ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​កំពុងព្រួយបារម្ភ​ពីបញ្ហាគ្រោះ​រាំងស្ងួត ​បណ្តាលឱ្យ​ខូចខាត​ដំណាំ​នៅក្នុង​ខេត្តប៉ៃលិន​

6 ឆ្នាំ មុន
  • ប៉ៃលិន

​ខេត្ត​​ប៉ៃលិន ​ ៖ ប្រ​ជាពលរដ្ឋ​រស់នៅ​ក្នុងខេត្ត​ប៉ៃលិន​ទាំងមូល​កំពុង​តែព្រួយ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហារាំង​ស្ងួត ដែល​បាន​​អូស​បន្លាយ​អស់រយៈ​ពេល​យ៉ាងយូរ​ ធ្វើឱ្យ​ដំណាំ​ពោត ​ សណ្តែក​ ដំឡូងមី​ និង​ដំណាំ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ស្ទើរ​តែស្វិត​​ស្រ​ពោន​ខូច​​​ខាត​អស់…

​ខេត្ត​​ប៉ៃលិន ​ ៖ ប្រ​ជាពលរដ្ឋ​រស់នៅ​ក្នុងខេត្ត​ប៉ៃលិន​ទាំងមូល​កំពុង​តែព្រួយ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហារាំង​ស្ងួត ដែល​បាន​​អូស​បន្លាយ​អស់រយៈ​ពេល​យ៉ាងយូរ​ ធ្វើឱ្យ​ដំណាំ​ពោត ​ សណ្តែក​ ដំឡូងមី​ និង​ដំណាំ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ស្ទើរ​តែស្វិត​​ស្រ​ពោន​ខូច​​​ខាត​អស់ ​។ ​ជាពិ​សេស​ប្រជា​ពល​រដ្ឋរស់​នៅក្នុង​ភូមិអូររអិល​ ឃុំស្ទឹង​កាច់ ​ស្រុកសាលា​ក្រៅ​ ពួក​គាត់​ម្នាក់​ៗ បាន​ត្អូញ​ត្អែរ​ពី​បញ្ហា​​ដំឡូង​មី រងកា​រស្វិត​ស្រពោន ​អស់មួយ​ចំនួន​ ។ ​ចាប់​តាំងពី​ចុងខែមេសា​ រហូត​មក​ដល់​ថ្ងៃទី​២៤​ ខែឧសភា​ ២០១៤​ នេះ​ភ្លៀង​​មិនធ្លាក់​មកនោះ​ទេ ធ្វើ​ឱ្យដំណាំ​ពោត​ និង​ដំឡូង​មី ​របស់​ពួកគាត់​មួយចំនួន​ធំបាន​ខូច​​​​​​​​​​​​អស់ ។

ប្រភព​ព័ត៌មាន​ពីប្រជាពល​រដ្ឋរស់​នៅក្នុង​ក្រុង​ប៉ៃលិន​បាន​រៀបរាប់​ឱ្យដឹង​ថា ពួក​គាត់​ពិត​ជាមាន​កា​រព្រួយ​បារម្ភ​យ៉ាងខ្លាំ​ង ដោយ​​សារ​តែចាប់​តាំង​ពីចុង​ខែមេសា​ រហូត​មកដល់​ជាង​ពាក់​កណ្តាល​ខែឧសភា​ មានការ​រាំងភ្លៀង​រយៈ​ពេល​យូរ​ ទើប​ប​ណ្តាល​​ឱ្យ​ដំ​ណាំ​ពោត​ និង​ដំឡូង​មី ​រប​ស់​ពួក​គាត់​ក្លាយ​ទៅ​ជាស្វិ​តស្រពោន​ នៅ​ចម្ការ​មួយ​ចំនួន​ដែល​ទើប​នឹងដាំ​នៅ​ដើម​ខែឧសភា​ នេះ បាន​ងាប់​អស់​ជាច្រើន​ ដោយ​សារ​ក្តៅ​ខ្លាំង​ជា​រៀង​រាល់​ថ្ងៃ ។ ​ចំណែក​ភ្លៀងវិញ​បង្អុរ​មកតិ​ចតួច​ បណ្តាល​ឱ្យ​ដីកាន់​តែ​​ក្តៅ​ខ្លាំង​​បង្ក​ទៅ​ជា​ចំហាយ​ធ្វើឱ្យ​ងាប់​ដើម​ពោត​ និង​ដំឡូង​មីតែម្តង​ ។ ​ប្រជាពល​រដ្ឋ​បន្ត​ទៀ​តថា ពួក​គាត់​​ម្នាក់ៗ​បាន​ដាក់​​ដាំ​ដើម​ដំឡូង​​មី​អស់​រយៈ​ពេល​ពីរដ​ងរួច​​មក​ហើយ​ ដោយ​នាំគ្នា​រត់​ទៅ​ចង​កា​រពី​ធនា​គារ​ដើម្បី​បាន​ប្រាក់​យក​មក​ទិញ​ដើម​ដំឡូង​មី​យក ទៅ​​ជួស​នៅ​ក្នុង​ចម្ការ​ ត្រ​ង់កន្លែង​ដែល​ងាប់​ដោយ​សារ​រាំង​ស្ងួត​ពេក​ ។

ប្រជា​ពលរដ្ឋ​បញ្ជា​ក់ទៀត​ថាបើ​សិនជា​បន្តរាំង​ដូច្នេះ​រហូត​ទៅ​ ​ពួកគា​ត់ម្នាក់ៗ​គ្មាន​ប្រាក់​ដើម្បីទិញ​ដើម​ដំឡូង​មី​ ​យក​មក​ជួស​កន្លែង​​ដែល​ងាប់​ទេ​ ។ ​ប្រជាពល​រដ្ឋបន្ត​ព្រួយបារ​ម្ភថា ​បើនៅ​តែរាំង​ភ្លៀង​បែប​នេះទៀត ​ ដើមដំឡូងមី​ដែលបាន​លូត​លាស់​និង​ដើម​​ដែល​​ទើបនឹង​ដាំថ្មី ​អាចប្រឈម​នឹងការ​ងាប់ទាំង​អស់ជាក់ជាមិនខា​ន ។