ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាទេ! អ្នកចិញ្ចឹមត្រីម្នាក់រកចំណូលពី១០ទៅ​១៥ម៉ឺនដុល្លារក្នុងរយៈពេល៨ខែ

3 ឆ្នាំ មុន

កណ្តាល ៖ លោក ហោង ទ្រី មានកសិដ្ឋានចិញ្ចឹមត្រី ស្ថិតនៅភូមិក្អមសំណលើ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។…

កណ្តាល ៖ លោក ហោង ទ្រី មានកសិដ្ឋានចិញ្ចឹមត្រី ស្ថិតនៅភូមិក្អមសំណលើ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។ លោកបានប្រកបរបរចិញ្ចឹមត្រីនេះ ជាង ១០ឆ្នាំហើយ បច្ចុប្បន្នកសិដ្ឋានមានសមត្ថភាពផលិតកូនត្រីពូជ និងចិញ្ចឹមត្រីយកសាច់មានដូចជាត្រីប្រា ត្រីឆ្តោ និងត្រីសណ្តាយ នៅលើផ្ទៃដីចំនួនសរុបចំនួន៥៣ ១០០ម៉ែត្រការ៉េ ដែលមានស្រះសរុបចំនួន ១០ ស្រះ ក្នុងនោះស្រះដែលមានទំហំ ៨០ម x ៩០ម មានចំនួន០៦ស្រះ ដោយស្រះនីមួយៗដាក់កូនត្រីពូជចាប់ពី ១០-១២ម៉ឺនកូន។

លោកឲ្យដឹងបន្ថែមថាចំពោះ ស្រះទំហំ ៤៥ម x ៧០ម មានចំនួន ០៤ ស្រះ ដែលក្នុង ០១ស្រះដាក់កូនពូជចាប់ពី ៥-៦ម៉ឺនក្បាល។ ចំពោះការចិញ្ចឹម លោកបានអនុវត្តតាមគោលការណ៍បច្ចេកទេសចិញ្ចឹមត្រីដូចជាការផ្តល់ចំណី ការសម្អាតស្រះ ការគ្រប់គ្រង ប្រើប្រាស់ និងសម្អាតទឹក។ល។

និយាយពីថាធ្វើដូច្នេះដើម្បីចិញ្ចឹមត្រីឲ្យបានផលល្អ ម្ចាស់កសិដ្ឋានរូបនេះឆ្លើយថា ការទទួលបានទិន្នផល មានកក្តារួមផ្សំជាច្រើន ដូចពូជត្រីល្អ ចំណីមានគុណភាព លក្ខខណ្ឌចិញ្ចឹមអំណោយផល និងការថែទាំ។ លោកថាបើអ្វីៗដូចរៀបរាប់ខាងលើល្អ ត្រី អាចប្រមូលផលបានក្នុងរយ:ពេលតែ ៨ខែ។

សម្រាប់លោក ហោង ទ្រី ត្រីដែលលោកចិញ្ចឹមក្នុង ស្រះធំគិត ជាមធ្យមប្រមូលផលបាន ៦៥- ៧០តោន គិតជាសាចប្រាក់លក់បានជាង ១០-១៥ម៉ឺនដុល្លារ។ បច្ចុប្បន្នតម្លៃត្រីឆ្តោ ១០ ០០០- ១១ ៥០០រៀល/គីឡូក្រាម។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានចុះទៅពិនិត្យដល់កសិដ្ឋានចិញ្ចឹមត្រី របស់លោក  ហោង ទ្រី នៅចុងសប្តាហ៍នេះ។ លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រីដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូល។ បើទោះជាតម្រូវការទីផ្សារ និងតម្លៃមានការធ្លាក់ចុះបន្តិចក្តី លោករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យលោក ហោ ទ្រី ត្រូវបន្តរក្សាមុខរបរនេះ រង់ចាំស្ថានភាពល្អប្រសើរឡើងវិញ ពីព្រោះនេះគឺជាអាជីពយ៉ាងរឹងមាំ និងជាប្រភពចំណូលក្នុងគ្រួសារ និងសេដ្ឋកិច្ចជាតិ។

ពីកសិកដ្ឋានចិញ្ចឹមត្រី របស់លោក ហោង ទ្រី លោករដ្ឋមន្រ្តី វេង សាខុន បានធ្វើការអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចជួយកាត់បន្ថយការនាំចូលត្រីពីប្រទេសជិតខាង។ លោកក៍បានស្នើដល់អ្នកបរិភោគគួរងាកមកប្រើប្រាស់ ឬបរិភោគផលិតផលក្នុងស្រុកវិញដើម្បីជួយជំរុញកំណើនផលិតកម្មក្នុងស្រុកឲ្យកាន់តែកើនឡើងទាំងបរិមាណ និងតម្លៃ ជាពិសេស លោកសុំឲ្យអ្នកវិនិយោគក្នុងស្រុកងាកមកចាប់អារម្មណ៍លើវិស័យកសិកម្ម ដើម្បីចូលរួមបង្កើនផលិតកម្មស្បៀង ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក និងនាំចេញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ