ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅបិណ្ឌនៅវត្តឆ្នាំនេះនារីៗ​ស្លៀកពាក់ខុសពីឆ្នាំមុនៗដែលអ្នកស្លៀកខោប៊ូយគូទខ្លី

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ក្នុងពិធីបុណ្យកាន់បិណ្ឌឆ្នាំនេះ នារីនិងស្រ្តីខ្មែរ ភាគច្រើនបានស្លៀកសំពត់ហូល ផាមួង ពេលទៅធ្វើបុណ្យទានតាមវត្តអារាម ។ ខុសពីប៉ុន្មានឆ្នាំមុន មានយុវតីខ្មែរចំនួន បានស្លៀកសំណត់ខ្លី…

រាជធានីភ្នំពេញ៖ ក្នុងពិធីបុណ្យកាន់បិណ្ឌឆ្នាំនេះ នារីនិងស្រ្តីខ្មែរ ភាគច្រើនបានស្លៀកសំពត់ហូល ផាមួង ពេលទៅធ្វើបុណ្យទានតាមវត្តអារាម ។ ខុសពីប៉ុន្មានឆ្នាំមុន មានយុវតីខ្មែរចំនួន បានស្លៀកសំណត់ខ្លី ខោខាប៊ូយ គូទខ្លីទៅវត្ត បង្ករឲ្យមានការីកគន់ ពីធ្លាក់ចុះសីលធម៌សង្គម បាត់បង់ទំនៀបទម្លាប់ប្រពៃណីជាតិ។

អ្នកស្រី សុផល ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលបានអញ្ជើញទៅវត្តកាលថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានមើលឃើញថា យុវតីឥឡូវ មានការយល់ដឹងច្រើនក្នុង​ការ​ស្លៀកពាក់ពេលទៅវត្ត។ អ្នកស្រីថា គាត់បានឃើញនារីៗវ័យក្មេងៗ ស្លៀកសំពត់ និងអាវប៉ាក់ស បើទោះបីមិនបានស្លៀកហូលផាមូងក្តី។ ខុសពី​ប៉ុន្មានឆ្នាំមុនដែលការស្លៀកពាក់របស់យុវតីរងការរិះគន់ខ្លំាង។

“ខ្ញុំសង្កេតឃើញថាទំាងនារីវ័យក្មេង និងស្រ្តីមានស្វាមីហើយ ពួកគាត់បានស្លៀកពាក់សមរម្យ ពេលទៅវត្ត។ យុវតីភាគច្រើនពួកគេមិនបានស្លៀកហូលផាមួងទេ ប៉ុន្តែគេស្លៀកសំពតខ្មៅ និងអាវប៉ាក់ស។ មើលទៅសមរម្យ ។ខ្ញុំសង្កេតមើលមិនឃើញមានអ្នកស្លៀកខោមិនថាខោធម្មតា ឬខោខាប៊ូយនោះទេ ក្នុងការទៅវត្តឆ្នាំនេះ” អ្នកស្រូ សុផលរៀបរាប់។

ការយល់ដឹងពីការស្លៀកពាក់ប្រពៃណីជាតិនេះ ត្រូវបានគេមើលឃើញថា បណ្តាញសង្គម បានចូលរួមចង្អុលបង្ហាញដល់យុវជនមួយផ្នែក។ ការរិះគន់ ការបង្ហោះរូបភាព ដែលស្លៀកពាក់ខុសឆ្លង នាពេលកន្លងមក តាមFacebook បានធ្វើឲ្យមានការផ្លាស់ប្តូរទម្លាប់មិនល្អនោះ
ចេញ ហើយយុវជនបានងាកមកស្វែងយល់ពីវប្បធម៌ ប្រពៃណីជាតិ។

អ្នកស្រី បុទម ដែលជាអ្នកលក់ហូលផាមួងម្នាក់នៅខេត្តសៀមរាប បានទទួលស្គាល់ថា នៅឆ្នាំនេះ យុវតីមានការយល់ដឹងច្រើនពីការស្លៀកពាក់ ពេលទៅវត្ត។ ទោះយ៉ាងណាលក់ហូលផាមួងរបស់អ្នកស្រីមិនសូវដាច់ទេនៅឆ្នាំនេះ។អ្នកស្រីបុទមថានោះទំនងមកពី បញ្ហាសេដ្ឋកិច្ចពលរដ្ឋដែលបណ្តាលមក ពីជំងឺកូវីដ១៩។

តម្លៃហូល ផាត ឬក្រណាត់សំពត ដែលជាលក្ខណៈខ្មែរ មានតម្លៃខុសគ្នា ទៅតាមគុណភាព។ គេអាចទិញសំពតខ្មែរពីតម្លៃ២០ដុល្លារ រហូតដល់រយដុល្លារក្នុងសំពត។ ប៉ុន្តែអ្នកលក់ហូលមាផង ថាសម្លៀកបំពាក់ទៅវត្តសមរម្យ នាំចូលពីបរទេសមានច្រើន នាពេលនេះ ហើយតម្លៃ ក៍មិនសូវថ្លៃ ដូច្នេះយុវតីគួរឈប់ស្លៀកខ្លី ស្លៀកខោខាប៊ូយ ទៅវត្តទៀត ពីព្រោះសកម្មភាពទំាងនោះ បង្ហាញពីភាពមិនបានចូលរួមថែរក្សាប្រពៃណីជាតិ ឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ