ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់ពីចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃសម្តេចហ៊ុន សែននឹងអញ្ជើញទៅខេត្តសៀមរាប

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ការបើការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ…

រាជធានីភ្នំពេញ៖ ការបើការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការបើការដ្ឋានសាងសងផ្លូវនេះបានលើកពេលម្តងហើយដោយសារសម្តេចនាយករដ្ឋមន្រ្តីត្រូវធ្វើចត្តាឡីស័យក្រោយមាននការផ្ទុះឡើងនូវព្រឹត្តការណ៍៣វិច្ឆិកា។ ព្រឹត្តិការណ៍៣វិច្ឆិកាសម្តេចតេជោ ហ៊ុន សែននិងមន្រ្តីជាង១ពាន់នាក់បានធ្វើចត្តាឡីស័ក​នៅគេហដ្ឋាននៅសណ្ឋាគារដើម្បីបង្ការ ហានិភ័យនៃការឆ្លងរាលដាលជំងឺកូវី១៩ ក្រោយដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការបរទេសហុងគ្រី មក​កម្ពុជាកាលពីថ្ងៃទី៣វិចិ្ឆកា ហើយដែលបានរកឃើញថាមានវីរុសកូវីដ១៩នោះ។

ការធ្វើចត្តាឡីស័ក នៅគេហដ្ឋានបានធ្វើឲ្យសម្តេច នាយ​ករដ្ឋមន្រ្តីមិនបានចូលកម្មវិធីជាច្រើនរួមទំាងពិធីបុណ្យឯករាជ្យជាតិ ១៩វិច្ឆិកា និងកិច្ចប្រជុំអាស៊ានជាដើមនោះ។

នៅពេលចុះពិនិត្យគម្រោងស្ថាបនាផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបមុនការបើកការដ្ឋានសាងសង់នៅថ្ងៃ១៥ ខែវិច្ឆិកា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យការដឹងថាការដ្ឋានបើកដ្ឋានសាងសង់ផ្លូវ៣៨ខ្សែរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ នឹងប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ដូច្នេះ បើសម្តេចនឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ នោះជាវត្តមានជាសាធារណលើកដំឡូងរបស់សម្តេចបន្ទាប់ពីបានអញ្ជើញធ្វើចត្តាឡីស័ក​រយៈពេល១៤ថ្ងៃមកនោះ។

បើតាមក្រសួងសាធារណការនិងដឹកជញ្ជួនថាក្រុមការងារក្រសួងបានកំពុងធ្វើការចុះពិនិត្យតាមដានលើលក្ខណៈបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ នេះ ដើម្បីឱ្យអង្គភាពសាងសង់អនុវត្តតាមលក្ខខណ្ឌតម្រូវនៃស្តង់ដាបច្ចេកទេស ធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល។ គ្រឿងចក្រ និងសម្ភារៈនានាបានដឹកដល់ដ្ឋានអស់ហើយក្នុងការត្រៀមលក្ខណៈដំណើរការសាងសង់ដោយរងចំាថ្ងៃបើកការដ្ឋានជាផ្លូវការប៉ុណ្ណោះ៕
 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ