ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ថ្មី

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ផ្ទេរ​ភារកិច្ច និង​តែ​តាំង​មន្ត្រីរាជការ​ស្រុក​ក្រុង​ក្នុង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧…

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ផ្ទេរ​ភារកិច្ច និង​តែ​តាំង​មន្ត្រីរាជការ​ស្រុក​ក្រុង​ក្នុង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ នេះ នៅ​សាលាក្រុង​ប៉ោយ​ប៉ែ​ត មានការ​ប្រកាស​ចូល​កាន់​មុខ​ដំណែង​ជា​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត របស់​លោក សាន ស៊ា​ន​ហូ ជំនួស​លោក ង៉ោ ម៉េ​ង​ជ្រួ​ន ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដំឡើង​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ ។ ពិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក សួន បវរ អភិបាល នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា ព្រមទាំង​មន្ត្រី និង​សមត្ថកិច្ច​មក​ពី​មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត និង​ក្រុង​ប៉ោយ​ប៉ែ​ត ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​លោក សា វ៉ា​ន់​នី​ត​អាយុ​ធ្យា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្រះ​កែវ អម​ដោយ​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក ស្រុក​អារញ្ញ ជា​ច្រើន​នាក់​ផង​ដែរ ។

ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​សាលាក្រុង​ប៉ោយ​ប៉ែ​ត ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។ គួរ​បញ្ជាក់​ថា យោង​អនុក្រឹត្យ​ស្តី​ពី​ការ​ផ្ទេរ​ភារកិច្ច​តែងតាំង​មន្ត្រីរាជការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ គឺ​ធ្វើ​ឡើងជា​ច្រើន​ស្រុក​ក្រុង​ដូច​ជា​ក្រុង​សិរី​សោភ័ណ ស្រុក​ព្រះនេត្រព្រះ ស្រុក​អូរ​ជ្រៅ ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក ហើយ​កម្មវិធី​ប្រកាស​ចូល​កាន់​តំណែង​នេះ និង​ធ្វើ​ឡើងជា​បន្តបន្ទាប់​នា​ពេល​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ