ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​បិទ​មិន​ឱ្យ​អ្នក​មក​ពី​អា​មេ​រិ​ក អង់គ្លេស និង​បារាំង ចូល​ក្នុង​ប្រទេស​ឡើយ

3 ឆ្នាំ មុន

ម៉ា​ឡេ​ស៊ី​ ៖ ​កាសែត​ជាតិ​របស់​ម៉ា​ឡេ​ស៊ី Bernama បាន​រាយការណ៍​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​បន្ថែម​យ៉ាង​ហោច​ណាស់​ចំនួន ៩​ប្រទេស រួម​មាន​សហរដ្ឋអាមេរិក…

ម៉ា​ឡេ​ស៊ី​ ៖ ​កាសែត​ជាតិ​របស់​ម៉ា​ឡេ​ស៊ី Bernama បាន​រាយការណ៍​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​បន្ថែម​យ៉ាង​ហោច​ណាស់​ចំនួន ៩​ប្រទេស រួម​មាន​សហរដ្ឋអាមេរិក អង់​គ្លេស និង​បារាំង ទៅ​ក្នុង​បញ្ជី​អ្នក​កាន់​លិខិតអនុញ្ញាត​អន្តោប្រវេសន៍​រយៈពេល​វែង ដែល​ត្រូវ​បាន​​ហាមឃាត់​មិន​ឱ្យ​ចូល​ក្នុង​ប្រទេស​។

រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​កាលពី​ថ្ងៃ​អង្គារ៍ បាន​និយាយ​ថា ខ្លួន​នឹង​ចាប់ផ្តើម​ធ្វើ​បែប​នេះ​នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា​នេះ​តទៅ ដែល​បិទ​ទៅ​លើ​អ្នក​មក​ពី​ប្រទេស​ឥណ្ឌា ឥណ្ឌូ​នេ​ស៊ី និង ហ្វី​លី​ពី​ន ក្នុង​គោលបំណង ដើម្បី​កាត់​បន្ថយ​ករណី​ឆ្លង​កូ​វី​ដ១៩ ដែល​បាន​នាំ​ចូល​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី ៣ នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។

សេចក្តីរាយការណ៍​បាន​ដកស្រង់​សម្តី​របស់​លោក​ទេស​រដ្ឋមន្ត្រី Ismail Sabri Yaakob ថា ការ​ហាមឃាត់​ពេល​នេះ​នឹង​រាប់​បញ្ចូល​ប្រទេស​ទាំងអស់ ដែល​បាន​រាយការណ៍​ថា​ មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ច្រើន​ជាង ១៥០,០០០​ករណី​។

ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​ទើបតែ​មាន​របាយការណ៍​ចំនួន ៩៣៧៤​ករណី នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​​ដ១៩ និង​ករណី​បាត់​បង់​ជីវិត​​ចំនួន ១២៨​នាក់ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ហាមប្រាម​ភ្ញៀវ​ទេសចរ​និង​អ្នក​ធ្វើ​ដំណើរ​អាជីវកម្ម​ពី​ការ​ចូល​មក​ម៉ា​ឡេ​ស៊ី ចាប់តាំងពី​ខែមីនា នៅ​ពេល​ដែល​ប្រទេស​នេះ​ដាក់​បម្រាម​យ៉ាង​តឹង​រឹង​ទៅ​លើ​ការ​ធ្វើ​ដំណើរ​និង​ពាណិជ្ជកម្ម ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នេះ។

បញ្ជី​ដែល​បាន​ហាមប្រាម​បន្ថែម​រួម​មាន ប្រទេស​ប្រេ​ស៊ី​ល បារាំង អេ​ស្ប៉ា​ញ អ៊ី​តា​លី អា​រ៉ា​ប៊ី​សា​អូឌីត រុ​ស្ស៊ី និង​បង់​ក្លា​ដែ​ស​។

លោក Ismail Sabri ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​លោក Bernama ថា​៖ «​យើង​នឹង​បន្ថែម​ប្រទេស​ជា​ច្រើន​ទៀត​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ហានិភ័យ​ខ្ពស់​»។​

មុន​នេះ​ លោក Ismail Sabri បាន​និយាយ​ថា ការ​ហាមឃាត់​នេះ​នឹង​រួម​បញ្ចូល​ទាំង​អ្នក​រស់នៅ​អចិន្ត្រៃយ៍ ជនបរទេស និស្សិត និង​អ្នក​ដែល​មាន​ទិដ្ឋាការ​ជា​ប្តី​ប្រពន្ធ និង​អ្នកចូលរួម​ក្នុង​កម្មវិធី My Second Home របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ