ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចៀស​កា​រ​ស្លា.ប់​​ដោយ​អាហារ​ខូចគុណភាព​ តាម​ការ​ពង្រឹង​វិស័យ​​កសិ​កម្ម

6 ឆ្នាំ មុន

មាន​ការ​ពិភាក្សា​ គួរ​ឱ្យ​​ភ័យ​ខ្លាច​អំពី​ម្ហូបអាហារ​ ដែល​ប្រជាជន​កម្ពុជា​ទទួលទាន​ ។ អាហារ​ជា​ច្រើន ​ត្រូវ​បាន​គេ​គិត​ថា ​មាន​ជាតិ​គីមី​ឬ​​មិន​​មាន​គុណ​​ភាព​។ អាហារ​​ជា​អា​យុ​ជីវិត​​របស់​មនុស្ស ​។ នៅ​ពេល​ដែល​អាហារ​សម្បូរ​ដោយ​ជាតិពុល​…

មាន​ការ​ពិភាក្សា​ គួរ​ឱ្យ​​ភ័យ​ខ្លាច​អំពី​ម្ហូបអាហារ​ ដែល​ប្រជាជន​កម្ពុជា​ទទួលទាន​ ។ អាហារ​ជា​ច្រើន ​ត្រូវ​បាន​គេ​គិត​ថា ​មាន​ជាតិ​គីមី​ឬ​​មិន​​មាន​គុណ​​ភាព​។

អាហារ​​ជា​អា​យុ​ជីវិត​​របស់​មនុស្ស ​។ នៅ​ពេល​ដែល​អាហារ​សម្បូរ​ដោយ​ជាតិពុល​ ឬ​ជាតិ​គីមី​នោះ វា​នឹង​ធ្វើ​ឱ្យមនុស្ស​ឈឺ​ ឬ​ស្លាប់​នៅ​ក្នុង​ពេល​ណាមួយ​ ។ ទាំងនេះ​ គឺ​មួយ​ផ្នែក​ធំ​​ដោយសារ​ការ​ត្រួតពិនិត្យ​ការ​នាំ​ចូល​ម្ហូបអាហារ សាច់ និងបន្លែ​ពី​ប្រទេស​កម្ពុជា​ មាន​ភាព​​ទន់ខ្សោយ​​នៅឡើយ​ ។ ការ​រក​ឃើញ​ថ្មី​ៗ​​នូវ​សាច់​មាន​ជាតិ​គីមី​ប្រមាណ​មួយ​តោន​ ជា​ឧទ​ហរ​ណ៍​ដ៏​គ្រោះថ្នាក់​មួយ​ អំពី​អាហារ​មាន​ជាតិ​គីមី​ ឬ​ខូចគុណភាព​ ។

ក្នុង​ន័យ​នេះ គេ​ត្រូវ​តែ​រឹត​បន្តឹង​បន្ថែម​ទៀត ​ចំពោះ​ការ​នាំ​ចូល​ម្ហូបអាហារ សាច់ និង​បន្លែ​ពី​ប្រទេស​ជិតខាង​ ដើម្បី​ធានា​ថា​ អ្វី​ៗ​ទាំង​អស់នោះ ​មិន​ប៉ះពាល់​ដល់​សុខភាព​ ។

បន្ថែម​ទៅ​លើ​នេះ​ទៀត ការ​លើកកម្ពស់​វិស័យ​កសិកម្ម​ នៅ​ក្នុង​ប្រទេស​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ខ្លាំង​ជាង​នេះ​។ ការ​ពង្រីក​ផ្នែក​វិស័យ​កសិ​កម្ម​មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយ​ការ​នាំ​ចូល​ប​ន្លែ សាច់​ ដែល​មាន​ជាតិ​គីមី​ និង​ខូចគុណភាព​ពី​ប្រទេស​ជិតខាង​ទេ វា​ថែម​ទាំង​ជួយ​ដល់​ប្រជាជន​ឱ្យ​​មាន​ជីវភាព​កាន់តែ​ប្រសើរ​ផង​ដែរ ​។

ការ​ពង្រីក​វិស័យ​កសិកម្ម​នឹង​​នាំ​ឱ្យ​ប្រជាជន​អាច​រក​ចំណូល​បាន​តាម​រយ​:​ការ​ដាំ​ស្រូវ ដាំ​បន្លែ ផ្លែ​ឈើ និង​ចិញ្ចឹមសត្វ​។ នៅ​ពេល​ដែល​ប្រជា​កសិករ​អាច​ធ្វើការ​ដាំ​ដុះ បាន​ផលិតផល​ប្រកបដោយ​គុណភាព​ហើយ​នោះ ពួក​គេ​នឹង​អាច​លក់​ផ្គង់​ផ្គង់​ទីផ្សារ​នៅ​ក្នុង​ស្រុក​បាន​ហើយ​ ចំណែក​អ្នក​ប្រើប្រាស់​ក៏​មិនសូវ​ភ័យ​ព្រួយ​អំពី​អាហារ សាច់ បន្លែ ផ្លែ​ឈើ​ដែល​សម្បូរ​ដោយ​ជាតិ​គីមី​នោះ​ដែរ​។

ដូច្នេះ ​ការ​ពង្រីក​វិស័យ​កសិកម្ម​តាម​គ្រប់​រូបភាព​មិន​ត្រឹមតែ​ធ្វើឱ្យមនុស្ស​ជា​ច្រើន ​អាចរ​ស់បាន​ដោយសារ​ការ​ធ្វើ​កសិកម្ម​ទេ វា​ក៏​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​សុខភាព​របស់​ប្រជាជន​កម្ពុជា​ដោយសារ​តែ​អាហារ សាច់ បន្លែ និងផ្លែ​ឈើ​ដែល​មាន​ជាតិ​គីមី​ច្រើន​ដែរ​។

កសិកម្ម​ខ្លាំង កសិផល​ល្អ នឹង​មិន​ត្រឹមតែ​ជួយ​ឱ្យ​​ប្រជាជន​មាន​ជីវភាព​ធូរធា​ទេ ​។ វា​ថែម​ទាំង​ចៀសវាង​ ការ​សម្លាប់​មនុស្ស​ដោយ​អាហារ​មាន​ជាតិពុល​ ឬ​ជាតិ​គីមី​ផង​ដែរ​។