ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ហ៊ី​ដូច​ក្នុង​កុន ! ជនសង្ស័យ​ម្នាក់​ដោះ​ខ្នោះដៃ​បាន ដាក់​មេ​ប្រូច​រត់​ចោល​ប្រពន្ធ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ប្រភព​ព័ត៌មាន​ទើប​បង្ហើប​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៨ នេះ​ថា ជន​ត្រូវ​ចោទ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ដោះ​ខ្នោះដៃ​ដោយ​ខ្លួនឯង​រត់គេច​ខ្លួន​ពី​តុលាការ​ខេត្តកណ្តាល ដែល​បញ្ហា​នេះ មជ្ឈដ្ឋាន​ជា​ច្រើន​រិះគន់​យ៉ាង​ខ្លាំងក្លា…

ខេត្តកណ្ដាល ៖ ប្រភព​ព័ត៌មាន​ទើប​បង្ហើប​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៨ នេះ​ថា ជន​ត្រូវ​ចោទ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ដោះ​ខ្នោះដៃ​ដោយ​ខ្លួនឯង​រត់គេច​ខ្លួន​ពី​តុលាការ​ខេត្តកណ្តាល ដែល​បញ្ហា​នេះ មជ្ឈដ្ឋាន​ជា​ច្រើន​រិះគន់​យ៉ាង​ខ្លាំងក្លា អំពី​ការ​ធ្វេស​ប្រហែល​របស់​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ។

ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ត្រូវ​បាន​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

នគរបាល​ទាំងនោះ​ស្លៀកពាក់​ឯកសណ្ឋាន​ស៊ី​វិល ដោយ​ទំនង​សំអាង​ថា​ជា​ថ្ងៃអាទិត្យ ។ ក្រោយ​ការ​សាកសួរ ព្រះរាជអាជ្ញា​រង​សម្រេច​ចោទប្រកាន់​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រួច​បញ្ជូន​ជន​ត្រូវ​ចោទ និង​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី ។

ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​ពីរ​នាក់​នេះ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ។ ចន្លោះ​ពេល​នេះ ជន​ត្រូវ​ចោទ​ទាំង​ពីរ​នាក់​ត្រូវ​ជាប់​ខ្នោះដៃ​ជាមួយ​គ្នា ហើយដោយ​សារ​ការ​ធ្វេស​ប្រហែល​របស់​នគរបាល ប្តី​បាន​ដោះ​ខ្នោះដៃ​រត់គេច​ខ្លួន​តែ​ម្នាក់ឯង​ចោល​ប្រពន្ធ​ឱ្យ​នៅ​តែឯង ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ប៉ុន្តែ​ដោយសារ​ថ្ងៃ​រត់គេច​ខ្លួន​នោះ​ជា​ថ្ងៃអាទិត្យ ទើប​ព័ត៌មាន​ទើប​បង្ហើប​ឱ្យ​ដឹង​នៅ​ថ្ងៃនេះ ។ ពាក់ព័ន្ធ​ករណី​នេះ លោក​ឧត្តមសេនីយ៍ត្រី ឈឿ​ន សុចិត្រ ស្នងការ​រង​នគរបាល​ខេត្តកណ្តាល ទទួល​ផែន​គ្រឿងញៀន ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ ដោយសារ​ទូរស័ព្ទ​ចូល​ហើយ​និយាយ​ស្តាប់​គ្នា​មិន​បាន​រួច​ចុច​បិទ​ទូរស័ព្ទ​វិញ ។

មន្ត្រី​តុលាការ​បង្ហើប​ឱ្យ​ដឹង​ថា ករណី​នេះ តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​រូប​នេះ​ត្រលប់​មក​វិញ​ហើយ ។ ទាំង​អត្តសញ្ញាណ​ជន​ត្រូវ​ចោទ និង​ប្រវត្តិ​នៃ​រឿង​ក្តី ត្រូវ​បាន​ប្រភព​ព័ត៌មាន​ជា​ច្រើន​លាក់លៀម ពោល​គឺ​ពុំ​បង្ហើប​ឱ្យ​ដឹង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ