ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​កំពូលថា ​យ៉ាង​ហោច​ណាស់​​ក៏​ឆ្នាំ​២០២២​ដែរ ទើប​ចប់​កូ​វី​ដ

3 ឆ្នាំ មុន

អា​មេ​រិ​ក​ ៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មហាសេដ្ឋី​ពិភពលោក​កំពូល លោក Bill Gates ស្ថាបនិក​ក្រុមហ៊ុន…

អា​មេ​រិ​ក​ ៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មហាសេដ្ឋី​ពិភពលោក​កំពូល លោក Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft និង​ជា​សហ​ប្រធាន​នៃ​មូលនិធិ Bill and Melinda Gates បាន​និយាយ​ថា ទោះបី​គាត់​រំពឹង​ថា​ការ​អនុម័ត​វ៉ាក់សាំង​កូ​វី​ដ​នឹង​មក​ដល់​នៅ​ដើមឆ្នាំ​ក្រោយ ហើយ​ឃើញ​ថា​សហរដ្ឋអាមេរិក​ចាប់ផ្តើម​វិល​មក​រក​ភាព​ធម្មតា​វិញ​នៅ​រដូវក្តៅ​ឆ្នាំ ២០២១​ក៏​ដោយ ប៉ុន្តែ​លោក​ជឿជាក់​ថា កូ​វី​ដ​នឹង​អាច​ចប់​សព្វ​គ្រប់យ៉ាង​ហោច​ណាស់​ក៏​នៅ​ឆ្នាំ​២០២២​ដែរ​។

លោក Bill Gates បាន​និយាយ​នៅ​លើ Fox News កាលពី​ថ្ងៃអាទិត្យ​ថា​៖ “​ការ​បញ្ចប់​នៃ​ការ​រាតត្បាត​នេះ​ជា​ករណី​ដ៏​ល្អ​បំផុត​ប្រហែលជា​ឆ្នាំ ២០២២​។ ប៉ុន្តែ​ក្នុង​កំឡុង​ឆ្នាំ ២០២១ ចំនួន​យើង​គួរតែ​អាច​កាត់​បន្ថយឥទ្ធិពល​របស់​ជំងឺ​នេះ ដោយ​ប្រកាន់​យក​វិធីសាស្ត្រ​សកល​។ អរគុណ​បច្ចេកវិទ្យា​ផលិត​វ៉ាក់សាំង​ល្អ ប្រាក់​ដែល​គេ​ឧបត្ថម្ភ និង ក្រុមហ៊ុន​ដែល​ខិតខំ​ផលិត​។ ទាំង​អស់នេះ​ហើយ គឺជា​ហេតុផល​ដែល​ខ្ញុំ​គិត​ក្នុង​ផ្លូវ​ល្អ​ថា កូ​វី​ដ​នឹង​មិន​នៅ​បន្ត​រហូត​ទេ​។

Bill Gates: "The end of the epidemic, best case, is probably 2022"

លោក​ក៏​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​របៀប ដែល​សហរដ្ឋអាមេរិក​បាន​ដោះស្រាយ​លើ​ការ​ឆ្លង​ជ​ម្ងឹ​កូ​វី​ដ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ផង​ដែរ ដោយ​បាន​និយាយ​ថា​៖ “​ជា​អកុសល យើង​ចាត់ការ​លើ​បញ្ហា​នេះ​មិន​បាន​ល្អ​ទាល់តែ​សោះ ហើយ​យើង​អាច​មើលឃើញ​ជា​ទូរលេខ​បាន​បើ​ប្រៀប​ទៅ​នឹង​ប្រទេស​នៅ​អាស៊ី ដូច​ជា​កូរ៉េ​ខាងត្បូង និង អូស្ត្រាលី​ជាដើម​។​”

Pharma packagers scale up to meet potential COVID-19 vaccine demand |  Global Pharma Insights

លើស​ពី​នេះ​ទៀត លោក​បាន​ធ្វើការ​កត់សម្គាល់​ពី​វិធី​ដែល​ការ​ធ្វើតេស្ត​ដែល​បាន​អនុវត្ត​តាំងពី​ចាប់​ផ្តើម​ការ​ឆ្លង រហូត​មក​ដល់​ពេល​នេះ ថា​ជា​ការ​ដែល​នាំ​ឱ្យ​មានការ​រីក​រាលដាល​នៅ​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ