ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថៃ​ប្រាប់ UN ថា​ ត្រៀម​ខ្លួន​​រួច​រាល់​សម្រាប់​ការ​ចែករំលែក​ចំណេះ​ដឹ​ង

3 ឆ្នាំ មុន

ថៃ​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុ​ធ​ចាន​អូ​ចា បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​របស់​ប្រទេស​ថៃ​ក្នុង​ការ​ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ នៅ​ឯ​កិច្ច​ពិភាក្សា​ទូទៅ​នៃ​សម័យប្រជុំ​លើក​ទី ៧៥…

ថៃ​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុ​ធ​ចាន​អូ​ចា បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​របស់​ប្រទេស​ថៃ​ក្នុង​ការ​ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ នៅ​ឯ​កិច្ច​ពិភាក្សា​ទូទៅ​នៃ​សម័យប្រជុំ​លើក​ទី ៧៥ នៃ​មហា​សន្និបាត​អង្គការសហប្រជាជាតិ (UNGA75) ។

លោក​បាន​និយាយ​តាម​រយៈ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅ​នឹង UNGA75 នៅ​ទីក្រុង​ញូ​វ​យ៉​ក​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​សង្កត់ធ្ងន់​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ក៏​ដូច​ជា​ការ​ចូល​រួម​របស់​យុវជន​ក្នុង​បរិបទ​នៃ​ភាព​ប្រក្រតី​ថ្មី ដែល​ជា​កម្លាំង​សំខាន់​ក្នុង​ការ​រួម​គ្នា​នា​ពេល​អនាគត​ដែល​ប្រជាជន​ចង់បាន​។

Thai immigration officers at Bangkok airport diagnosed with COVID-19 |  Cambodianess

សុន្ទរកថា​របស់​លោក ក៏​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋ​ជា​សមាជិក​ចំពោះ​ពហុភាគី​និយម និង​ឯកភាព​ពិភពលោក​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​ជាស​កល​ជាមួយ​គ្នា​។

លោក​បាន​ថ្លែងអំណរគុណ​ដល់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​បាន​ទទួលស្គាល់​ប្រទេស​ថៃ ជា​ប្រទេស​មួយ ដែល​បាន​ផ្តល់​នូវ​ការ​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​ចំពោះ​ជម្ងឺ​កូ​វី​ដ ជា​ពិសេស​ទទួល​បាន​ភាពរឹងមាំ​ពី​គម្រោង​ធានា​រ៉ាប់រង​សុខភាព​ជាស​កល​។

Thailand, Cambodia record positive signals in containing COVID-19 - The  Cambodia Daily

លោក​បាន​មាន​ប្រសាសន៍​ថា ប្រទេស​ថៃ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ចែករំលែក​ការ​អនុវត្ត​ល្អ​បំផុត​របស់​ខ្លួន​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ លោក​ក៏​មាន​ប្រសាសន៍​ថា រដ្ឋ​នានា​ត្រូវ​តែ​ប្រកាន់ខ្ជាប់​នូវ​កាតព្វកិច្ច​សិទ្ធិ​មនុស្ស ហើយ​ប្រទេស​ថៃ​គឺជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ី​ដែល​បាន​អនុម័ត​ផែនការ​សកម្មភាព​ជាតិ​ស្តី​ពី​ធុរកិច្ច​និង​សិទ្ធិ​មនុស្ស​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ