ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋក្រីក្រ ងាយរងគ្រោះពីជំងឺកូវីដ១៩ នឹងទទួលប្រាក់ឧបត្ថម្ភពីរដ្ឋដល់ខែធ្នូចុងឆ្នាំនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលបានសម្រេចបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារពលរដ្ឋងាយរងគ្រោះដោយសារជំងឺកូវីដ១៩ រហូតដល់ចុងឆ្នាំ២០២០ គឺពលរដ្ឋអាចទទួលជំនួយជាថវិកានេះ បានបីខែទៀត គឺខែតុលា វិច្ឆិកា និងខែធ្នូ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល…

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលបានសម្រេចបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារពលរដ្ឋងាយរងគ្រោះដោយសារជំងឺកូវីដ១៩ រហូតដល់ចុងឆ្នាំ២០២០ គឺពលរដ្ឋអាចទទួលជំនួយជាថវិកានេះ បានបីខែទៀត គឺខែតុលា វិច្ឆិកា និងខែធ្នូ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ស្តីពីការណែ នូវវិធានការបន្ថែម ជុំទី ៦ ក្នុងការ បន្តទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិ និង បន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់នោះ គឺរដ្ឋាភិបាលបានបញ្ជាក់នៅត្រង់ចំនុចទី៣ ស្តីពីកម្មវិធីឧត្ថម្ភប្រាក់ជូនពលរដ្ឋគ្រួសារពលរដ្ឋក្រី និងងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩ នេះ។

រដ្ឋាភិបាលបានអនុវត្តការឧបត្ថម្ភប្រាក់គ្រួសារក្រីក្រនេះ ក្នុងអំឡុងពេលកូវីដ១៩នេះ ចាប់ពីខែមិថុនាមក។ តាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងខែមិថុនា ដែលជាទី១ មានពលរដ្ឋទទួលផលពីការឧបត្ថម្ភសាច់ប្រាក់នេះ ចំនួនជាង៥០ម៉ឺនគ្រួសារ។ ចំណែកខែទី២ គឺនៅក្នុងខែកក្កដា មានពលរដ្ឋជិត៦០ម៉ឺនគ្រួសារ បានទទួលសាច់ប្រាក់ឧបត្ថម្ភ។ លុះមកដល់ខែសីហា ដែលជាខែទី៣ គឺពលរដ្ឋជាង៦៤ម៉ឺនគ្រួសារ បានទទួលប្រាក់ឧបត្ថម្ភ។ ចំណែកខែទី៤ នៅក្នុងខែកញ្ញានេះ ដែលរដ្ឋបានផ្តើម ផ្តល់ប្រាក់ឧបត្ថម្ភ ពីថ្ងៃទី២៥មកនោះ រដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាចំនួន ១២៥ ១៧២ ៦៨៧ ៦០០ រៀល សម្រាប់ផ្តល់ជូនពលរដ្ឋក្រីក្រជាង៦៨ម៉ឺនគ្រួសារ។

ការសម្រេចបន្តផ្តល់ប្រាក់ឧបត្ថម្ភបីខែទៀតដល់ពលរដ្ឋក្រីក្រី និងងាយគ្រោះដោយសារជំងឺកូវីដ ១៩ ជាការជួយសម្រាលការលំបាករបស់ពលរដ្ឋនៅគ្រាដែលការរចំណូល របស់ពួកគាត់មានការពិបាក ។ ពលរដ្ឋដែលធ្លាប់ទទូលបានប្រាក់ឧត្ថម្ភ ពីខែមុនៗ ធ្លាប់ប្រាប់កោះសន្តិភាពថា ជំនួយរដ្ឋាភិបាលនេះ មានសារៈសំខាន់ណាស់ នៅក្នុងការទ្រង់ម្ហូបអាហារប្រចំាថ្ងៃពួកគាត់។ ពលរដ្ឋបានត្អូញត្អែរថា កូវីដ១៩ បានធ្វើឲ្យពួកគាត់ រកប្រាក់ទិញអង្ករ និងម្ហូបប្រចំាថ្ងៃ សឹងមិនបានឡើយ។

ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ ពលរដ្ឋដែលជួបការលំបាកដោយសារជំងឺកូវីដ១៩ អាចដាក់ពាក្យស្នើសុំសម្ភាស ពីមន្រ្តី នៅតាមសាលាឃុំ សង្កាត់ ដែលខ្លួនរស់នៅ ដើម្បីទទួលបានបណ្ឌក្រីក្រក១ ឬក២។ មានបណ្ណក្រីក្រ ក១ឬក២ ទើបអាចទទួលបានជំនួយនេះ។

កន្លងមកមានពលរដ្ឋក្រីក្រមួយចំនួន នៅភ្នំពេញដូចជាអ្នករើសអេតចាយ ជនអនាថា ជនពិការ ដែលគ្មានលិខិតបញ្ជាក់លំនៅដ្ឋាននៅភ្នំពេញ ពួកគាត់មិនទទួលបានជំនួយនេះទេ។ការសម្ភាសសុំបណ្ណក្រីក្របានលុះត្រាពលរដ្ឋ រស់នៅជាអចិន្រ្តៃយ៍ កន្លែងណាមួយ មានប័ណ្ណ​គ្រួ​សារត្រឹមត្រូវ ទើប អាជ្ញាធរទទួលសម្ភាស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ