តាមការកត់សម្គាល់ជាទូទៅ…ដីនៅទីណាក៏ដោយ…ឱ្យតែមានឈ្មោះក្រុមហ៊ុនផានអ៊ីម៉ិចគ្រប់គ្រង…ឱ្យតែមានឈ្មោះថា ជាដីក្រុមហ៊ុនផានអ៊ីម៉ិច…ឱ្យតែមានឈ្មោះថា ដីយាយផាន ភាគច្រើនមានបញ្ហាដូចបាយពុះ…។
បញ្ហាដីដែលមានជាមួយយាយផាន…ដោះស្រាយមិនងាយចេញភ្លាមៗទេ…ម្ចាស់ថ្លៃអើយ ស្អិតដូចកាវវិទ្យាសាស្ត្រ…។ ជួនកាលប្រើពាក្យថា ដោះស្រាយ…ប្រើពាក្យថា ស្អែកៗ…ប៉ុន្តែម្ចាស់ថ្លៃ ម្ចាស់ថោក !អើយ…រាប់ឆ្នាំនៅដដែល…កុំសូវជឿពេក !
ដីទំនាស់ធំនៅស្រុកលើកដែក…ស្រុកកៀនស្វាយ…ស្រុកពញាឮ…ខណ្ឌច្បារអំពៅ…អើយរាប់មិនអស់ទេ…សុទ្ធតែពាំត្រណោតទាំងអស់… ហេ ! ហេ !
មិនថាគ្នាគេ គ្នាយើងទេ…ថៅកែស្រី…ថៅកែដីយាយផាន…ស៊ីមិនមើលមុខទេ…មុខនៅពីមុខមែន…បើ ទាញដាក់មកក្រោយ…ទើបទំនងជាង ។
ទៅទីណាក៏ដោយ…មហាជនដែលពាក់ព័ន្ធ…តែងតែសំណូមពរសុំឱ្យថៅកែដីយាយផាន…មេត្តាដោះស្រាយឱ្យដាច់មួយកន្លែងៗផង…កុំទុកឱ្យវ័ណ្ឌកគ្រប់កន្លែងពេក…អាណិតមុខមាត់ថ្នាក់លើៗ ដែលដើរជាមួយផង…គេខ្មាសមុខជួស…។ យូរពេកទៅគេថា ម្ចាស់ដី…អ្នកមានអីមុខក្រាស់ម្ល៉េះ ?
ប្រភព៖ អាឡេវ
ចែករំលែកព័តមាននេះ