ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃទិវាសន្តិភាពអន្តរជាតិ! កសិករ ធ្វើបាតុកម្មរឿងដីធ្លី

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋអះអាងថាតំណាងឲ្យកសិករ ៧០៩៩ គ្រួសារមកពីខេត្តមួយចំនួន បានធ្វើបាតុកម្មទាមទារឲ្យមានការដោះស្រាយបញ្ហាដីធ្លី ដែល​កើត​មាន​លើ​ផ្ទៃ​ដី​ប្រមាណ ជាង១ម៉ឺនហិកតា នៅតាមសហគមន៍មួយចំនួន ក្នុងថ្ងៃទី២១ កញ្ញា…

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋអះអាងថាតំណាងឲ្យកសិករ ៧០៩៩ គ្រួសារមកពីខេត្តមួយចំនួន បានធ្វើបាតុកម្មទាមទារឲ្យមានការដោះស្រាយបញ្ហាដីធ្លី ដែល​កើត​មាន​លើ​ផ្ទៃ​ដី​ប្រមាណ ជាង១ម៉ឺនហិកតា នៅតាមសហគមន៍មួយចំនួន ក្នុងថ្ងៃទី២១ កញ្ញា ឆ្នាំ២០២០នេះ ដែលជាថ្ងៃទិវាសន្តិភាពអន្តរជាតិ ដែលអនុម័តដោយអង្គការ​សហប្រជាជាតិនោះ។

ពលរដ្ឋដែលបានជួបជុំធ្វើបាតុកម្ម បានផ្តើមប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ហើយគ្រោងដង្ហែញត្តិនៅដាក់តាមក្រសួងស្ថាប័ន​ផ្សេងៗទៀត មានក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាននិងគេហដ្ឋានសម្តេចនាយករដ្ឋមន្រ្តីផង ដើម្បីសូមអន្តរាគមន៍​ដោះស្រាយបញ្ហាដីធ្លី ដែលពលរដ្ឋអះអាងថា​បានអូសបន្លាយជាច្រើនឆ្នាំហើយ។

សមត្ថកិច្ច មិនអនុញ្ញាតឲ្យពួកគាត់ធ្វើដំណើរចេញពីមុខក្រសួងដែនដីនោះឡើយ។ កម្លំាងចម្រុះជាច្រើនបានដាក់ពង្រាយនៅទីនោះ។

ពលរដ្ឋបានស្រែកតាមឧបករណ៍បំពងសំឡេងនិងលើកបដា។ នៅក្នុងសេចក្តីជួនដំណឹងរបស់ខ្លួនពលរដ្ឋពលរដ្ឋបានបញ្ជាក់ថា ទិវាសន្តិភាពអន្តរជាតិ នៅរៀងរាល់ឆ្នាំ គឺមនុស្សគ្រប់ស្រ​ទាប់វណ្ណៈមានសិទ្ធិក្នុងការរៀបចំទិវានេះ ដើម្បីជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើសកលលោកដើម្បីបញ្ចប់ទំនាស់ និងលើកកម្ពស់ការងារសន្តិភាព សេរីភាព និងការគោរពសិទ្ធិមនុស្សផងដែរ។

ពលរដ្ឋដែលអះអាងថាជាជនរងគ្រោះដោយសារបញ្ហាដីធ្លី បានប្រារព្ធទិវាសន្តិភាពអន្តរជាតិនាពេលនេះ ក្រោមប្រធានបទ «គ្មានសិទ្ធិដីធ្លី គ្មានសន្តិភាព» នៅក្នុងការតវ៉ានាពេលនេះ ហាក់មានភាពតានតឹងរវាងសមត្ថកិច្ចនិងពលរដ្ឋផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ