ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូបើកលឿនទៅបុកគោយន្តដឹកឈើពីក្រោយស្លា.ប់ភ្លាមនៅនឹងកន្លែង

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេតកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​បន្ទាប់​ពី​បាន​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទៅ​បុក​គោ​យន្ត​ដឹកឈើ​ពីក្រោយ​ពេញ​មួយ​ទំហឹង​ជាប់​ម៉ូតូ​នឹង​គោ​យន្ត ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​នឹង​៥​នាទី ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨១…

ខេតកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​បន្ទាប់​ពី​បាន​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទៅ​បុក​គោ​យន្ត​ដឹកឈើ​ពីក្រោយ​ពេញ​មួយ​ទំហឹង​ជាប់​ម៉ូតូ​នឹង​គោ​យន្ត ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​នឹង​៥​នាទី ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨១ និង​៨២ ដែល​ស្ថិត​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

 

សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ម៉ែ​ន ស៊ី​ណាត អាយុប្រមាណ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រោក​កើត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥​ពាក់​ស្លាក​លេខ កំ​ពង​ឆ្នាំង ១B-៤៤៩៩ តាម​បណ្តោយ​ពី​ជើង​ទៅ​ត្បូង​លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​ជ្រុល​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ដឹកអុស​ពីក្រោយ​បណ្តាល​ឱ្យ​ស្លាប​ក្រោយ​ពេល​កើតហេតុ​ប្រមាណ​១០​នាទី ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​វាស់វែង និង​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ និង​គោ​យន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ដោយឡែក​អ្នក​បើក​គោ​យន្ត​បាន​រត់គេច​ខ្លួន​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ