ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​គ្រោង​បញ្ចេញ​សាច់ប្រាក់​20​លាន​ដុល្លារដើម្បី​ទិញ​ស្រូវ​ពី​ប្រជា​កសិករ ខណៈ​ឈ្មួញ​បន្ទាប​ថ្លៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ព័ត៌មាន​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦ បាន​លើក​ឡើង​ថា ដោយសារ​មួយ​រយៈពេល​កន្លងទៅ​នេះ​តម្លៃ​ស្រូវ​និង​កសិផល​របស់​ប្រជាពលរដ្ឋ​មិន​ថា​តែ​នៅ​កម្ពុជា​ទេ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ព័ត៌មាន​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦ បាន​លើក​ឡើង​ថា ដោយសារ​មួយ​រយៈពេល​កន្លងទៅ​នេះ​តម្លៃ​ស្រូវ​និង​កសិផល​របស់​ប្រជាពលរដ្ឋ​មិន​ថា​តែ​នៅ​កម្ពុជា​ទេ គឺ​នៅ​ប្រទេស​ដទៃ​ក៏​មានការ​ធ្លាក់​ចុះ​ផង​ដែរ ហើយ​ជា​ពិសេស​មួយ​រយៈពេល​ចុង​ក្រោយ​នេះ គឺ​តម្លៃ​ស្រូវ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។

សម្តេច​បាន​លើក​ឡើង​ក្នុង​បណ្តាញ​សង្គម​ថា​៖ ខ្ញុំ​បាន​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​កង្វល់​របស់​ប្រជាពលរដ្ឋ ។ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ខ្ញុំ​បាន​បញ្ជា​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​រៀបចំ​ការ​ប្រជុំ​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា នៅ​ពេល​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​រក​ឃើញ​នូវ​វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​ដាក់​ចេញ​ជួយ​អន្តរាគមន៍​លើក​តម្លៃ​ស្រូវ​របស់​កសិករ ក្នុង​នោះ​រួម​ទាំង​ការ​បញ្ចេញ​ថវិកា​យ៉ាងតិច​២០​លាន​ដុល្លារ រួម​ជាមួយ​ទុន​នៃ​ផ្នែក​ផ្សេង​ទៀត​ដើម្បី​គាំទ្រ​លើ​តម្លៃ​ស្រូវ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា នៅ​ពេល​បន្តិចទៀត​នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នឹង​ចេញ​សេចក្តីថ្លែងការណ៍​លើ​ដំណោះស្រាយ​តម្លៃស្រូវ​ដើម្បី​ជួយ​សម្រួល​ជូន​បងប្អូន​ប្រជាក​សិករ​នៅ​ទូ​ទាំង​ប្រទេស ។ ទន្ទឹម​នឹង​វិធានការជា​បន្ទាន់​នេះ គឺ​នឹង​មាន​វិធានការ​រយៈពេល​មធ្យម និង​រយៈពេល​វែង ដើម្បី​គាំទ្រ​ដល់​វិស័យ​កសិកម្ម​កម្ពុជា​ផង​ដែរ ។ សូម​បងប្អូន​ប្រជា​កសិករ​ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់​ៗគ្នា ៕