ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំកូរ៉េខាងជើង នៅតែអះអាងថាគ្មានកូវីដក្នុងប្រទេសទេ

3 ឆ្នាំ មុន

កូរ៉េខាងជើង៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន បាននិយាយទៅកាន់ហ្វូងមនុស្ស ដែលមិនពាក់ម៉ាសនៅក្រុងព្យុងយ៉ាងថា លោកសប្បាយចិត្តណាស់សម្រាប់ការមិនមានករណីឆ្លងកូវីដនៅក្នុងប្រទេស។…

កូរ៉េខាងជើង៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន បាននិយាយទៅកាន់ហ្វូងមនុស្ស ដែលមិនពាក់ម៉ាសនៅក្រុងព្យុងយ៉ាងថា លោកសប្បាយចិត្តណាស់សម្រាប់ការមិនមានករណីឆ្លងកូវីដនៅក្នុងប្រទេស។

ថ្លែងនៅក្នុងពិធីខួបលើកទី៧៥ នៃគណបក្សពលករលោកគីម បានបង្ហាញនូវការលំបាករបស់កូរ៉េខាងជើង ដែលបានឆ្លងកាត់ដូចជាគ្រោះមហន្តរាយធម្មជាតិ ទទួលរងនូវការខូចខាតក្នុងរដូវព្យុះ និង ការទប់ស្កាត់ការឆ្លងជម្ងឹផ្សេងៗជាដើម។ ការនិយាយបែបនេះ ក៏បានធ្វើឱ្យមនុស្សមួយចំនួនក្នុងហ្វូងនោះហូរទឹកភ្នែក ស្រែកយំផងដែរ។

Kim Jong Un Marks 75 Years of North Korean Communism With Giant New Missile  - WSJ

លោកគីម បាននិយាយថា លោកសង្ឃឹមថា ប្រទេសកូរ៉េខាងត្បូងនឹងជៀសផុតពីស្ថានភាពឆ្លងជម្ងឺកូវីដនេះ ហើយអាចចាប់ដៃគ្នាបានរវាងប្រទេសទាំងពីរ។

មេដឹកនាំកូរ៉េខាងជើងរូបនេះ បានចូលក្នុងក្បួនដង្ហែរដោយគ្មានពាក់ម៉ាស់ ហើយថើបកុមារដែលឱ្យផ្កាដល់គាត់។ តាមមើលទៅ គ្មានការរក្សាគម្លាតសង្គមអ្វីបន្តិចណាឡើយ ដោយសូម្បីតែអ្នកចូលរួមក៏មិនមានពាក់ម៉ាស់ដែរ។

North Korea's Kim attends military parade, thanks troops for stopping  coronavirus | Inquirer News

អ្នកជំនាញតិចណាស់ ជឿជាក់ថា ប្រទេសកូរ៉េខាងជើងដែលជាប្រទេសមួយមានប្រជាជនជិត ២៥លាននាក់ និង មានព្រំដែនជាមួយប្រទេសចិន អាចរួចផុតពីផលប៉ះពាល់នៃជម្ងឺរាតត្បាត ដែលបានឆ្លងដល់មនុស្សជាង ៣៦លាននាក់នៅទូទាំងពិភពលោក និងបានសម្លាប់មនុស្សជាង ១លាននាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង