រាជធានីភ្នំពេញ ៖ មនុស្សយ៉ាងហោចណាស់ជិត ៥០០ នាក់ដែលមានកន្លែងធ្វើងារនៅក្នុងអគារពាណិជ្ជកម្មកាណាឌីយ៉ា ត្រូវបានយកសំណាកធ្វើតេស្ត ក្រោយពីបុរសម្នាក់ជាអ្នកធ្វើនៅធនាគារមួយដែលមានស្នាក់ការនៅទីតំាងអគារពាណិជ្ជកម្មកាណាឌីយ៉ា បានរកឃើញផ្ទុកកូវីដ១៩ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ។
អគារកាឌីយ៉ាបានប្រកាសបិទទ្វារភា្លមៗ ក្រោយពី ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញមនុស្ស២នាក់បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានបុរសម្នាក់អាយុ២៣ឆ្នាំ បម្រើការនៅធនាគារចិន ស្ថិតនៅក្នុងអគារពាណិជ្ជកម្មកណ្តាលក្រុងនេះ ។
បុគ្គលិកនៅក្នុងអគារពាណិជ្ជកម្មមួយនេះ បានឲ្យដឹងថាមនុស្សប្រមាណ៥០០នាក់ ត្រូវបានយកសំណាកទៅធ្វើតេស្តនិងស្នើឲ្យធ្វើចក្តាឡីស័ក។ ពួកគេទំាងនោះធ្វើការនៅកន្លែងផ្សេងៗគ្នា ត្បិតអីអគារពាណិជ្ជកម្មមួយនេះ បានជួលកន្លែងធ្វើការឲ្យស្ថាប័នជាច្រើនចម្រុះមុខជំនួញនិងពួជសាសន៍។ សកម្មភាពធ្វើតេស្តមនុស្សជាប់ពាក់ព័ន្ធនៅក្នុងអគារកាណាឌីយ៉ានេះ បានធ្វើឡើងតំាងពីល្ងាចថ្ងៃព្រហស្បត្តិ៍ ហើយបន្តនៅព្រឹកថ្ងៃសុក្រនេះទៀត។ កាលពីរាត្រីថ្ងៃទី៣ធ្នូ នៅតាមបន្ទប់ធ្វើការនៅក្នុងអគារនេះបានបាញ់ថ្នាំសម្លាប់មេរោគ។
បើតាមអ្នកចេញចូលធ្វើការនៅក្នុងអគានេះ ឲ្យដឹងថាអ្នកធ្វើការនៅទីនោះ មានការប្រឈមខ្លំាង ដោយសារនៅទីនោះមានបុគ្គលិកធ្វើការច្រើន ចម្រុះជាតិសាសន៍ ហើយពួកគេប្រើប្រាស់ជណ្តើរយន្តរួមគ្នា។ ឡើងចុះជណ្តើរយន្តម្តងៗ មានមនុស្សជាច្រើនប្រជ្រៀតគ្នា។
អគារកាណាឌីយ៉ា ជាមណ្ឌលពាណិជ្ជកម្មទី២ដែលភ្នំពេញបានបិទទ្វារដោយសារករណីកូវីដ១៩។ កាលពីប៉ុន្មានថ្ងៃមុននេះ ផ្សារទំនើបអ៊ីអនមួយ បានបិទទ្វារដែល បន្ទាប់មនុស្សបានទៅទីនោះ មានជំងឺកូវីដ១៩។ បិទទ្វាដែរបីឬបួនថ្ងៃផ្សារអ៊ីអន១ក៍បើកទ្វារឡើងវិញ។ ពាណិជ្ជករម្នាក់ បានប៉ាន់ស្មានថាការបិទទ្វារមណ្ឌលពាណិជ្ជកម្ម នឹងធ្វើឲ្យខាតបង់ថវិកាច្រើនម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ។ គេគិតថាអគារពាណិជ្ជកាណាយ៉ាឌីទំនងបិទទ្វាមិនយូរទេ នឹងត្រូវបើកឡើងវិញ។
នៅព្រឹកថ្ងៃទី៤ធ្នូនេះ ក្រសួងសុខាភិបាលបានឲ្យដឹងសំណាកចំនួន ៩ ៧៩៣នាក់ ដែលពាក់ព័ន្ធព្រឹត្តិការណ៍២៨វិចិ្ឆកា នៅរាជធានីភ្នំពេញ និងតាមបណ្តាលខេត្តដែលក្នុងនោះអ្នកមានលទ្ធផលវិជ្ជមានចំនួន២៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ព្រឹត្តិការណ៍២៨វិច្ឆិកាគឺជាការឆ្លងកូវីដ១៩ចូលសហគមន៍កម្ពុជាលើកដំបូង ដែលធ្វើឲ្យអ្នកកើតជំងឺកូវីដ១៩ទំាងអស់នៅកម្ពុជាពេលនេះកើនដល់ ៣៣៥នាក់។ អ្នកជាសះស្បើយចំនួន៣០៤ អ្នកសម្រាកព្យាបាលចំនួន ៣១នាក់។
ទោះគ្មានអ្នកស្លាប់ តែព្រឹត្តិការណ៍២៨វិច្ឆិកា បានកំពុងធ្វើឲ្យពលរដ្ឋកម្ពុជាទំាងក្នុងក្រុងនិងនៅទីជនបទព្រួយបារម្ភខ្លំាងពីការរាតត្បាតជំងឺសាហាវប្រភេទថ្មីនេះ។ ក្រសួងសុខាភិបានទទួចដល់ពលរដ្ឋ រក្សាគម្លាតពីគ្នា កុំជួបជុំមនុស្សច្រើន ត្រូវពាក់ម៉ាស់ពេលចេញក្រៅផ្ទះ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែលជាដើម៕
ចែករំលែកព័តមាននេះ