ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកាឆ្នាំ២០២១៖ សង្គមស៊ីវិលបារម្ភករណីរដ្ឋនឹង​ខ្ចីប្រាក់ពីបរទេសច្រើន

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ខណៈដែលសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្របគ្រងឆ្នាំ២០២១ ត្រូវបានរដ្ឋសភាលើកយកមកពិភាក្សានិងអនុម័តនៅក្នុងសប្តាហ៍នេះ សង្គមស៊ីវិល បានស្នើដល់រដ្ឋាភិបាលគិតគូឲ្យបានហ្មត់ចត់ក្នុងការធានាឲ្យបាននូវការប្រមូលចំណូលប្រកបដោយការទទួលខុសត្រូវខ្ពស់។ ចំណូលនិងចំណាយគឺត្រូវតែធ្វើឡើងឲ្យមាន សមតុល្យគ្នា ព្រោះបើមិនដូច្នេះនឹងធ្វើឲ្យរដ្ឋាភិបាលបង្កើនការខ្ចីប្រាក់ពីបរទេសកាន់ច្រើនថែមទៀត។ តាមគម្រោង…

រាជធានីភ្នំពេញ ៖ ខណៈដែលសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្របគ្រងឆ្នាំ២០២១ ត្រូវបានរដ្ឋសភាលើកយកមកពិភាក្សានិងអនុម័តនៅក្នុងសប្តាហ៍នេះ សង្គមស៊ីវិល បានស្នើដល់រដ្ឋាភិបាលគិតគូឲ្យបានហ្មត់ចត់ក្នុងការធានាឲ្យបាននូវការប្រមូលចំណូលប្រកបដោយការទទួលខុសត្រូវខ្ពស់។ ចំណូលនិងចំណាយគឺត្រូវតែធ្វើឡើងឲ្យមាន សមតុល្យគ្នា ព្រោះបើមិនដូច្នេះនឹងធ្វើឲ្យរដ្ឋាភិបាលបង្កើនការខ្ចីប្រាក់ពីបរទេសកាន់ច្រើនថែមទៀត។

តាមគម្រោង ថវិកាជាតិ​ឆ្នាំ២០២១មានជិត​៨ពាន់​លានដុល្លារ​​ ត្រូវបែងចែក​ជា២​ធំៗ ​គឺថវិកា​សម្រាប់ចំណាយ​ថ្នាក់ជាតិ ​ដែលមាន​ទំហំជាង​៧ពាន់​លាន​ដុល្លារ (​ជាង​៧៤៦៤​លាន​ដុល្លារ​)​ និង​ថវិកា​សម្រាប់​ចំណាយ​ថ្នាក់ក្រោម​ជាតិ ​ដែលមាន​ទំហំ​ជិត៣រយលាន​ដុល្លារ​។ ​ក្នុងសេចក្តី​ព្រាងច្បាប់​ស្តីពី​ថវិការជាតិ​ឆ្នាំ២០២១​ របស់ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីពេលថ្មីៗ បានឲ្យដឹងដែរថា​ ក្នុងចំណោម​ថវិកាជាតិ​ជិត​៨​ពាន់លាន​ដុល្លារ​សម្រាប់ចាយ​នៅឆ្នាំ​២០២១​ គឺរដ្ឋាភិបាល​មាន​គម្រោង​ខ្ចីប្រាក់ពី​បរទេស​ប្រមាណ១,៥​ពាន់លាន ​SDR ឬប្រមាណនឹង ​២១​ពាន់​លាន​ដុល្លារអាមេរិក​​។

ក្នុងសេចក្តីថ្លែងការចំហរ ក្រុមអង្គការសង្គមស៊ីវិលបានគូសបញ្ជាក់ថា «សង្គមស៊ីវិលសូមស្នើក្រសួងស្ថាប័នទំាងអស់ចូលរួមកាត់បន្ថយនូវការចំណាយដែលមិនចំាបាច់ និងលើកទឹកចិត្តឲ្យរដ្ឋាភិបាលកៀរគរសង្គមស៊ីវិល និងវិស័យឯកជនចូលរួមចំណែកក្នុងកិច្ចការអភិវឌ្ឍ។ សង្គមស៊ីវិលស្នើដល់រដ្ឋសភានិងរដ្ឋាភិបាលកាត់បន្ថយចំណាយលើវិស័យការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយគួរតែយកចិត្តទុកដាក់លើវិស័យសេដ្ឋកិច្ច និងវិស័យសង្គមឲ្យបានច្រើន» ។

រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិប្រមាណ ៧ ៥០០លានដុល្លារ គឺថយចុះ១,៩% ធៀបនឹងឆ្នាំ២០២០ ដោយបញ្ហាកូវីដ១៩។ ការកាត់បន្ថយចំណាយរដ្ឋត្រូវបានរដ្ឋាភិបាលពន្យល់ថាដោយសារកាត់បន្ថយចំណាយទៅលើការមិនចំាបាច់មួយចំនួនលើការងាររដ្ឋបាលប៉ុន្តែថវិកាសម្រាប់ការអភិវឌ្ឍ ការកសាងសមិទ្ធផលជាតិផ្សេងៗមិនប៉ះពាល់ទេ។ ឆ្នាំ២០២១ការដំឡើងប្រាក់បៀរត្សរ៍ដល់មន្រ្តីរាជការដែលរដ្ឋាភិបាលតែងតែធ្វើរៀងរាល់ឆ្នាំនោះ ក៍មិនមានដែរ។

រដ្ឋសភានឹងផ្តើមពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១នៅថ្ងៃទី២៥វិច្ឆិកាខាងមុខ។ សង្គមស៊ីវិសស្នើឲ្យរដ្ឋផ្សព្វផ្សាយសេចក្តីព្រាងច្បាប់នោះឲ្យបានទូលំទូលាយដើម្បីសាធារណជនបានចូលរួមផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ