«The Guardian» កាលពីពេល ថ្មីៗកន្លងមកផ្សាយថា រកឃើញគ្រោងឆ្អឹងសត្វផេនគ្វីនយក្សពូជ «Paleocene» នៅនូវែលសេឡង់ ចាត់ទុកថាជាផេនគ្វីនបុរាណបំផុតនៅលើពិភពលោកកម្ពស់១,៧៧ម៉ែត្រ ទម្ងន់១០១គីឡូក្រាម មានទំហំប្រហាក់ប្រហែលមនុស្ស និងធំជាងផេនគ្វីនមួយក្បាលទៀតដែលមានកម្ពស់១,២១ម៉ែត្រ ទម្ងន់ប្រហែល៣៩គីឡូក្រាម ។
ផេនគ្វីននោះមានអាយុកាលប្រហែល៥៥ទៅ៥៩លានឆ្នាំ និងជាផ្នែកមួយក្នុងចំណោមផេនគ្វីនយក្សធំបំផុតនៅលើពិភពលោក ។
លោកGerald Mayr ព្រឹទ្ធបុរសពីវិទ្យា ស្ថានស្រាវជ្រាវទាក់ទងនឹងគ្រោងឆ្អឹងសត្វនៅក្រុងហ្វ្រែងហ្វ៊ើត ប្រទេសអាល្លឺម៉ង់ រៀបរាប់ថាផេនគ្វីនក្នុងអតីតកាលមិនមានពណ៌ស និងខ្មៅទេ ប៉ុន្តែមានរោមពណ៌ស្ករ និងមានមាត់វែងជាងផេនគ្វីនបច្ចុប្បន្ន ។ ដងខ្លួនរបស់វាមិនមានរាងទ្រ លុកទ្រលន់គួរឱ្យស្រឡាញ់ដូចផេនគ្វីនបច្ចុប្បន្ន ទេ ។ ក្រៅពីនេះផេនគ្វីនបុរាណប្រភេទនោះមានរូបរាងខ្ពស់បំផុតក្នុងចំណោមបណ្តាផេនគ្វីននៅលើពិភពលោក។ នាពេលអតីតកាលជាសត្វហោះហើរនៅលើវេហាស៍ ដូចបក្សីកាលពី១០លានឆ្នាំមុន ក្រោយមកវិវឌ្ឍរស់នៅក្នុងទឹកនិងនៅលើគោកបាន ។
ស្របពេលជាមួយគ្នានេះដែរ មានទិន្នន័យបញ្ជាក់ថា ផេនគ្វីនពូជកូឡូសសាស់ ឬពូជ Palaeeudyptes Klekowskii ដែលប្រទះឃើញនៅអង់តាក់ទិច នៅក្នុងឆ្នាំ២០១៤ អាចមានទម្ងន់ធ្ងន់ និងខ្ពស់ជាងផេនគ្វីនពូជដែលប្រទះឃើញនៅនូវែលសេឡង់ អាចមានកម្ពស់ចាប់ពីចំពុះរហូតដល់ជើងប្រវែង២ម៉ែត្រ និងទម្ងន់១១៥គីឡូក្រាម ៕
ចែករំលែកព័តមាននេះ