ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាឡេស៊ីចុះកិច្ចព្រមព្រៀងនាំវ៉ាក់សាំងពីក្រុមហ៊ុន ​Pfizer របស់អាមេរិក

3 ឆ្នាំ មុន

ម៉ាឡេស៊ី ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសុក្របានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Pfizer Inc ដើម្បីទទួលបានវ៉ាក់សាំងកូវីដសម្រាប់…

ម៉ាឡេស៊ី ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសុក្របានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Pfizer Inc ដើម្បីទទួលបានវ៉ាក់សាំងកូវីដសម្រាប់ ២០% នៃចំនួនប្រជាជននៅពេលប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគនេះ។

Covid-19 vaccine will be given to first batch of Msians in 2021

នាយករដ្ឋមន្រ្តី លោក Muhyiddin Yassin បាននិយាយនៅក្នុងសន្និសីទតាមទូរទស្សន៍មួយថា កិច្ចព្រមព្រៀងសម្រាប់ ១២.៨លានដូស ដើម្បីចាក់ថ្នាំបង្ការប្រជាជនចំនួន ៦.៤លាននាក់ គឺពឹងផ្អែកលើវ៉ាក់សាំងរបស់ Pfizer ដែលត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) និងនិយតករថ្នាំម៉ាឡេស៊ី។

ការប្រកាសនេះធ្វើឡើងនៅថ្ងៃតែមួយដែលថៃនិងហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងពីក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ។

Malaysia in vaccine pact with Pfizer

ការឆ្លងមេរោគប្រចាំថ្ងៃថ្មី នៅក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ២,១៨៨ កាលពីថ្ងៃអង្គារដែលក្នុងនោះជាងពាក់កណ្តាលបានមកពីចង្កោមដែលភ្ជាប់ទៅនឹងអន្តេវាសិកដ្ឋានរបស់ក្រុមហ៊ុន Top Glove Corp ដែលជាក្រុមហ៊ុនផលិតស្រោមដៃវះកាត់ធំជាងគេបំផុតនៅលើពិភពលោក និងគំរាមកំហែងដល់សេដ្ឋកិច្ច ៣៦៥ពាន់លានដុល្លារ។ ប្រទេសនេះមានអ្នកឆ្លង ៦០,៧៥០នាក់ និងមានអ្នកស្លាប់ ៣៧០នាក់ចាប់តាំងពីការរាតត្បាតនៃជម្ងឺកូវីដ។

Pfizer កាលពីដើមខែនេះបានប្រកាសថា វ៉ាក់សាំងរបស់វាមានប្រសិទ្ធភាព ៩៥% ក្នុងការការពារជម្ងឺ។ ក្រុមហ៊ុនផលិតថ្នាំអាមេរិកនេះ​នឹងបញ្ជូនទៅប្រទេសម៉ាឡេស៊ីចំនួន ១លានដូស ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២១ ១.៧លានដូសនៅត្រីមាសទីពីរ និង ៥.៨លានដូសនៅត្រីមាសទីបី និង ៤.៣លានដូសនៅត្រីមាសទី៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ