ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋគ្រោងចំណាយជិត​៨​ពាន់​លាន​ដុល្លារ​ឆ្នាំ២០២១និងបន្ថយការចំណាយលើវិស័យមួយចំនួន

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី២៧ ខែតុលានេះ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ទៅពិនិត្យសិក្សាតាមសំណើរបស់រាជរដ្ឋាភិបាល មុនដាក់ឲ្យសម័យប្រជុំពេញអង្គរដ្ឋ សភាអនុម័ត។ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១…

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី២៧ ខែតុលានេះ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ទៅពិនិត្យសិក្សាតាមសំណើរបស់រាជរដ្ឋាភិបាល មុនដាក់ឲ្យសម័យប្រជុំពេញអង្គរដ្ឋ សភាអនុម័ត។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានគណៈរដ្ឋមន្រ្តីបានអនុមកាលពីថ្ងៃសុក្រទី២៣តុលា សប្តាហ៍មុន។ ​

តាមសេចក្តីព្រាងច្បាប់ថវិការដ្ឋឆ្នាំ២០២១ននេះ រដ្ឋាភិបាល​​គ្រោង​នឹង​ចំណាយ​ថវិកាជាតិ​ជាង​៣២​លាន​លាន​រៀល ​ឬ ​ជិត​៨​ពាន់​លានដុល្លារ​អាមេរិក​ (​ជាង៧៨៣៥​លានដុល្លារ) ​ដោយផ្តល់​អាទិភាព​ទៅលើ​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា ​វិស័យ​សង្គមកិច្ច ​និង​ការអប់រំ​ ខណៈវិស័យ​រដ្ឋបាល​ទូទៅ ​និង​សេដ្ឋកិច្ច ​ត្រូវបាន​កាត់បន្ថយ​។

​ថវិកា​ជាតិ​នៅឆ្នាំ២០២១ ​បាន​​ថយ​ចុះ​ ១.៩% ​បើប្រៀបធៀប​នឹង​ថវិការជាតិ​ឆ្នាំ២០២០​ដែលមាន​ចំនួន ​៨.២​ពាន់​លានដុល្លារដោយរដ្ឋបានកាត់បន្ថយការចំណាយផ្សេងដែលមិនចំាបាច់ខ្លះ ។នៅក្នុងការដំឡើងប្រាក់បៀវត្សមន្រ្តីរាជការមិនមាននោះឡើយនៅឆ្នាំ២០២១នេះ។ ប្រាក់បៀវត្សមន្រ្តីរាជការនៅឆ្នាំ២០២១គឺរក្សាដូចឆ្នាំ២០២០។

ថវិកាជាតិ​ប្រមាណ​៨ពាន់​លានដុល្លារ​ ក្នុងឆ្នាំ២០២១​នេះ ​ត្រូវបែងចែក​ជា២​ធំៗ ​គឺថវិកា​សម្រាប់ចំណាយ​ថ្នាក់ជាតិ ​ដែលមាន​ទំហំជាង​៧ពាន់​លាន​ដុល្លារ (​ជាង​៧៤៦៤​លាន​ដុល្លារ​)​ និង​ថវិកា​សម្រាប់​ចំណាយ​ថ្នាក់ក្រោម​ជាតិ ​ដែលមាន​ទំហំ​ជិត៣រយលាន​ដុល្លារ​។ ​ ក្នុងចំណោម​ថវិកាជាតិ​ជិត​៨​ពាន់លាន​ដុល្លារ​សម្រាប់ចាយ​នៅឆ្នាំ​២០២១​ គឺរដ្ឋាភិបាល​មាន​គម្រោង​ខ្ចីប្រាក់ពី​បរទេស​ប្រមាណ១,៥​ពាន់លាន ​SDR ​ស្មើជាង​២១​ពាន់​លាន​ដុល្លារអាមេរិក​។

នៅពេលទទួលយកសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២១ទៅពិនិត្យសិក្សានៅថ្ងៃនេះ រដ្ឋសភា បានកំណត់ថ្ងៃបន្តសម័យប្រជុំពេញអង្គទៀត នៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកាខាងមុខ។ គេមិនទាន់ដឹងថាក្នុងសម័យប្រជុំរដ្ឋសភាពេលនេះ ត្រូវលើកយកសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១នេះ មកអនុម័តទាន់ដែលឬយ៉ាងណានោះទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ