ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះទីហ្វុងឈ្មោះ Molave បោកបក់នៅកោះហ្វីលីពីនបាត់អ្នកនេសាទ១២នាក់

3 ឆ្នាំ មុន

ហ្វីលីពីន៖ មន្រ្តីគ្រោះមហន្តរាយបាននិយាយថា ព្យុះទីហ្វុងដ៏ខ្លាំងមួយបានបោកបក់នៅភាគខាងត្បូងនៃកោះ Luzon ដ៏សំខាន់របស់ប្រទេសហ្វីលីពីនមួយយប់ ដោយធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យដាច់ខ្សែភ្លើងនិងបណ្តាលឱ្យអ្នកនេសាទយ៉ាងហោចណាស់ ១២នាក់បាត់ខ្លួនកាលពីថ្ងៃច័ន្ទ។ នេះបើយោងតាមប្រភពព័ត៌មាន Bangkok Post…

ហ្វីលីពីន៖ មន្រ្តីគ្រោះមហន្តរាយបាននិយាយថា ព្យុះទីហ្វុងដ៏ខ្លាំងមួយបានបោកបក់នៅភាគខាងត្បូងនៃកោះ Luzon ដ៏សំខាន់របស់ប្រទេសហ្វីលីពីនមួយយប់ ដោយធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យដាច់ខ្សែភ្លើងនិងបណ្តាលឱ្យអ្នកនេសាទយ៉ាងហោចណាស់ ១២នាក់បាត់ខ្លួនកាលពីថ្ងៃច័ន្ទ។ នេះបើយោងតាមប្រភពព័ត៌មាន Bangkok Post ។

Philippines: Typhoon Molave displaces thousands, floods villages |  Philippines | Al Jazeera

ព្យុះទីហ្វុងឈ្មោះ Molave ដែលមានល្បឿនខ្យល់ ១២៥គីឡូម៉ែត្រក្នុងមួយម៉ោងនិងអាចកើនដល់ ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង បណ្តាលឱ្យមានទឹកជំនន់និងបានបង្ខំឱ្យមានការបញ្ជាជម្លៀសប្រជាជនរាប់ពាន់នាក់។

មិនមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ភ្លាមៗទេ​ ប៉ុន្តែអ្នកនេសាទ ១២នាក់នៅតាមសមុទ្រមិនត្រូវបានគេឃើញវិលត្រឡប់ទៅខេត្ត Catanduanes នៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសវិញ។

ព្យុះ Molave ​​ជាព្យុះទី ១៧ ដែលវាយប្រហារប្រទេសហ្វីលីពីននៅឆ្នាំនេះ បន្ទាប់ពីព្យុះត្រូពិក Saudel ដែលកាលពីសប្តាហ៍មុនបានបង្កការជន់លិចរាលដាលនៅខេត្ត Quezon ក្នុងតំបន់ Calabarzon ភាគអាគ្នេយ៍នៃរដ្ឋធានី Manila។

Typhoon displaces thousands, floods villages in Philippines | Star Tribune

ព្យុះនេះនឹងចាកចេញពីប្រទេសហ្វីលីពីននៅព្រឹកថ្ងៃអង្គារនេះ ហើយកំពុងឆ្ពោះទៅកាន់ប្រទេសវៀតណាមជាទីដែលលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc កាលពីថ្ងៃច័ន្ទបានចេញសេចក្តីប្រកាសជាបន្ទាន់ទៅកាន់ខេត្តនិងក្រុងនានាដែលស្ថិតនៅក្នុងផ្លូវ ត្រូវត្រៀម។

Typhoon displaces thousands, floods villages in Philippines - The Korea  Times

រដ្ឋាភិបាលវៀតណាមបាននិយាយថា ខេត្តនានាត្រូវត្រៀមផែនការសម្រាប់ការជម្លៀសប្រជាជនជិត ១.៣លាននាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង