ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់ដឹងពីរដ្ឋធម្មនុញ្ញ!! ពីឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញបានកែប្រែ៩លើកក្នុងរយៈ២៧ឆ្នាំមកនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្ន បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដោយសភាធម្មនុញ្ញ ដែលក្រោយមកបានក្លាយជារដ្ឋសភានីតិកាលទី១ តាមរយៈការបោះឆ្នោតឆ្នាំ១៩៩៣។ តំណាងរាស្រ្តជាប់ឆ្នោត មក គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ប្រជាធិប​តេយ្យ​សេរី​និយម…

រដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្ន បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដោយសភាធម្មនុញ្ញ ដែលក្រោយមកបានក្លាយជារដ្ឋសភានីតិកាលទី១ តាមរយៈការបោះឆ្នោតឆ្នាំ១៩៩៣។

តំណាងរាស្រ្តជាប់ឆ្នោត មក គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ប្រជាធិប​តេយ្យ​សេរី​និយម ព្រះពុទ្ធ​សាសនា និង គណបក្ស​ម៉ូលី​ណាកា បានចូលរួមតាក់តែង ខ្លឹមសារ​សំខាន់ៗ​នៃ​រដ្ឋធម្មនុញ្ញ​ ដែលបានពីមូលដ្ឋាន​គ្រឹះ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​។

រដ្ឋធម្មនុញ្ញ មាន​ ១៧​ជំ​ពួក និង ​១៦០​មាត្រា​ ។ ក្នុងរយៈពេល ២៧ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញ្ញត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន៩​លើក​មក​ហើយ​ ដោយ​លើក​ទី១ នៅ​ខែ​កក្កដា ​ឆ្នាំ​១៩៩៤ លើក​ទី២​ នៅ​ខែ​មីនា ​ឆ្នាំ១៩៩៩ លើក​ទី៣ ខែ​កក្កដា​ ឆ្នាំ​២០០១ លើក​ទី៤​ ខែ​កក្កដា​ ឆ្នាំ​២០០៤ លើក​ទី​៥​ ខែ​ឧសភា​ ឆ្នាំ​២០០៥​ លើក​ទី៦​ ខែ​មីនា​ ឆ្នាំ​២០០៦ លើក​ទី៧​ ខែ​មករា ​ឆ្នាំ​២០០៨ ​លើកទី​៨ នៅ​ថ្ងៃទី១ ខែ​តុលា ឆ្នាំ​២០១៤ និង​លើក​ទី៩​ នៅ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៨​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ