ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្យ៉ាង​ដែរ! មនុស្ស​យន្ត​ចែក​សំបុត្រ​បាន​ធ្វើតេស្ត​សាកល្បង​ដំបូង​​​ជា​សាធារណៈ​​​(វីដេអូ)

3 ឆ្នាំ មុន

ជប៉ុន ៖ ​សារព័ត៌មាន Japan Post នៅ​ថ្ងៃ​ពុធ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ធ្វើតេស្ត​លើ​មនុស្ស​យន្ត​​បញ្ជូន​សំបុត្រ ដែល​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ និង ជា​ការ​ធ្វើតេស្ត​ដំបូង​គេ​នៅ​លើ​ផ្លូវ​សាធា​រណៈ​ក្នុង​ប្រទេស​ជប៉ុន នៅ​ពេល​ដែល​តម្រូវការ​កើនឡើង​សម្រាប់​ការ​កាត់​បន្ថយ​ទំនាក់​ទំនង​មនុស្ស​និង​មនុស្ស…

ជប៉ុន ៖ ​សារព័ត៌មាន Japan Post នៅ​ថ្ងៃ​ពុធ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ធ្វើតេស្ត​លើ​មនុស្ស​យន្ត​​បញ្ជូន​សំបុត្រ ដែល​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ និង ជា​ការ​ធ្វើតេស្ត​ដំបូង​គេ​នៅ​លើ​ផ្លូវ​សាធា​រណៈ​ក្នុង​ប្រទេស​ជប៉ុន នៅ​ពេល​ដែល​តម្រូវការ​កើនឡើង​សម្រាប់​ការ​កាត់​បន្ថយ​ទំនាក់​ទំនង​មនុស្ស​និង​មនុស្ស ពេល​មានការ​រីក​រាលដាល​នៃ​វីរុស​ឆ្លង​។

ដោយ​ប្រើ​កាមេរ៉ា ​និង​ឧបករណ៍​ចាប់​សញ្ញា ដែល​មាន​ភ្ជាប់​មក​ជាមួយ​រ៉ូ​បូត​ពណ៌​ក្រហម ដែល​មាន​ទំហំ​ប៉ុន​រទេះរុញ បាន​ធ្វើ​ដំណើរ​តាម​ជើងភ្នំ​មួយ​ក្នុង​សង្កាត់​ជី​យ៉ា​ដា ក្នុង​ទីក្រុង​តូ​ក្យូ ដែល​អាច​គេច​ឧបសគ្គ​ដូច​ជា​បង្គោល​ភ្លើង​និង​ឆ្លងកាត់​ផ្លូវ​ប្រសព្វ​ជាមួយ​ភ្លើង​ចរាចរណ៍​។

Mail delivery robot makes test run on Tokyo road amid pandemic

រ៉ូ​បូត​នេះ​ស្ថិត​នៅ​ពាក់កណ្តាល​ស៊េរី​នៃ​ការ​រត់​សាកល្បង ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ហើយ​រត់​ដល់​ចុងខែ​តុលា ដែល​មើលឃើញ​វា​ធ្វើ​ដំណើរ​ចំងាយ ៧០០​ម៉ែត្រ​ពី​មន្ទីរពេទ្យ ទៅ​ការិយាល័យ​ប្រៃសណីយ៍​ក្នុងស្រុក​ក្នុង​រយៈពេល​ប្រហែល ២៥​នាទី​។

Mail delivery robot makes test run on Tokyo road - Japan Today

ផ្អែក​លើ​លទ្ធផល​នៃ​ការ​សាកល្បង រដ្ឋាភិបាល​ជប៉ុន​នឹង​ពិភាក្សា​អំពី​ការ​បន្ធូរបន្ថយ​បទ​ប្បញ្ញត្តិ​ស្តី​ពី​មនុស្ស​យន្ត​ដឹក​ជញ្ជូន ដែល​បច្ចុប្បន្ន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​រត់​លើ​ផ្លូវ​សាធារណៈ​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​មនុស្ស​ឡើយ​។

Self-driving mail robot takes a spin for first time on public roads : The  Asahi Shimbun

ប្រទេស​ជប៉ុន​ក៏​កំពុង​បង្កើន​ការ​ជម្រុញ​របស់​ខ្លួន​សម្រាប់​សេវាកម្ម​ចែកចាយ​ស្វយ័ត ដោយ​សង្ឃឹមថា​ពួក​គេ​នឹង​កាត់​បន្ថយ​កង្វះខាត​កម្លាំង​ពលកម្ម​យ៉ាង​ខ្លាំង នៅ​ក្នុង​ប្រទេស​ដែល​មាន​វ័យ​ចំណាស់​យ៉ាង​ឆាប់រហ័ស​នេះ​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ bangkokpost

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ