជំងឺ​អ្វី​ក៏​ដោយ ត្រូវ​ដក ១០ ដុល្លារ​ក្នុង​មួយ​ខែ​ៗ ចឹ​ង​សរុប​មក ក្នុង​មួយ​ឆ្នាំ មិន​ឈឺ​ចឹ​ង​យើង​សល់ ១២០ ដុល្លារ វា​អាច​នឹង​មាន​ប្រយោជន៍​នៅ​ពេល​ណាមួយ​ដែល​យើង​មាន​ជំងឺ​មែនទែន​។
ទី​៤ ថ្លៃ​វិនិយោគ ៖ សន្សំ​៥០​ដុល្លារ​ក្នុង​មួយ​ខែ ប្រាក់ខែ ២០០ យ៉ាង​ហោច​ណាស់​ក៏​សល់ ៥០ ដុល្លារ​សម្រាប់​ការ​វិនិយោគ​នៅ​ថ្ងៃ​អនាគត​។

ទោះបី​ប្រាក់ខែ ២០០​ដុល្លារ​ក៏​ដោយ កុំ​មាន​លេស​ច្រើន នៅ​ពេល​ដែល​អ្នក​ចាប់ផ្តើម​ឯករាជ លែង​ចាយ​លុយ​ឪពុក​ម្តាយ​ហើយ ពេល​នោះ​អ្នក​ត្រូវ​មាន​លុយ​ទុក​សម្រាប់​ការ​វិនិយោគ​ឬ​គេ​ហៅ​ថា​លុយ​សន្សំ​៕

អត្ថបទសរសេរ ដោយ