ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផលជលផលឆ្នាំ២០២០បានចំណូល១៨៧ពាន់លានដុល្លារ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា នៅឆ្នាំ ២០២០…

រាជធានីភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា នៅឆ្នាំ ២០២០ ផលិតផលជលផលសរុបមានប្រមាណជាង ៩៣ម៉ឺនតោន ក្នុងនោះ ផលិតផលទឹកសាប មានជាងចំនួន ៤១ម៉ឺនតោន ផលិតផលសមុទ្រ មានជាងចំនួន ១២ម៉ឺនតោន និងផលិតផលវារីវប្បកម្មចំនួន ៤០ម៉ឺនតោន។

នៅក្នុងបរិមាណដូចខាងលើនេះ ផលិតផលជលផល បានផ្តល់ចំណូលសរុប ជាង១ ៨៧០ លានដុល្លារ ហើយតម្លៃនាំចេញមានប្រមាណ៨លានដុល្លារ។ តម្លៃសរុបនៃផលិតផលទឹកសាបនិងសមុទ្រមានប្រមាណ១ ០៧១លានដុល្លារ ចំណែកតម្លៃសរុបផលិតផលវារីវប្បកម្ម មានចំនួន ៨០០លានដុល្លារ។​

ផលនេសាទទឹកសាបសរុប ដូចជា តាមទន្លេ បឹង ស្ទឹង ព្រែក អូរ ត្រពាំង និងវាលស្រែ ក្នុងឆ្នាំ ២០២០ អាចមានកម្រិតទាបជាងឆ្នាំ២០១៩ ប្រមាណ ១៣% ដោយសារវិសាលភាពនៃកម្រិតទឹកជំនន់ទាបក្នុងបឹងទន្លេសាប ទន្លេមេគង្គនិងការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែលោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ផលត្រីដែលទទួលបានពីការធ្វើវារីវប្បកម្មមានការកើនឡើងប្រមាណ ៣០% បើប្រៀបធៀបក្នុងឆ្នាំ២០១៩។

 «តួលេខនេះ បានបញ្ជាក់យ៉ាងច្បាស់ថា អនុវិស័យវារីវប្បកម្មបាន និងកំពុងបំពេញតួនាទីយ៉ាងសំខាន់ៗក្នុងការផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក ជំនួសឱ្យផលនេសាទដាយត្រី និងផលនេសាទក្នុងដែននេសាទ ស្របតាមបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលគឺត្រូវជំរុញផលិតកម្មស្បៀងតាមរយៈការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ» ។ នេះជាការបញ្ជាក់របស់លោកវេង សាខុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ