ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលសកម្មភាពពលរដ្ឋវិលទៅរកសភាពដូចដើមវិញ ការកកស្ទះក៍ចាប់ផ្តើម

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ សិស្សានុសិស្ស បានវិលទៅសាលារៀនវិញមួយចំនួន បន្ទាប់ពីឈប់សម្រាប់ច្រើនខែដោយសារកូវីដ១៩។ អាជីវកម្មតូចធំ បុគ្គលិករដ្ឋ ឯកជន បានចេញទៅធ្វើការសឹងជាប្រក្រតីវិញ បន្ទាប់ពីស្ងប់ស្ងាត់ មួយរយៈដោយសារកូវីដ១៩នោះ។…

រាជធានីភ្នំពេញ៖ សិស្សានុសិស្ស បានវិលទៅសាលារៀនវិញមួយចំនួន បន្ទាប់ពីឈប់សម្រាប់ច្រើនខែដោយសារកូវីដ១៩។ អាជីវកម្មតូចធំ បុគ្គលិករដ្ឋ ឯកជន បានចេញទៅធ្វើការសឹងជាប្រក្រតីវិញ បន្ទាប់ពីស្ងប់ស្ងាត់ មួយរយៈដោយសារកូវីដ១៩នោះ។

ការវិលទៅរកសកម្មភាពជាប្រក្រតីវិញនេះ បានធ្វើឲ្យចរាចរណ៍លើដងផ្លូវកកស្ទះជាច្រើនកន្លែង​។ គេសង្កេតឃើញថាចរាចរណ៍ នៅរាជធានីភ្នំពេញ ហាក់មិនបានកកស្ទះ នៅពេលពលរដ្ឋមិនសូវចេញពីផ្ទះ កាលពីអំឡុងពេលពួកគាត់បារម្ភខ្លំាង ពីការឆ្លងជំងឺផ្លូវដង្ហើមកូវីដ១៩ ប៉ុន្តែចាប់ពីថ្ងៃទី៧កញ្ញាម្សិលមិញ នៅពេលសាលារៀនបានបើកទ្វារឡើងវិញខ្លះនោះ ការកកស្ទះកើតមាន នៅច្រើនកន្លែងឡើងវិញ។

មិនមានអ្វីប្លែកនោះទេ បើគេពិនិត្យលើមូលហេតុដែលនាំឲ្យកកស្ទះ ដូចជាការបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ មិនគោរពសិទ្ធិអាទិភាព មិនយោគយល់គ្នា ហើយក៍មានដែលកកស្ទះ ដោយសារការជួសជុលផ្លូវ និងដាក់លូជាដើម។

ការកកស្ទះនៅលើដងផ្លូវក្នុងពេលនេះ ស្របពេលដែលសមត្ថកិច្ចកំពុងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ផងដែរ។ ការពង្រឹងច្បាប់ចរាចរណ៍ដែលគេមើលឃើញថា អ្នកប្រើប្រាស់ដងផ្លូវ ហាក់បារម្ភពីការផាកពិន័យរបស់មន្រ្តីចរាចរណ៍ជាជាងការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពរបស់ពួកគាត់។ អ្នកប្រើប្រាស់ផ្លូវ ស្វែងរកមួកសុវត្ថិភាពចរាចរណ៍មកពាក់ដើម្បីកុំឲ្យប៉ូលីសផាកពិន័យ។ ពលរដ្ឋទៅត្រួតពិនិត្យបច្ចេកទេសរថយន្ត ដើម្បីកុំឲ្យប៉ូលីសផាក​ ទៅធ្វើប័ណ្ណបើកបរដើម្បីកុំឲ្យប៉ូលីសផាក។ គេមិនសូវឃើញពលរដ្ឋនិយាយគ្នាថា     បើបករយ៉ាងមេចឲ្យមានសុវត្ថិភាពណាស់។ គេច្រើនឭពួកគាត់និយាយថា អត់មានប័ណ្ណបើកបរប៉ូលីសផាកប៉ុន្មាន ចុះបើអត់ប័ណ្ណសម្គាល់ យានយន្ត ប៉ូលីសផាកប៉ុន្មាន។

 ទោះក្នុងហេតុផលណាក៍ដោយការកកស្ទះលើដងផ្លូវ បានរំខានអារម្មណ៍ និងពេលវេលា អ្នកធ្វើដំណើរ​ជាពិសេសបង្ហាញពីទម្លាប់មិនល្អរបស់ពលរដ្ឋបើសិនការកកស្ទះនោះ បណ្តាលមកពីឥរិយាបថអ្នកធ្វើដំណើរ។ តើនៅពេលនេះ គួរមានវិធានការផ្សេងៗ ដើម្បីកាត់បន្ថយការកកស្ទះលើដងផ្លូវនេះដែរឬទេ ដូចជាការបែងចែកពេលម៉ោងធ្វើការ​របស់ពលរដ្ឋផ្សេងគ្នា ជាដើមនោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ