ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​នៅ​តែ​បែប​នេះ​ឪពុក​ម្តាយ​ណា ​មិន​បារម្ភពី​កូន​នោះ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​សិស្សសាលា​បាន​ដួល​សន្លប់​ជា​ច្រើន​នាក់ ប៉ុន្តែ​ភាគច្រើន​ជា​មនុស្ស​ស្រី​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ​នេះ ដែល​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ដោយ​មិនដឹង​មូលហេតុ កាលពី​២​ស​ប្តា​ហ៍​មុន ក្នុង​នោះ​មាន​សិស្ស​ខ្លះ​រៀន​នៅ​ថ្នាក់បឋមសិក្សា ខ្លះ​ទៀត​រៀន​នៅ​អនុ​វិទ្យាល័យ…

ខេត្ត​ប៉ៃលិន ៖ មាន​សិស្សសាលា​បាន​ដួល​សន្លប់​ជា​ច្រើន​នាក់ ប៉ុន្តែ​ភាគច្រើន​ជា​មនុស្ស​ស្រី​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ​នេះ ដែល​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ដោយ​មិនដឹង​មូលហេតុ កាលពី​២​ស​ប្តា​ហ៍​មុន ក្នុង​នោះ​មាន​សិស្ស​ខ្លះ​រៀន​នៅ​ថ្នាក់បឋមសិក្សា ខ្លះ​ទៀត​រៀន​នៅ​អនុ​វិទ្យាល័យ ស្ថិត​ក្នុង​សាលា​អនុ​វិទ្យាល័យ​សន្តិភាព ក្នុងភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​បាន​ធូរស្បើយ ហើយ​ធ្វើ​ដំណើរ​ទៅ​រៀន​សារ​ជា​ថ្មី ខណ​:​អ្នកខ្លះ​កំពុង​សម្រាក​នៅផ្ទះ​មិន​ទាន់​ហ៊ាន​មក​រៀន​នៅឡើយ​ទេ ។

គួរ​បញ្ជាក់​ថា សិស្ស​ស្រី​១១​នាក់ បាន​ដួល​សន្លប់​បន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ខណៈ​កំពុង​អង្គុយ​រៀន​ក្នុង​ថ្នាក់​ក៏​វិលមុខ ថប់ដង្ហើម និយាយ​អ្វី​មិន​រួច មិនដឹង​មូលហេតុ ហើយ​ត្រូវ​បាន​លោកគ្រូ អ្នក គ្រូ​ដឹក​តាម​រថយន្ត​សង្គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ពិនិត្យ និង​ព្យាបាល ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ។

បើ​តាម​លោក ស្រេង ងួ​ន​អេ​ង នាយក​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​សន្តិភាព​បានឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​សិស្ស​ស្រី​ៗ ចំនួន​២០​នាក់ បាន​ដួល​សន្លប់ ខណៈ​ពេល​កំពុង​រៀន រហូត​មក​ដល់​ពេល​នេះ ពួក​គេ​មួយ​ចំនួន​មាន​សុខភាព​មាំមួន​ដូច​ធម្មតា ហើយ​ក៏​ធ្វើ​ដំណើរ​ទៅ​រៀន​ឡើង​វិញ​ហើយ ។ លោក​បន្ត​ទៀត​ថា ចំណែក​សិស្ស​មួយ​ចំនួន​ទៀត ដោយ​មើលទៅ​សុខភាព​នៅ​ទន់ខ្សោយ​នៅឡើយ ខាង​លោក​បាន​ប្រាប់​អាណាព្យាបាល​ឱ្យ​បន្ត​សម្រាក​រហូត​ដល់​មាន​សុខភាព​ល្អ​ឡើង​វិញ ទើប​អាច​ឱ្យ​នាំ​ពួក​គេ​ទៅ​ចូល​រៀន ។
លោក​បញ្ជា ក់​ទៀត​ថា តាំងពី​សិស្ស​ដួល​សន្លប់​រហូត​មក​ដល់​ឥឡូវនេះ ខាង​លោក​មិន​ទាន់​ដឹង​ដំណឹង​ពី​មូលហេតុ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ ព្រោះ​ខាង​មន្ទីរ​សុខាភិបាល និង​ខាង​ក្រសួងសុខាភិបាល​ជា​អ្នកធ្វើការ​ស្រាវជ្រាវ ។

ចំណែក​អាណាព្យាបាល​សិស្ស​មួយ​ចំនួន​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ពាក់ព័ន្ធ​ទៅ​លើ​រឿង​អ​រូបិយ​ជំនឿ ដោយ​ជឿ​ថា កូន​ៗ របស់​ពួក​គាត់​បាន​និយាយ​ប្រាប់​ថា មូលហេតុ​ដែល​ដួល​សន្លប់​មក​ពី​មូលហេតុ​មាន​ឮ​សម្លេង​ក្មេង​ស្រែកយំ​នៅ​ក្បែរ​បន្ទប់ទឹក​សាលារៀន ខណ​:​ពួក​គេ​ចូល​ទៅ​ទីនោះ លុះ​ពេល​ដើរ​ចេញ​មក​ក្រៅ​ឮ​សម្លេង​ក្មេង​ស្រែកយំ​ពីក្រោយ តែ​ពេល​ក្រឡេក​មើលទៅ​អត់​ឃើញ​មាន​អ្វី​នោះ​ទេ លុះ​បម្រុង​នឹងរ​ត់ទៅ​ប្រាប់​គ្រូ ឬ​អ្នក​ជិតខាង​ស្រាប់តែ​តឹងទ្រូង​ដួល​ស​ម្លប់​តែ​ម្តង ។ ចំណែក​អ្នកខ្លះ​ទៀត អត់​ជឿ​ទៅ​លើ​អារក្សអ្នកតា​អ្វី​នោះ​ទេ ដោយ​ដាក់​ការ​សង្ស័យ​ថា កូន​គាត់​ដួល​សន្លប់ ដោយសារ​តែ​អាកាសធាតុ​ប្រែប្រួល ខ្វះ​ខ្យល់​អុកស៊ីហ្សែន ឬ​មាន​សារធាតុពុល​អ្វី​ក្នុង​ខ្យល់ ទើប​លំបាក​ក្នុង​ការ​ដកដង្ហើម បណ្តាល​ឱ្យ​ដួល​សន្លប់​បែប​នេះ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ គេ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ខណៈ​ក្មេង​ៗ​ទៅ​រៀន​មិន​ត្រូវ​ទិញ​នំចំណី ឬ​គ្រឿង​កំប៉ុង ដែល ហួស​កាលបរិច្ឆេទ​ទទួលទាន​នោះ​ឡើយ ដើម្បី​ការពារ​រាគ​រួស នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព ។
ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ ភ្នាក់ងារ​យើង​បាន​ទាក់ទង​ទៅ​លោក អាង នាង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ដើម្បី​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ដួល​សន្លប់​របស់​សិស្ស​នេះ​ដែរ តែ​លោក​កំពុង​ជាប់រវល់​ប្រជុំ​នៅ​ឯ​រាជធានី​ភ្នំពេញ​មិន​អាច​ទទួល​បាន​ចម្លើយ​ណាមួយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ