ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋជាង៣ពាន់គ្រួសារអាជ្ញាធរអនុញ្ញាតឲ្យជួសជុលសាងសង់ផ្ទះក្នុងតំបន់ឧទ្យានអង្គរក្នុងឆ្នាំ២០២០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គិតត្រឹមពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានទទួលសំណើរសុំជួសជុលផ្ទះសាងសង់តូចតាចតាមភូមិក្នុងតំបន់ឧទ្យានអង្គរ សរុបបានចំនួន៤២៨២គ្រួសារ និងបានអនុញ្ញាតប្រជាពលរដ្ឋចំនួន ៣០៨២គ្រួសារ…

រាជធានីភ្នំពេញ ៖ គិតត្រឹមពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានទទួលសំណើរសុំជួសជុលផ្ទះសាងសង់តូចតាចតាមភូមិក្នុងតំបន់ឧទ្យានអង្គរ សរុបបានចំនួន៤២៨២គ្រួសារ និងបានអនុញ្ញាតប្រជាពលរដ្ឋចំនួន ៣០៨២គ្រួសារ តាមសំណើសុំជួសជុល និងសាងសង់។

ក្នុងំណោមពលរដ្ឋដែលបានអនុញ្ញាតមាន ប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ចំនួន៤៤១គ្រួសារ ស្រុកអង្គរធំចំនួន៥៣១គ្រួសារ ស្រុកពួកចំនួន ៦៣៥គ្រួសារ ស្រុកបន្ទាយស្រីបានចំនួន ៨៤៨គ្រួសារ ក្រុងសៀមរាបចំនួន ៦១០គ្រួសារ និងក្រៅឧទ្យានចំនួន ១២គ្រួសារ។

សូមជម្រាបថា ជាការគ្រប់គ្រងឲ្យបាននូវ វប្បធម៌ អត្តសញ្ញាណ ប្រពៃណី ទំនៀបទម្លាប់ រួមនឹងសោភណភាព ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរ មុននឹងធ្វើជួសជុល សាងសង់ លំដ្ឋានថ្មី ចាស់របស់ខ្លួនត្រូវដាក់ពាក្យស្នើសុំទៅអាជ្ញាធរជាតិអប្សរាជាមុន។ អាជ្ញាធរពិនិត្យនិងសម្រេចរាល់សំណើដែលមិនប៉ះពាល់ដល់រមណីយដ្ឋានអង្គរ។

ជាទូទៅពលរដ្ឋតែងតែចង់សាងសង់ផ្ទះថ្មី និងជួសជុលផ្ទះចាស់ នៅពេលសមាជិកគ្រួសារកាន់តែមានចំនួនច្រើននោះ។  

អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ក្រុមការងារសហគមន៍បានចុះជាប់ជាប្រចាំ ដើម្បីសម្របសម្រួលករណី សំណើផ្សេងៗនិងជួយណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ និតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ ប្រភេទសំណើដែលក្រុមការងារសហគមន៍ទទួលចុះពិនិត្យ និងដោះស្រាយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ