ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សន្ធោ​សន្ធៅ បំផ្លាញ​ ​ផ្ទះ​អស់​​ជា​ច្រើន​ខ្នង

3 ឆ្នាំ មុន

នូ​វែ​ល​សេ​ឡង់ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ភ្លើង​ឆេះ​ព្រៃ​មួយ​បាន​បំផ្លាញ​ផ្ទះ​ប្រហែល​៥០​ខ្នង​នៅ​តំបន់​ដាច់​ស្រយាល​មួយ ដែល​មាន​សហគមន៍​បឹង​ស្អាត​នៅ South Island…

នូ​វែ​ល​សេ​ឡង់ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ភ្លើង​ឆេះ​ព្រៃ​មួយ​បាន​បំផ្លាញ​ផ្ទះ​ប្រហែល​៥០​ខ្នង​នៅ​តំបន់​ដាច់​ស្រយាល​មួយ ដែល​មាន​សហគមន៍​បឹង​ស្អាត​នៅ South Island នៃ​ប្រទេស​នូ​វែ​ល​សេ​ឡង់​។

អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា វា​ជា​អព្ភូតហេតុ​មួយ​ដែល​គ្មាន​នរណា​ម្នាក់​រង​របួស​ដោយ​សារ​តែ​ភ្លើង​ឆេះ​ព្រៃ ប្រដេញ​គ្នា​នៅ​ក្នុង​ប្រជុំជន​នៅ​បឹង Ohau​។ អគ្គិភ័យ​បាន​ចាប់ផ្តើម​នៅ​ក្នុង​ព្រៃ​ភ្នំ​មួយ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​។ ដោយសារ​ខ្យល់​បក់​ខ្លាំង វា​រាលដាល​ពេញ​ភូមិ​បឹង Ohau ខណៈ​ដែល​អ្នកស្រុក​ភៀសខ្លួន ដើម្បី​រួច​ជីវិត​។

Evacuation mission as fire rages near Lake Ohau | Stuff.co.nz

អង្គភាព​ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ​បន្ទាន់​របស់​ប្រទេស​នូ​វែ​ល​សេ​ឡង់ (FENZ) បាន​និយាយ​ថា ខ្យល់​បក់​ដែល​មិន​អាច​ទាយ​ទុកជា​មុន បាន​ធ្វើ​ឱ្យ​ការ​ពន្លត់ភ្លើង​មានការ​លំបាក ហើយ​មក​ដល់​រសៀល​ថ្ងៃ​ច័​ន្ទ វា​បាន​បំផ្លាញ​ផ្ទៃដី​ទំហំ ៤,៦០០ ហិ​កតា​។

Mackenzie Basin to have fire strategy | Otago Daily Times Online News

អង្គភាព FENZ បាន​និយាយ​ថា ឧទ្ធម្ភាគចក្រ ១១​គ្រឿង និង​ក្រុម​ពន្លត់​អគ្គិភ័យ​ចំនួន ៨​នាក់​កំពុង​ព្យាយាម​ទប់​អណ្តាតភ្លើង​។ ជាមួយនឹង​ការ​ព្យាករណ៍​ភ្លៀង​រយៈពេល ២៤​ម៉ោង​បន្ទាប់ គែមាន​ក្តី​សង្ឃឹមថា វា​នឹង​អាច​គ្រប់គ្រង​បាន​នៅ​យប់​ថ្ងៃ​អង្គារ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នូ​វែ​ល​សេ​ឡង់​នៅ​ឆ្នាំ​នេះ​មាន​អាកាសធាតុ​ក្តៅ​ខុសធម្មតា​នៅ​រដូវរងារ ដែល​ស្ថាប័ន​វិទ្យាសាស្ត្រ​រដ្ឋាភិបាល NIWA បាន​និយាយ​ថា វា​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ឡើងក​ម្តៅ​ផែនដី​និង​បម្រែបម្រួល​អាកាសធាតុ​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ bangkokpost

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ