ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានផ្នែកវិទ្យាសាស្រ្តនៅ WHO ថា ពិភពលោកអាចដំណើរធម្មតាវិញយ៉ាងលឿនណាស់ក៏២០២២​ដែរ

3 ឆ្នាំ មុន

ស្វីស ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា លោកស្រីវេជ្ជបណ្ឌិត Soumya Swaminathan ប្រធានផ្នែកវិទ្យាសាស្ត្រនៃអង្គការសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស…

ស្វីស ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា លោកស្រីវេជ្ជបណ្ឌិត Soumya Swaminathan ប្រធានផ្នែកវិទ្យាសាស្ត្រនៃអង្គការសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បាននិយាយកាលពីថ្ងៃអង្គារថា ពិភពលោកយើងនេះនឹងមិនអាចត្រឡប់ទៅដូចដើម (កាលពីមុនពេលកូវីដ)ទេ មុនពេលឆ្នាំ២០២២។

លោកស្រីវេជ្ជបណ្ឌិត Swaminathan បាននិយាយទៅកាន់អ្នកសារព័ត៌មានថា៖ “យើងកំពុងតែសម្លឹងមើលទៅឆ្នាំ២០២២ ដែលមានមនុស្សភាគច្រើនបានចាក់វ៉ាក់សាំង ហើយដុះអង្គបដិបក្សនៅក្នុងខ្លួនប្រឆាំងនឹងជម្ងឺកូវីដ១៩។ ក្នុងរយៈពេលយ៉ាងយូរខាងមុខនេះ យើងនឹងត្រូវធ្វើការពាក់ម៉ាស់ រក្សាគម្លាតសង្គម និង អនុវត្តកិច្ចការផ្សេងទៀត ដើម្បីរក្សាអនាម័យ។”

To Mask or Not to Mask? In COVID-19, That Is the Question | Voice of  America - English

លោកស្រីវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា៖ “សកម្មភាពការពារទាំងនេះនឹងត្រូវអនុវត្តជាបន្តបន្ទាប់ ក្រោយពេលវ៉ាក់សាំងត្រូវបានចាក់លើ ៦០% ទៅ ៧០% នៃចំនួនប្រជាជនលើពិភពលោក។ នៅពេលបានដូច្នោះហើយ​ ទើបយើងអាចឃើញមានការធ្លាក់ចុះនៃការឆ្លងជម្ងឺកូវីដ។ យើងក៏មិនទាន់ដឹងដែរថា តើវ៉ាក់សាំងនេះនឹងអាចការពារជម្ងឺកូវីដបានយូរប៉ុនណា។ នេះអាចនឹងត្រូវចាក់បន្ថែមក៏ថាបាន។”

Can you get coronavirus from mail or packages from China?

ខណៈពេលដែលការកំណត់ពេលវេលានៅតែមិនប្រាកដប្រជានិងពិបាកក្នុងការព្យាករណ៍ លោកស្រីវេជ្ជបណ្ឌិតគិតថា យើងអាចរំពឹងថា យើងនឹងអាចត្រឡប់ទៅសភាពដើមដូចមុនពេលមានកូវីដវិញ យ៉ាងឆាប់ណាស់នៅឆ្នាំ២០២២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ