ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋកម្ពុជារងគ្រោះផ្ទួនៗ ជំងឺកូវីដ១៩ បន្ទាប់មកទឹកជំនន់

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ទោះបីអ្វីៗជាគ្រោះធម្មជាតិនិងជាបញ្ហាសកល គឺសុខៗកើតមានជំងឺកូវីដ១៩ ហើយបន្ទាប់មកមានគ្រោះទឹកជំនន់។ ជំងឺកូវីដ១៩ សកលលោកបានរងផលបះពាល់ ហើយគ្រោះទឹកជំនន់ ប្រទេសជាច្រើនបានជួបប្រទះនឹងគ្រោះធម្មជាតិនេះ តែផលលំបាកពីរបញ្ហាទំាងពីរនេះ ហាក់ជាបន្ទុកធ្ងន់ធ្ងរសម្រាប់ពលរដ្ឋកម្ពុជា…

រាជធានីភ្នំពេញ៖ ទោះបីអ្វីៗជាគ្រោះធម្មជាតិនិងជាបញ្ហាសកល គឺសុខៗកើតមានជំងឺកូវីដ១៩ ហើយបន្ទាប់មកមានគ្រោះទឹកជំនន់។ ជំងឺកូវីដ១៩ សកលលោកបានរងផលបះពាល់ ហើយគ្រោះទឹកជំនន់ ប្រទេសជាច្រើនបានជួបប្រទះនឹងគ្រោះធម្មជាតិនេះ តែផលលំបាកពីរបញ្ហាទំាងពីរនេះ ហាក់ជាបន្ទុកធ្ងន់ធ្ងរសម្រាប់ពលរដ្ឋកម្ពុជា ពិសេសពលរដ្ឋដែលរងមួយថ្ងៃសម្រាប់រស់មួយថ្ងៃ ហើយជាទូទៅសេដ្ឋកិច្ចនៅទន់ខ្សោយនោះ។

នៅពេលមានបញ្ហាសេដ្ឋកិច្ចផ្ទួនៗបែបនេះ អាចធ្វើឲ្យពួកគាត់តែលំបាក និយាយដោយត្រង់ ពេលមានជំងឺកូវីដ១៩ ពលរដ្ឋបានបាត់បង់ប្រភពចំណូល មិនអាចចេញទៅប្រ
កបរបររកទទួលទានបានជាប្រក្រតី ទោះក្នុងករណីអាចរកចេញទៅប្រកបការងារនិងរបរទទួលទានក្តី  តែមិនបានពេញលេញនោះទេ។ ការលក់ក៏ធ្លាក់ចុះសម្រាប់អ្នកលក់ដូរ។ ការដឹកជញ្ជូនក៍មិនសូវមានអ្នកជិះ ដោយសារពលរដ្ឋមិនហ៊ានធ្វើដំណើរ។ ពលរដ្ឋចាស់ៗ ជាម្តាយ ជាឪពុក នៅស្រុកស្រែ បាត់បង់ប្រាក់ឧបត្ថម្ភ ពីកូនចៅ ដែលធ្វើការខាងផ្នែកទេសចរណ៍ និងឧស្សាហកម្មរោងចក្រ នៅទីក្រុង។

និយាយដល់កសិករនៅតាមបណ្តាលខេត្ត ដែលបាត់បងប្រាក់ឧបត្ថម្ភពីកូនចៅធ្វើការនៅតាមរោងចក្រ និងវិស័យទេសចរណ៍ រួមនិងសេវាកម្មដឹកជញ្ជូនជាដើម ដោយសារ រោងចក្រមួយចំនូនបិទទ្វារ ឬព្យួរការងារនោះ ខាង ផ្ទះសំណាក់ សណ្ឋាគារ ជាច្រើនបាន ក៍បានបិទទ្វាដែរ។ ជាការពិតពួកគាត់នៅមានសង្ឃឹមលើកិច្ចការស្រែចម្ការ ក្បែរផ្ទះ ចុះពេលនេះ ត្រូវទឹកជន់លិចទៀតនោះ តើឲ្យពួកគាត់ពឹងលើអ្វី។

ទឹកជំនន់នាពេលនេះ មិនបានប៉ះពាល់ដល់ពលរដ្ឋនៅទូទំាងប្រទេសទេ តែជៀសមិនផុតឡើងគឺពលរដ្ឋដែលប៉ះពាល់ដោយកូវីដ១៩ហើយ ពួកគាត់មកប៉ះពាល់ដោយសារទឹកជំនន់នេះទៀត។ ដូច្នេះគឺទុក្ខជាន់លើទុក្ខ។

គិតត្រឹមថ្ងៃទី១៩តុលាឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងមានពលរដ្ឋប្រមាណ ៧៨ ០៥៦ គ្រួសារស្មើប្រមាណ៣១២ ២២៤នាក់ នៅក្នុងខេត្តក្រុង១៩ នៅទូទៅប្រទេសបានទទួលរងគ្រោះដោយទឹកជំនន់។ ជំនន់ទឹកភ្លៀង បានប៉ះពាល់ផ្ទះសម្បែងពលរដ្ឋប្រមាណ៧៣ ៧២០ខ្នង ផ្ទះខូចខាតមានចំនួន៥៦ខ្នង ហើយស្រូវលិចទឹកប្រមាណ ២១៣ ២៨៩ ហិកតានិងដំណាំរួមផ្សំលិចទឹក៧៩ ៨៨៨ហិកតា និងបានបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់បាត់ជីវិតចំនួន២៥នាក់។

មិនមានការវាយតម្លៃពីទំហំខូចខាតទំាងស្រុងដោយសារទឹកជំនន់នៅឡើយទេ។ ប៉ុន្តែពលរដ្ឋជាច្រើនបានត្អូញត្អែរពីផលលំបាកដោយសារទឹកជំនន់។ ទឹកជំនន់លិចលុងស្រូវដំណាំ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ខាតបង់ពេលវេលាប្រកបការងារប្រចំាថ្ងៃចិញ្ចឹមជីវិត និងប្រឈមបញ្ហាសុខភាព ទៀត។

ក្រៅពីប៉ះពាល់ដល់សេដ្ឋកិច្ចនិងការរស់នៅរបស់ប្រជាពលរដ្ឋ ទាំងទឹកជំនន់ ទំាងជំងឺកូវីដ១៩ បង្កផលលំបាកដល់កំណើនសេដ្ឋកិច្ចជាតិ។ រដ្ឋខាតបង់ថវិកាជាតិ ដូចអ្វីដែលបានវាយតម្លៃហើយគឺសេដ្ឋកិច្ចជាតិនឹងធ្លាក់ចុះខ្លំាងនៅក្រោមដក១%។ ចុះបន្ថែមដោយទឹកជំនន់ដែលកំពុងលិចលុង និងបង្កឲ្យខូចខាត សាលារៀន ផ្លូវគមនាគមន៍ទៀតនោះ តើរដ្ឋនឹងខាតបង់ថវិកាជាតិយ៉ាងមេចទៅទៀត។ ការបង់ដោយសារត្រូវជួសជុលហេដ្ឋារចនាសម្ព័ន្ធទំាងនោះ ត្រូវចំណាយថវិកាជួយឧបត្ថម្ភ គំាទ្រពលរដ្ឋ ដែលរងគ្រោះ ពិសេសនៅក្នុងគ្រាសង្រ្គោះបន្ទាន់នេះ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៩តុលានេះ គណៈកម្មាធការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថា ផ្លូវលំជនបទប្រមាណ១ ៤៦៧ គីឡូម៉ែត្របានលិច ទំនប់ប្រមាណ ២៤គីឡូម៉ែត្រ បានប៉ះពាល់ ប្រឡាយរង ជាង ១៤១ គីឡូម៉ែត្របានរងការប៉ះពាល់ ចំណែកផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រោះក្រហម ៣៩៣គីឡូម៉ែត្របានរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនាពេលនេះ៕


  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ