ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ដង្ហែ​សព​​​អគ្គនាយក​ក្រុមហ៊ុន​យក្ស Samsung មក​កាន់​កន្លែង​បញ្ចុះ​សព (វីដេអូ)

3 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​របស់​អគ្គនាយក​ក្រុមហ៊ុន Samsung Electronics លោក Lee Kun-hee បាន​ធ្វើ​ពិធី​បុណ្យសព…

កូរ៉េ​ខាងត្បូង​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​របស់​អគ្គនាយក​ក្រុមហ៊ុន Samsung Electronics លោក Lee Kun-hee បាន​ធ្វើ​ពិធី​បុណ្យសព កាលពី​ថ្ងៃ​ពុធ សម្រាប់​មរណភាព​របស់​លោក កាលពី​ថ្ងៃអាទិត្យ​។

Samsung's Lee: Tainted titan who built a global tech giant | Life | Malay  Mail

រថយន្ត​ដឹក​សព​ពណ៌​ខ្មៅ​ដ៏​ធំ​មួយ ដាក់​លើ​កម្រងផ្កា​ពណ៌​ស ដែល​គេ​ជឿ​ថា​កំពុង​ដឹក​ក្តារ​មឈូស​របស់​លោក​អគ្គនាយក​ចេញពី​មន្ទីរពេទ្យ​។

The late Chairman Lee Kun-hee begins the announcement after a while...  Jangji Suwon Sunyoung - Teller Report

ទីភ្នាក់ងារសារព័ត៌មាន Yonhap បាន​រាយការណ៍​ថា រថយន្ត​ដឹក​សព​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឆ្លង​កាត់​កន្លែង​ដែល​មាន​អត្ថន័យ​សម្រាប់​លោក Lee ដែល​រួម​មាន គេហដ្ឋាន​របស់​លោក​នៅ​កណ្តាល​​ទីក្រុង​សេ​អ៊ូ​ល និង​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​របស់ Samsung Electronics នៅ Hwaseong និង Giheung ក្បែរ​រដ្ឋធានី មុន​ពេល​ទៅ​ដល់​កន្លែង​បញ្ចុះសព​គ្រួសារ​។

លោក Lee ដែល​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន Samsung Electronics ដើរ​ចូល​ទៅ​ក្នុង​ការ​ផលិត​ស្មា​ត​ហ្វូ​ន ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​ទូរទស្សន៍ បាន​ស្លាប់​នៅ​អាយុ ៧៨​ឆ្នាំ បន្ទាប់​ពី​ចំណាយពេល​ជាង ៦​ឆ្នាំ នៅ​ក្នុង​មន្ទីរពេទ្យ​បន្ទាប់​ពី​គាំងបេះដូង​។

ការ​ទទួលមរណភាព​របស់​លោក បាន​បង្កើន​ការ​រំពឹង​ទុក​សម្រាប់​ការ​លក់​ភាគហ៊ុន ​និង​ការ​រៀបចំ​រចនាសម្ព័ន្ធ​សក្តានុពល​នៃ​អាណាចក្រ​អាជីវកម្ម ដែល​រីក​ធំធាត់ ខណៈ​ក្រុម​គ្រួសារ​នេះ​បាន​យកពន្ធ​លើ​មរតក​ដែល​បាន​រំពឹង​ទុក​ជិត ៩ ពាន់​លាន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង