ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកភ្នែកប្រែជាឈាមកើតលើយុវតីម្នាក់! គ្រូពេទ្យមិនដឹងពីមូលហេតុអ្វី

3 ឆ្នាំ មុន

ប្រេស៊ីល៖ ក្មេងស្រីប្រេស៊ីលអាយុ ១៥ឆ្នាំម្នាក់បានធ្វើឱ្យគ្រូពេទ្យតក់ស្លុត បន្ទាប់ពីនាងបានស្រែកយំឈាមចេញពីភ្នែករបស់នាងអស់រយៈពេលជាងមួយសប្តាហ៍ ដោយហេតុផលដែលគ្រូពេទ្យមិនអាចយល់បាន។ នេះបើតាមប្រភពព័ត៌មាន Oddity Central ។ ក្មេងស្រីនេះមានឈ្មោះ…

ប្រេស៊ីល៖ ក្មេងស្រីប្រេស៊ីលអាយុ ១៥ឆ្នាំម្នាក់បានធ្វើឱ្យគ្រូពេទ្យតក់ស្លុត បន្ទាប់ពីនាងបានស្រែកយំឈាមចេញពីភ្នែករបស់នាងអស់រយៈពេលជាងមួយសប្តាហ៍ ដោយហេតុផលដែលគ្រូពេទ្យមិនអាចយល់បាន។ នេះបើតាមប្រភពព័ត៌មាន Oddity Central ។

ក្មេងស្រីនេះមានឈ្មោះ Doris ចាប់ផ្តើមឈឺកាលពីថ្ងៃទី១២ ខែកញ្ញា​ ហើយម្តាយរបស់នាងបាននាំនាងទៅមន្ទីរពេទ្យនៅឯទីក្រុងសៅប៉ាឡូដែលជាជិតផ្ទះរបស់នាង។ នាងត្អូញត្អែរពីការឈឺចាប់នៅក្នុងពោះរបស់នាង ហើយគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថានាងមានគ្រួសក្នុងតម្រងនោម។ នាងត្រូវបានគេផ្តល់ថ្នាំសម្រាប់ការឈឺចាប់ ហើយត្រូវបានបញ្ជូនទៅផ្ទះភ្លាមៗ​ មិនចាំបាច់សម្រាកពេទ្យ។ ទោះយ៉ាងណានៅព្រឹកថ្ងៃអាទិត្យ នាងត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ម្តងទៀត ដោយមានឈាមហូរចេញពីភ្នែកម្ខាង។ គ្រូពេទ្យបានពិនិត្យនាងដែរ ប៉ុន្តែមិនអាចកំណត់ពីមូលហេតុនៃការហូរឈាមតាមភ្នែកនេះបាន ហើយដោយសារនាងមិនមានអារម្មណ៍ឈឺចាប់ឬមិនស្រួល នាងត្រូវបានគេបញ្ជូនទៅផ្ទះវិញ។

ម្តាយរបស់ក្មេងស្រី ឈ្មោះ Juliana Teixeira de Miranda បាននិយាយថា «កូនស្រីរបស់ខ្ញុំបានធ្វើតេស្តច្រើនរាប់មិនអស់ ប៉ុន្តែពួកគេមិនអាចរកឃើញបញ្ហាអ្វីទេ។ វេជ្ជបណ្ឌិតបាន​ឱ្យនាងត្រឡប់មកផ្ទះវិញនៅព្រឹកថ្ងៃច័ន្ទ។ យើងនឹងធ្វើអ្វីៗដែលអ្នកជំនាញស្នើសុំ ព្រោះយើងចង់ដឹងថាតើមានអ្វីកំពុងកើតឡើង»។

Haemolacria: A Rare Condition That Makes People Cry Blood | Mental Floss

Juliana អះអាងថាប៉ុន្មានម៉ោងបន្ទាប់ពីត្រឡប់មកពីមន្ទីរពេទ្យ ឈាមក៏ចាប់ផ្តើមហូរចេញពីភ្នែកទាំងពីររបស់កូនគាត់ ដែលបានធ្វើអោយក្រុមគ្រួសារមានការព្រួយបារម្ភកាន់តែខ្លាំង។ ជាថ្មីម្តងទៀត នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យប៉ុន្តែគ្មាននរណាម្នាក់មានចម្លើយអំពីស្ថានភាពរបស់នាងទេ។

គួរបញ្ជាក់ផងដែរថា វត្តមានឈាមនៅក្នុងទឹកភ្នែកត្រូវបានគេហៅថា Hemolacria ដែលជាស្ថានភាពម្យ៉ាងមានសរសេរនៅក្នុងសៀវភៅពេទ្យរួចមកហើយ។ ការព្យាបាលអាស្រ័យលើមូលហេតុប៉ុន្តែពេលខ្លះវាបាត់ទៅវិញភ្លាមៗ បើទោះបីជាគ្មានការព្យាបាលក៏ដោយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ