ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់លែងជាប់! ភូមិវប្បធម៌នៅសៀមរាបប្រកាសបិទអាជីវកម្ម

3 ឆ្នាំ មុន

សៀមរាប៖ ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា ដែលជាមជ្ឈមណ្ឌលសម្តែងពីសិល្បៈ បង្ហាញពីវប្បធម៌ប្រពៃណីខ្មែរ ជាផ្នែកមួយបម្រើវិស័យទេសចរណ៍នៅលើទឹកដីអង្គរបានប្រកាសបិទទ្វារជាផ្លូវការ ចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះទៅដោយសារមានបញ្ហាហិរញ្ញវត្ថុ ។…

សៀមរាប៖ ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា ដែលជាមជ្ឈមណ្ឌលសម្តែងពីសិល្បៈ បង្ហាញពីវប្បធម៌ប្រពៃណីខ្មែរ ជាផ្នែកមួយបម្រើវិស័យទេសចរណ៍នៅលើទឹកដីអង្គរបានប្រកាសបិទទ្វារជាផ្លូវការ ចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះទៅដោយសារមានបញ្ហាហិរញ្ញវត្ថុ ។

សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បញ្ជាក់ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើអោយចំនួនភ្ញៀវចូលមកទស្សនាមានការថយចុះយ៉ាងគំហុក ជាច្រើនខែកន្លងមកនេះ ។ ក្រុមហ៊ុនបានជួបការលំបាកផ្នែកសេដ្ឋកិច្ច និង ហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់លើការចំណាយនានាជុំវិញដំណើរការអាជីវកម្មបន្តទៀតបានទេ ។

លោក គយ ហារី នាយកគ្រប់គ្រងផ្នែកប្រតិបត្តិរបស់ភូមិវប្បធម៌ បានសម្តែងការសោកស្តាយ ចំពោះការបិទទ្វារភូមិវប្បធម៌នាពេលេនះ។ ថ្នាក់ដឹកនាំមួយរូបរបស់ក្រុមហ៊ុនឯកជននេះ បានបញ្ជាក់ថាការបិទទ្វារនេះបានធ្វើឲ្យបាត់បង់សេវាទេសចរណ៍មួយនៅលើទឹកដីអង្គរ ពីព្រោះកន្លងមកភូមិវប្បធម៌ បានចូលរួមផ្សព្វផ្សាយពីសិល្បៈ វប្បធម្បធម៌ជាតិទៅកាន់អ្នកទេសចរពិសេសជនបរទេស។

ភូមិវប្បធម៌មានបុគ្គលិកគ្រប់ផ្នែករួមទំាងសិល្បករដែលត្រូវសម្តែងសិល្បៈផ្សេងៗផង ប្រមាណ៣០០នាក់។ ក្នុងមួយខែៗក្រុមហ៊ុនបានចំណាយថវិកាមិនតិចជាង​៣ម៉ឺនដុល្លារឡើយ​នៅលើប្រាក់ខែបុគ្គលិក។ ការបិទទ្វាភូមិវប្បធម៌ក្រុមហ៊ុនប្រកាស​ថានឹង​បញ្ចប់​កិច្ចសន្យាទំាងអស់ជាមួយបុគ្គលិកហើយនឹងធ្វើការទូទាត់សំណង​ដល់បុគ្គលិកតាមច្បាប់ជាធរមាន។

សូមជម្រាបថាភូមិវប្បធម៌បានបង្កើតឡើងនៅឆ្នាំ២០០៣ សាងសង់លើផ្ទៃដីយ៉ាងធំតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទីរួមខេត្តសៀមរាប។ សំណង់ផ្ទះបុរាណ សំណង់និមិត្តរូបនៃតំបន់ប្រវត្តិខ្មែរ ដូចជា ព្រះបរមរាជវំាង ភ្នំព្រះរាជទ្រព្យ បានសាង់សង់នៅទីនោះ។ រូបចម្លាក់ពីប្រមួន បានសូន្យឡើងជារូបអតីតព្រះមហាក្សត្រខ្មែរ រូបអតីតសិល្បករ កវីនិពន្ធ និងរូបផ្សេងៗទៀតបង្ហាញដល់អ្នកទេសចរ បានស្គាល់ផងដែរ។ ជាមួយគ្នានេះ ភូមិវប្បធម៌បានបង្កើតឲ្យមានការសម្តែងសិល្បបុរាណសម័យ បម្រើដល់អារម្មណ៍អ្នកចូលទស្សនា ទៀតផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ